ក្រុមហ៊ុន KIA គ្រោងនឹងដាក់បង្ហាញរថយន្ដម៉ូដែល Telluride ស៊េរីឆ្នាំ ២០២៣ លើទីផ្សារឆាប់ៗនេះ
ថ្មីៗនេះក្រុមហ៊ុន Kia បានបញ្ចេញនូវម៉ូដែលថ្មីមួយគឺ Telluride ស៊េរីឆ្នាំ ២០២៣ ដែលជាម៉ូដែលមួយដែលបានឈ្នះពានរង្វាន់ MotorTrend ប្រចាំឆ្នាំ ២០២០ នៅពេលបង្ហាញខ្លួនដំបូងរបស់វា។
ឥលូវនេះអ្វីដែលកាន់តែល្អប្រសើរជាងមុននោះគឺក្រុមហ៊ុន Kia បានធ្វើការរចនារូបរាងខាងក្រៅកាន់តែអស្ចារ្យដែលវាបានបំពាក់ជាមួយនឹងម៉ាស៊ីន X-Line និង X-Pro សម្រាប់ថាមពលក៏ខ្លាំងជាងមុនជាមួយស៊េរីថ្មីនេះ។
ម៉ូដែលនេះមានពណ៌ជាច្រើនសម្រាប់ជ្រើសរើសមានដូចជា ពណ៍ខៀវក្រម៉ៅ, ពណ៌ឈាមជ្រូក និង ពណ៌បៃតងចាស់។ អ្វីដែលប្លែកជាងមុននោះគឺចង្កៀងខាងមុខ ស្តុបខាងក្រោយ បានរចនាឡើងយ៉ាងប្រណិតដែលពិសេសជាងម៉ូដែលមុនៗ។
បើក្រឡេកមើលនៅផ្នែកខាងក្នុងវិញដែលវាមានកៅអីបីជួរ ដែលអាចផ្ទុកអ្នកដំណើរបានរហូតដល់ប្រាំបីទៅប្រាំបួនអ្នកជាមួយផ្ទៃតាប្លូដ៏ស្រស់ស្អាតនឹងដៃចង្កូតរចនាឡើងថ្មី និងអេក្រង់ដែលលាតសន្ធឹងពីខាងមុខអ្នកបើកបរដល់ពាក់កណ្តាលនៃរថយន្តមានទំហំ ១២.៣ អ៊ីង។
សម្រាប់ម៉ូដែល Telluride ស៊េរីឆ្នាំ ២០២៣ វាមានជម្រើសថ្មីចំនួនពីរសំរាប់ជ្រើសរើសគឺ X-Line និង X-Pro ដោយ X-Line មានកម្ពស់ពីដីខ្ពស់ជាងមុន ១ សង់ទីម៉ែត្រ និងមានកង់ទំហំ ២០ អ៊ីញ។
រីឯជម្រើស X-Pro វិញក៏មានកង់ទំហំ ២០ អ៊ីង និងអាចសណ្តោងបានទម្ងន់បានរហូតដល់ ២៤៩៤ គីឡូក្រាម។ រថយន្ដមួយនេះវាបានបំពាក់ជាមួយម៉ាស៊ីន V6 ចំណុះ ៣.៨ លីត្រ បង្កើតបានកម្លាំង ២៩១ សេះ ដែលវាដំណើរការដោយប៉ុងទាំងពីរ និងប្រើប្រាស់ប្រអប់លេខស្វ័យប្រវត្តិប្រាំបីវគ្គ។
ជាមួយជម្រើស X-Line និង X-Pro ក្រុមហ៊ុន Kia បានបង្កើនប្រពន័្ធសុវត្ថិភាពការពារជាមួយការប៉ះទង្គិច និងប្រព័ន្ធជំនួយរក្សាគន្លងផ្លូវ ប្រពន័្ធជំនួយការបើកបរលើផ្លូវហាយវេ ហើយក្រុមហ៊ុនក៏បានបន្ថែមប្រព័ន្ធដែលអាចគ្រប់គ្រង់ដឹងពីស្លាកសញ្ញារហាមឃាត់បានយ៉ាងល្អ។ ជាមួយនឹងព័ត៍មានពីតម្លៃ និងពេលវេលាដាក់លក់នឹងមកដល់ឆាប់ៗនេះ៕
អត្ថបទដោយ៖ សូនីតា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ