ចេះតែមានហើយ! ខ្លារខិនមួយក្បាលវង្វេងចូលរោងចក្រដំឡើង Mercedes-Benz នៅឥណ្ឌាធ្វើឱ្យរោងចក្រត្រូវផ្អាកជាច្រើនម៉ោង
ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះឧស្សាហកម្មផលិតរថយន្តជាច្រើនត្រូវបានផ្អាករោងចក្រដោយសារតែហេតុផលជាច្រើនដូចជា កង្វះគ្រឿងបន្លាស់ ជំងឺរាតត្បាត និងគ្រោះធម្មជាតិជាដើម។ ឥឡូវនេះឧបទ្ទវហេតុថ្មីមួយបានកើតឡើងនៅឯប្រទេសឥណ្ឌា ដែលមានការគំរាមកំហែងពីខ្លារខិនមួយក្បាលដោយវាបានឈ្លានពានចូលទៅក្នុងរោងចក្រផលិតរថយន្តរបស់ក្រុមហ៊ុន Mercedes-Benz ។
ប៉ុន្មានថ្ងៃកន្លងមកនេះកម្មករនៅក្នុងរោងចក្រផលិតរថយន្ត Mercedes Benz ដែលស្ថិតនៅក្នុងទីក្រុង Chakan សង្កាត់ Maharashtra ប្រទេសឥណ្ឌាបានប្រទះឃើញនូវសត្វខ្លារខិនឈ្មោលអាយុ ៣ ឆ្នាំមួយក្បាលដែលវាបានវង្វេងផ្លូវចូលទៅសងំក្នុងរោចក្រ។
ហើយការឈ្លានពានពីសំណាក់ខ្លារខិនវ័យក្មេងមួយនេះបានធ្វើឱ្យកម្មករនៅទីនោះមានការភិតភ័យយ៉ាងខ្លាំងដោយក្រុមហ៊ុនត្រូវបានផ្អាកការផលិតអស់ជាច្រើនម៉ោង។ ខណៈពេលភ្លាមៗនោះកម្មករក៏បានជូនដំណឹងទៅនាយកដ្ឋានព្រៃឈើដោយជាប់ពាក់ព័ន្ធនឹងអង្គការ Wildlife SOS ដែលជាអង្គការជួយសង្គ្រោះសត្វព្រៃដើម្បីសុំជំនួយ។
ទន្ទឹមនឹងនេះក្រុម Wildlife SOS ក៏បានប្រញាប់ប្រញាល់ចេញប្រតិបត្តិការដើម្បីជួយសង្គ្រោះដល់កម្មករ និងខ្លារខិនមួយក្បាលនោះ។ បន្ទាប់ជម្លៀសបុគ្គលិក ក្រុមការងារបានតាមដានសត្វខ្លារខិននោះយ៉ាងយកជិតទុកដាក់ ដើម្បីរកឱកាសល្អនឹងសម្រេចចិត្តបាញ់ថ្មាំសន្លប់។
រយៈពេល ១ ម៉ោងក្រោយមកខ្លារខិនមួយនេះក៏ត្រូវបានយកចេញពីរោងចក្រដោយប្រុងប្រយ័ត្ន ហើយក្រុមការងារក៏បានដោះលែងសត្វខ្លារខិនឱ្យត្រឡប់ទៅក្នុងព្រៃវិញដោយគ្មារបួសអ្វីឡើយ។
ទន្ទឹមជាមួយគ្នានេះដែរនៅក្នុងឆ្នាំ ២០១៧ មានឧបទ្ទវហេតុស្រដៀងគ្នានេះបានកើតឡើងនៅក្នុងទីក្រុង New Delhi ដោយខ្លារខិនមួយក្បាលបានចំណាយអស់រយៈពេលមួយថ្ងៃកន្លះលាក់ខ្លួនក្នុងរោងចក្រផលិតរថយន្តដ៏ធំមួយរបស់ប្រទេសឥណ្ឌា។
រីឯនៅក្នុងឆ្នាំ ២០២០ ក៏មានករណីដែលស្រដៀងគ្នានេះដែរ ដោយមានពស់ព្រៃដ៏ធំមួយក្បាលបានសងំនៅឯការដ្ឋានស្ថានសាងសង់របស់រោងចក្រផលិតរថយន្ត Tesla ដែលស្ថិតក្នុងប្រទេសរអាល្លឺម៉ង់ហើយក៏ត្រូវបានផ្អាកការសាងសង់អស់រយៈពេល ១ ថ្ងៃផងដែរ។ ទាំងនេះគឺជាករណីមួយដ៏កម្រសម្រាប់ក្រុមហ៊ុនផលិតរថយន្ត ហើយវាជាករណីមួយដែលមានការខាត់បង់ជាច្រើនទៀតផង៕
អត្ថបទដោយ៖ សាល សក្កណា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ