AMG-G63 Edition ពិសេសអបអរខួបកំណើត ៥៥ ឆ្នាំតម្លៃចេញពីឃ្លាំងជិត ២០ ម៉ឺនដុល្លារ
ក្រុមហ៊ុន Mercedes-Benz ទើបតែបង្ហាញរូបរាងដ៏ប្រណិតនៃរថយន្ត G-Class ដោយទទួលបានការរចនាយ៉ាងពិសេសផ្អែកលើម៉ូដែល G-550 ស្តង់ដាររបស់ Mercedes-Benz និងដើម្បីអមអរការប្រារព្ធខួប ៥៥ ឆ្នាំនៃការចាប់កំណើតរបស់ម៉ូដែល Mercedes-AMG G63 ។
ការចែកចាយរូបភាពជាច្រើនសន្លឹកសម្រាប់ G63 Edition 55 ក្រុមហ៊ុនកំពុងត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើឱ្យអតិថិជនរបស់ខ្លួនភ្ញាក់ផ្អើល ហើយប្រហែលជាវាបង្ហាញខ្លួននៅប៉ុន្មានខែខាងមុខនេះ។ លក្ខខណ្ឌពិសេសៗដែលក្រុមហ៊ុនផ្តល់ឱ្យអ្នកទិញអាចជ្រើសរើសពណ៌បែប G Manufaktur Opalite ពណ៌សភ្លឺឬ Obsidian Black Metallic ដែលជាលោហធាតុពណ៌ខ្មៅ ហើយក៏មានការជ្រើសរើសរង្វង់កង់ ២២ អ៊ីញ បំពាក់ជាមួយយ៉ាន់ AMG Cross-Spoke Design Forged លាយជាមួយពណ៍ប្រផេះ នឹងគែមរលោងខ្ពស់។
ម៉ូដែល Edition 55 ភ្ជាប់មកជាមួយកញ្ចប់ AMG Night Package និង AMG Night Package II ដោយបន្ថែមកពណ៍បែបងងឹត។ មិនតែប៉ុណ្ណោះ Edition បានរចនាគម្របប្រេងក្រូមេពណ៌ប្រាក់ និងសញ្ញាអក្សរ AMG លាតសន្ធឹងតាមបាតទ្វារថែមទៀតផង។ បើនិយាយអំពីផ្នែកនៅខាងក្នុង Mercedes-Benz ដែលមិនដែលធ្វើឱ្យអតិថិជនខកចិត្តនោះទេ គ្រឿងបរិក្ខាប្រណិតៗជាច្រើនត្រូវបំពាក់ទៅលើរថយន្ត។
ការតុបតែងធ្វើអំពីដែកអ៊ីណុកមានពណ៌ផ្ទុយគ្នាជាមួយនឹងស្បែកខ្មៅលាយក្រហម ប៉ុន្តែវាបែរជាបន្ថែមភាពលេចធ្លោរនៅខាងក្នុង។ អក្សរ AMG ពណ៌ក្រហមភ្លឺចាំងបានស្វាគមន៍ទៅអ្នកបើកបរនៅលើកញ្ចក់ទ្វារ ជាមួយនឹងកម្រាលពូកពិសេស "Edition 55" ផលិតចេញពីកប្បាសគុណភាពខ្ពស់ លាយបញ្ចូលនូវថ្នេរដេរពណ៌ក្រហមដ៏ល្អឥតខ្ចោះ។
ដូច្នេះបើមើលទៅកាប៊ីនខាងក្នុងប្រៀបដូចវិមានដ៏ប្រណិត ផ្តល់នូវការបើកបរដែលមានផាសុខភាពខ្ពស់ ព្រោះសូម្បីតែដៃចង្កូតដែលរុំដោយក្រណាត់ស្បែក microfibre-wrapped ក៏មានផ្លាកសញ្ញា 55 ផងដែរ។ ផ្នែកមួយចំនួននៃកាប៊ីនត្រូវបានតុបតែដោយកាបូន Matte ដែលបន្ថែមភាពទាក់ទាញនៃរថយន្តស្ព័រសម័យថ្មី។
បើមើលទៅលើតម្លៃរបស់រថយន្តនេះក្រុមហ៊ុនមិនលាក់បាំងអ្វីនោះទេ បង្ហាញតម្លៃជាក់លាក់ថាកញ្ចប់ Edition 55 មានតម្លៃ ១៩,៦៩៧ ដុល្លារ ដោយតម្លៃនេះគឺវាថ្លៃជាងម៉ូដែលធម្មតានៃ AMG G63 តម្លៃចេញពីរោងចក្រចាប់ផ្តើមពី ១៦,០០០ ដុល្លារឡើងទៅ៕
អត្ថបទដោយ៖ សូនីតា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ