បូកសរុបចំនួនក្រុមហ៊ុនផលិតរថយន្ត នឹងប្រទេសដែលបានធ្វើកិច្ចសន្យាបញ្ឈប់ការផលិតឡានសាំងនៅក្នុងឆ្នាំ ២០២១ នេះ
ពិភពលោកកំពុងជួបបញ្ហាពីការបំពុលបរិស្ថានដែលបណ្តាលមកពីឧស្ម័នពុលនានានៅលើបរិយាកាស ហើយក្នុងនោះចំហេះឥន្ធនៈបំភាយចេញមកពីរថយន្តប្រើប្រាស់សាំង គឺជាបញ្ហាចម្បងមុនគេដែលពិភពលោកកំពុងរកដំណោះស្រាយ។
បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំដែលចូលរួមជាមួយនឹងម្ចាស់សាជីវកម្មរថយន្តទាំងអស់ ទីបំផុតពួកគេអាចរកឃើញច្រកចេញពីកង្វល់ទាំងនេះ ដោយការកាត់បន្ថយរថយន្តប្រើប្រាស់ចំហេះខាងក្នុង ជំនួសមកវិញដោយថាមពលថ្មីនោះគឺ “អគ្គិសនី” ។
ជាក់ស្តែងកាលពីខែវិច្ឋិកា ក្រុមហ៊ុនផលិតរថយន្តនៅជុំវិញពិភពលោកបានចុះហត្ថលេខាលើកិច្ចសន្យាមួយដែលយល់ព្រមបញ្ឈប់ការលក់រថយន្តដែលប្រើប្រេងសាំង និងម៉ាស៊ូតត្រឹមឆ្នាំ ២០៤០ ។ រោងចក្រផលិតរថយន្តធំៗទាំងនោះរួមមាន Ford, Mercedes-Benz, General Motors, នឹង Volvo ។
ហើយក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំរបស់ចិននៅក្នុងទ្វីបអឺរ៉ុប ក៏ដូចជា Jaguar Land Rover ក៏បានចូលរួមលើកិច្ចសន្យានេះផងដែរ ។ ប៉ុន្តែក៏មានក្រុមហ៊ុនធំៗមួយចំនួនដែលមិនបានចុះហត្ថលេខាលើកិច្ចសន្យា មានដូចជាក្រុមហ៊ុន Toyota, Volkswagen និង Nissan-Renault ។
ទោះបីជាមិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះក៏ពិតមែន ប៉ុន្តែក្រុមហ៊ុនទាំងនេះកំពុងតែសំងំខ្លួនបោះទុនវិនិយោគទៅលើបច្ចេកវិទ្យារថយន្តអគ្គិសនី ។ ដោយឡែកក្រុមហ៊ុន Volkswagen បានប្រកាសថា ខ្លួននិងផលិត ព្រមទាំងដាក់បញ្ចេញរថយន្តដែលប្រើប្រាស់ដោយថាមពលអគ្គិសនីនៅឆ្នាំ ២០៣០ ។ រីឯក្រុមហ៊ុន Toyota ក៏បាននិយាយថា ខ្លួនកំពុងធ្វើការបណ្តាក់ទុនដ៏ធំនៅក្នុងវិស័យរថយន្តអគ្គិសនីផងដែរ។
ចំណែកប្រទេសធំៗចំនួនបីដូចជា សហរដ្ឋអាមេរិក ចិន និងជប៉ុន ក៏បានបដិសេធមិនចុះហត្ថលេខាផងដែរ ប្រហែលជាដោយសារតែ Toyota, VW និង Nissan សុទ្ធតែមានរោងចក្រនៅក្នុងប្រទេសទាំងនោះ។ មកដល់សព្វថ្ងៃនេះ រថយន្តអគ្គិសនីនៅតែបន្តបង្កើនកំណត់ត្រាលក់ជាសាកលថ្មីរៀងរាល់ឆ្នាំ ហើយថ្មីៗនេះក្រុមហ៊ុនរថយន្តធំៗក៏បានចាប់ផ្តើមវិនិយោគរាប់សិបពាន់លានដុល្លារ ដើម្បីជួសជុលរោងចក្រឡើងវិញ និងបង្កើតរថយន្តដែលប្រើថ្ម និងរថយន្តធុនស្រាលថ្មី។
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ