ម្ចាស់រថយន្តយំលែងចេញ! ភ្នាក់ងារពន្ធគយកម្ទេចរថយន្តសរុបតម្លៃជាង 1.2 លានដុល្លារ

មើល: 14061

នៅក្នុងប្រទេសហ្វីលីពីនបានធ្វើការរឹបអូសរថយន្តដែលរត់ពន្ធខុសច្បាប់ទៅកម្ទេចចោលសរុមរួមមាន 21គ្រឿងដែលក្នុងនោះមានរថយន្តទំនើបៗ ដែលសុទ្ធតែជាប្រភេទរថយន្ត SuperCar រឹតតែគួរអោយស្តាយនោះគឺរថយន្ត Mclaren 620R ឆ្នាំ2019 ដែលមានតម្លៃជាង 300000$ ។

ក្រៅពីនោះក៏មានរថយន្តទំនើបផ្សេងទៀតដូចជា Bentley, Mecerdes Benz, Lotus និង Porsche 911 G2S ដែលសរុបជាទឹកប្រាក់ប្រហែល 1.2លានដុល្លា។

គួរបញ្ជាក់ផងដែរនេះជាការបង្គ្រាបលើកទី2របស់ភ្នាក់ងារពន្ធគយ ដែលបានធ្វើឡើងនៅទីក្រុងម៉ានីល និង Cagayan De Oro ។ យានយន្តទាំងនេះបាននាំចូលមកក្នុងប្រទេសដោយខុសច្បាប់ និងមានម្ចាស់ផ្សេងៗគ្នាហើយត្រូវបានរឹបអូសនៅចន្លោះឆ្នាំ2019 និង2020 ។ 

ការថ្កោលទោសចំពោះយានយន្តខុសច្បាប់ គឺយោងទៅតាមសារចរាចរណ៍របស់ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Roa Duterte ក្នុងការប្រយុទ្ធប្រឆាំងនឹងរថយន្តខុសច្បាប់ជាពិសេសដើម្បីបង្ហាញប្រាប់ប្រជាជនពីជំហរដ៏រឹងមាំដែលរដ្ឋាភិបាលមានការយកចិត្តទុកដាក់ខ្ពស់ទៅលើការនាំចូលរថយន្ត។

ចាត់តាំងពីលោក Rodrigo ចូលកាន់ដំណែងឆ្នាំ2016 មកមានរថយន្តចំនួន 64គ្រឿងនិងម៉ូតូចំនួន 8គ្រឿងត្រូវបានបំផ្លាញបើគិតជាសាច់ប្រាក់វិញជាង 8លានដុល្លារ ដែលសុទ្ធតែជារថយន្តដែលបានគេចពន្ធមានទាំង Porsche 911s, Mercedes-Benz SLKs, Nissan Zs, Ford Mustang, BMW M5 និង Lamborghini Gallardo​​ ។

ដូច្នេះចំពោះអ្នកដែលនាំចូលរថយន្តនៅក្នុងប្រទេសហ្វីលីភីនចង់បង់ពន្ធរថយន្តដោយស្របច្បាប់ឬក៏ត្រូវគយរឹបអូស តើមួយណាចំណាយច្រើនជាង ?

ចែករំលែក:

Relate Post

ថ្មីៗនេះក្រុមហ៊ុន ABT Sportsline បានធ្វើការកែប្រែថ្មីលើម៉ូដែល BMW RS Q8 ដោយបន្ថែមកំលាំងរហូតទៅដល់ ៧៨៩ សេះ

  • News

ក្រុមហ៊ុន ABT Sportsline គឺជាក្រុមហ៊ុនប្រណាំងឡាន ក៏ជាក្រុមហ៊ុនដែលធ្វើការកែប្រែលើម៉ាស៊ីន និងរចនាគ្រឿងប្រណិតៗបំពាក់បន្ថែមលើរថយន្ដ ដែលមានទីតាំងនៅរដ្ឋ Kempten im Allgäu ប្រទេសអាល្លឺម៉ង់។ ABT ភាគច្រើនត្រូវបានសហការជាមួយម៉ាកយីហោ Audi និង Volkswagen Group។ ហើយថ្មីៗ នេះក្រុមហ៊ុន ABT ក៏បានចាប់ដៃជាមួយក្រុមហ៊ុន BMW ដើម្បីធ្វើការកំណែលើម៉ូដែល Audi RS Q8 ដែលត្រូវបានគេដាក់ឈ្មោះថា RS Q8 Signature Edition ដោយក្រុមហ៊ុន ABT Sportsline ។ ម៉ូដែល RS Q8 ស្ដង់ដារគឺមានម៉ាស៊ីន V8 ចំណុះ ៤.០ លីត្រ twin-turbocharged បង្កើតកម្លាំងបាន ៥៩១ សេះ និងកម្លាំងបង្វិល ៨០០ ញូតុនម៉ែត្រ។ ប៉ុន្ដែពេលនេះ ABT បានធ្វើការកែប្រែទៅលើឧបករណ៍ចាប់សញ្ញា ECU និងបន្ថែមកម្លាំងរហូតទៅដល់ ៧៨៩ សេះ និងកម្លាំងបង្វិល ១,០០០ ញូតុនម៉ែត្រ។ ដែលវាអាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេលត្រឹមតែ ៣.២ វិនាទីប៉ុណ្ណោះធ្វើអោយវាលឿនជាងម៉ាស៊ីនស្តង់ដា ០.៨ វិនាទី។ នឹងបានរចនាបន្ថែមដែលបានបំពាក់ជាមួយប្រភេទកាបូនហ្វាយបឺរលើប៉ាណាហើយក៏បានបំពាក់នៅលើកាងជុំវិញនៃរថយន្ដ និង Spoiler ខាងក្រោយដែលធ្វើអោយមានភាពទាក់ទាញបូកផ្សំជាមួយយ៉ានកង់ទំហំ ២៣ អ៊ីងពណ៌ខ្មៅរលោង និងសំបកកង់ទំហំ ២៩៥/៣៥ ។ ចូលទៅផ្នែកខាងក្នុងវិញក៏ត្រូវបានដាប់ដោយស្លាកសញ្ញា ABT នៅលើកម្រាលពូកស្បែក និងនៅលើប៉ូតុង Start ម៉ាស៊ីនក៏មានស្លាកសញ្ញានេះហើយផ្នែកនីមួយៗភាគច្រើនបានបំពាក់ដោយប្រភេទកាបូនហ្វាយបឺរដ៏ប្រណិតស្ទើតែគ្រប់កន្លែងនៃរថយន្ដតទាំងមូល។ បើនិយាយពីតម្លៃវិញម៉ូដែល RS Q8 Signature Edition វាមានតម្លៃ ៣៣២,០០០ ដុល្លារ៕ អត្ថបទដោយ៖ សូនីតា

លក់ដាច់ខ្លាំងពេកក្រុមហ៊ុន Ford សម្រេចបិទការបញ្ជាទិញទៅលើម៉ូដែលអគ្គិសនី F-150 Lightning

  • News

ថ្មីៗនេះក្រុមហ៊ុន Ford បានបិទការទទួលកក់លើរថយន្ដម៉ូដែល F-150 Lightning ស៊េរីឆ្នាំ ២០២២  ដោយសារតែអតិថិជនមានការចាប់អារម្មណ៍លើរថយន្ត Pickup អគ្គិសនីមួយនេះមានការបញ្ជាទិញលើសពីការរំពឹងទុក បន្ទាប់ពីទទួលបានការកម្មង់ទិញចំនួន ២០០,០០០ គ្រឿងក្នុងរយៈពេលប៉ុន្មានខែ។ ហើយវាថែមទាំងជំរុញឱ្យក្រុមហ៊ុនផលិតម៉ូដែល F-150 Lightning បន្ថែមទៀត កាលពីប៉ុន្មានសប្តាហ៍មុនក្រុមហ៊ុន Ford បានផ្ញើលិខិតមួយទៅកាន់អ្នកចែកចាយដោយជូនដំណឹងដល់ពួកគេថា អតិថិជនលក់រាយមិនអាចបញ្ជាទិញម៉ូដែល F-150 Lightning Pro និង F-150 Lightning XLT បានទៀតទេ។ ក្រុមហ៊ុន Ford Authority រាយការណ៍ថា ក្រុមហ៊ុនប៉ាន់ប្រមាណថា ៨០% នៃអ្នកកក់ទុកនឹងទិញយកវាហើយពួកគេខ្លះកំពុងរង់ចាំសម្រាប់ការផលិតនៃស៊េរីឆ្នាំ ២០២៣ រួចបាត់ទៅហើយ។ ដោយសារតែបង្ហាកង្វះខាតបន្ទះឈីប ដែលឥឡូវនេះត្រូវបានពន្យាពេលដែលមានរយៈពេលរហូតដល់ឆ្នាំ ២០២៤ ហើយអតិថិជនប្រហែលជាត្រូវរង់ចាំយូរទៀតដើម្បីការបញ្ជាទិញបើកឡើងវិញ។ អ្នកនឹងមិនមានជម្រើស និងពណ៌ជាក់លាក់ពីអ្នកចែកចាយទេ លុះត្រាតែអ្នកមានសំណាងទើបទទួលបានពណ៌ដែលអ្នកចង់បាន។ ក្រុមហ៊ុន Ford បាននិយាយថា ម៉ូដែលថ្មីនេះក៏ត្រូវបានបិទការកក់ក្រោយៗទៀតផងដែរ ដោយសារតែតម្រូវការខ្ពស់ស៊េរីឆ្នាំ ២០២២ នេះបច្ចុប្បន្នលែងមានសម្រាប់ការបញ្ជាទិញលក់រាយទៀតហើយ។ ការផ្គត់ផ្គង់មានកំណត់បុ៉ន្តែវានឹងអាចទិញបានប្រសិនបើអ្នកបញ្ជាទិញចង់លក់វិញ៕ អត្ថបទដោយ៖ សូនីតា  

ក្រុមហ៊ុន Ford បានកំណែរូបរាងថ្មីនៃម៉ូដែល Taurus ដែលបានបាត់មុខអស់ជាច្រើនឆ្នាំ

  • News

បន្ទាប់ពីក្រុមហ៊ុន Ford បានបិទការផលិតនៅលើម៉ូដែល Taurus អស់រយៈពេល ៣៤ ឆ្នាំកន្លងផុតទៅពេលនេះក្រុមហ៊ុន Ford បានប្រកាសពីការមកដល់នៃម៉ូដែល Taurus ស៊េរីថ្មីនេះដែលបានកែប្រែរូបរាងយ៉ាងប្រណិត។ ដោយមានការរចនាផ្នែកខាងមុខដ៏ទាក់ទាញជាមួយចង្កៀងមុខដែលបំបែកជាលក្ខណៈ en vogue ដែលដំណើរការបានយ៉ាងល្អនៅពេលភ្ជាប់ជាមួយប៉ាណាដ៏ប្រណិត។ ត្រលប់មកវិញ អ្នកនឹងរកឃើញភាពស្រដៀងគ្នាដ៏គួរឱ្យចាប់អារម្មណ៍ទៅនឹងរថយន្ត Mustang Mach-E ដែលវាបានបំពាក់ Spoiler ហើយនៅខាងក្រោយរួមបញ្ចូលគ្នាយ៉ាងស្អាតដោយមានភ្លើង LED អូសកាត់ទទឹងនៃរថយន្ដដែលធ្វើអោយមើលទៅទាន់សម័យ។ វាក៏បានបំពាក់ប្រព័ន្ធគ្រប់គ្រងកន្លងផ្លូវ និងប្រពន័្ធសុវត្ថិភាពកាត់បន្ថយការប៉ះទង្គិចដោយមិនបានដឹង។ ក្រឡេកមកមើលផ្នែកខាងក្នុងវិញវាបានបំពាក់បច្ចេកវិទ្យាទំនើបៗ និងមានអេក្រង់ Touch screen ដែលមានទំហំ ១៣.២ អ៊ីញជាមួយនឹងប្រព័ន្ធ Apple Car Play និង Android Auto និងមានដំបូលប្រភេទ Panoramic Sunroof ដែលអាចមើលឃើញខាងក្រៅបាន។ ហើយវាបានបំពាក់ម៉ាស៊ីន Ecoboost ចំណុះ ២.០ លីត្រ នឹងបញ្ចូនចលនាតាមរយៈប្រអប់ស្វ័យប្រវត្តិប្រាំបីវគ្គ ប៉ុន្តែក្រុមហ៊ុន Ford មិនបានប្រាប់លម្អិតអំពីជម្រើសម៉ាស៊ីនបន្ថែមថាមពលនៅឡើយទេ។ ម៉ូដែល Ford Taurus នឹងដាក់តាំងបង្ហាញនៅមជ្ឈិមបូព៌ាក្នុងពេលឆាប់ៗជាមួយនឹងការរចនាដ៏ទំនើបថ្មីរបស់វា៕ អត្ថបទដោយ៖ សូនីតា  

ក្រុមហ៊ុន Lamborghini គ្រោងនឹងចេញលក់ម៉ូដែល Huracan Tecnica នៅចុងឆ្នាំនេះ

  • News

ម៉ាកយីហោ Lamborghini ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៣ ដោយលោក Ferruccio Lamborghini ដែលជាសហគ្រិនឧស្សាហកម្មអ៊ីតាលី។ ក្រុមហ៊ុនផលិតរថយន្តមួយនេះកំពុងតែផ្តល់ជូននូវរថយន្តស្ព័រដែលមានសមត្ថភាពខ្ពស់លើពិភពលោកហើយថ្មីៗនេះក្រុមហ៊ុនក៏បានបញ្ចេញម៉ូដេល Huracan Tecnica គឺជាសមាជិកដែលបានបន្ថែមថ្មីក្នុងត្រកូលដែលស្ថិតនៅចន្លោះ Evo និង STO ជារថយន្តទំនើបដ៏អស្ចារ្យ។ រថយន្តនេះត្រូវបានបង្កើតឡើងដើម្បីបើកបរនៅលើផ្លូវប្រណាំង និងផ្លូវហាយវេរផងដែលម៉ូដែលនេះមាននៅលើទីផ្សារអស់រយៈពេល ៨ ឆ្នាំមកហើយ ឥទ្ធិពលនៃការរចនាបថរបស់ម៉ូដែលនេះបានបំពាក់កាងខាងមុខថ្មីដែលមានរុនខ្យល់ដែលរាងអក្សរ Y ដ៏ធំដែលលាតសន្ធឹងពីក្រោមចង្កៀងមុខ ខណៈពេលដែលកាងខាងក្រោមកាន់តែជ្រៅ នឹងកាន់តែស៊ីវីល័យជាងមុនដែលប្លែកពីគេយ៉ាងខ្លាំង។ រថយន្តនេះមានប្រវែងវែងជាង Huracán Evo ដល់ទៅ ៦ សង់ទីម៉ែត្រ និងមានផ្នែកខាងក្រោយជ្រុងជាង Huracán STO ។ ម៉ូដែលនេះមានទម្ងន់ប្រហែល ១,៣៧៨ គីឡូក្រាម នៅខាងក្នុងនៃម៉ូដែលមួយនេះមានកៅអីដែលអាចលៃតម្រូវកម្ពស់បានយ៉ាងងាយស្រួល។ ប្រើប្រាស់ជាមួយអេក្រង់ Touch screen ដែលមានក្រាហ្វិចសាមញ្ញបន្ដិចវាប្រើប្រាស់ជាមួយប្រព័ន្ធ Apple CarPlay, Amazon Alexa, និង Android Auto ដែលអាចប្រើបានទាំងអស់ហើយ supercar មួយនេះមានប្រព័ន្ធ telemetry ដែលភ្ជាប់ជាមួយកម្មវិធីស្មាតហ្វូនបាន។ យោងតាមក្រុមហ៊ុន Lamborghini រថយន្ត Tecnica នឹងមានជម្រើសពណ៌ជាច្រើនដែលអាចរើសតាមរយៈកម្មវិធី Ad Personam និងផ្តល់ជូននូវបណ្តុំនៃជម្រើសខាងក្នុងថ្មី។ ហើយម៉ូដែលមួយនេះមានម៉ាស៊ីន V10 ចំណុះ ៥.២ លីត្ររបស់ Lamborghini ដែលផ្តល់ថាមពលដ៏អស្ចារ្យដល់រថយន្តមួយនេះដែលធ្វើអោយមានស្ថិតិល្អជាង EVO RWD ប្រហែល ៣០ សេះ។ ដោយវាផលិតកម្លាំងបាន ៦៣១ សេះ និងកម្លាំងបង្វិល ៥៦៥ ញូតុនម៉ែត្រ នឹងប្រើប្រាស់ជាមួយម៉ាស៊ីន Lamborghini Doppia Frizione (LDF) ដែលបញ្ជូនចលនាទៅកង់ខាងក្រោយដោយប្រអប់លេខប្រាំពីរវគ្គស្វ័យប្រវត្តិ។ រថយន្ដនេះជាន់ស្ទុះពី ០ ទៅ ៩៩ គីឡូម៉ែត្រ ក្នុងមួយម៉ោងជាមួយរយះពេល ៣.២ វិនាទី និងបង្កើនល្បឿនពី ០ ទៅ ១៩៩ គីឡូម៉ែត្រ ក្នុងមួយម៉ោងដោយប្រើរយៈពេល ៩.១ វិនាទី។ ជាលទ្ធផលនៃការរចនា និងថាមពលដែលធ្លាក់ចុះនោះ Tecnica អាចជារថយន្ត Lamborghini ចុងក្រោយបង្អស់ដែលបានទទួលម៉ាស៊ីន V-10 ។ រីឯតម្លៃវិញនៅមិនទាន់ត្រូវបានចេញផ្សាយនៅឡើយទេប៉ុន្តែគេអាចរំពឹងថា Tecnica គួរតែមានតម្លៃប្រហែល ២១៤,៣៦៦ ដុល្លារ៕ អត្ថបទដោយ៖ សូនីតា

BMW 7-Series ជំនាន់ថ្មីកាន់តែទំនើបទាន់សម័យជាមួយនឹងអេក្រង់កំសាន្តដ៏ធំសម្រាប់អ្នកដំណើរខាងក្រោយ

  • News

រថយន្ត BMW 7-Series បានឈានចូលដល់ជំនាន់ទី ៧ របស់ខ្លួនជាមួយនឹងរូបរាងថ្មីដ៏អស្ចារ្យ និងបានបន្ថែមជាមួយជម្រើសប្រើប្រាស់ដោយថាមពលអគ្គិសនី។ ហើយម៉ូដែលនេះនឹងមានតែបីជម្រើសតែប៉ុណ្ណោះដែលមានដូចជា i7 xDrive60 ,760i xDrive និង 740i ។ ជម្រើសដែលប្រើប្រាស់ដោយថាមពលអគ្គិសនីគឺ i7 xDrive60 វាបានបំពាក់ប្រព័ន្ធដំណើរការដោយប៉ុងទាំងពីរ ដែលផ្តល់នូវកម្លាំងខ្ពស់បំផុតបាន ៥៣៦ សេះ និងកម្លាំងបង្វិល ៧៤៤ ញូតុនម៉ែត្រដែលបង្កើនល្បឿនពី ០-៨០ គីឡូម៉ែត្រក្នុងមួយម៉ោងរយៈពេលប្រហែល ៤.៥ វិនាទី ល្បឿនកំពូលគឺ ២០០គីឡូម៉ែត្រក្នុងមួយម៉ោងហើយកម្លាំងថ្មនេះមានសមត្ថភាពប្រើបាន ១០១.៧ គីឡូវ៉ាត់ម៉ោង។ រីឯជម្រើស 740i វាដំណើរការដោយប៉ុងខាងក្រោយហើយត្រូវបានបំពាក់ដោយម៉ាស៊ីន ៣.០ លីត្រ turbocharged inline-6 ជាមួយនឹងការដំឡើង Hybrid វាផ្តល់នូវកម្លាំងខ្ពស់បំផុត ៣៧៥ សេះ និងកម្លាំងបង្វិលជុំ ៥២០ ញូតុនម៉ែត្រ គេអាចរំពឹងថាវានិងអាចបង្កើតល្បឿនបានពី ០-៩៦ គីឡីម៉ែត្រក្នុងមួយម៉ោងរយៈ ៥ វិនាទី។ បើជម្រើសរបស់ 760i xDrive មានលក្ខណៈពិសេសដែលវាដំណើរការដោយប្រព័ន្ធប៉ុងទាំងពីរ ហើយត្រូវបានបំពាក់ដោយម៉ាស៊ីន ៤.៤ លីត្រ twin-turbocharged V8 ថ្មីរបស់ BMW ក៏បានដំឡើង Hybrid ផងដែរ វាមានកម្លាំង ៥៣៦ សេះ និងកម្លាំងបង្វិល ៧៥០ ញូតុនម៉ែត្រ វាបង្កើនល្បឿនដល់ ៩៦ គីឡូម៉ែត្រក្នុងមួយម៉ោងរយៈពេលត្រឹមតែ ៤.២ វិនាទីប៉ុណ្ណោះ។ ក្រឡេកមកមើលផ្នែកខាងមុខត្រូវបានគ្របដណ្ដប់ដោយប៉ាណាដ៏ធំមើលទៅមានភាពទាក់ទាញជាមួយការរចនានៃចង្កៀងមុខដែលកំណត់សម្រាប់រថយន្ត BMW ស៊េរីថ្មីនេះហើយភ្លើងខាងក្រោយមានលក្ខណៈពិសេសថ្មីមួយដែលមានរូបរាង L-shape រថយន្តប្រភេទ sedan មួយនេះមានប្រវែង ៥៣៨ សង់ទីម៉ែត្រ និងមានកម្លាតពីកង់មុខទៅកង់ក្រោយមានប្រវែងវែងជាងមុនត្រឹម ០.៥ សង់ទីម៉ែត្រតែប៉ុណ្ណោះ។ ផ្ទៃខាងក្នុងរចនាយ៉ាងប្រណិតជាងជំនាន់មុនៗដោយវាបានបំពាក់នូវអេក្រង់ Touch screen ដែលមានទំហំ ១២.៣ អ៊ីងបន្ទាប់មកវាក៏បានភ្ជាប់មកជាមួយនឹងអេក្រង់ទំហំ ៣១ អ៊ីងដែលមានកម្រិតភាពច្បាស់ដល់ទៅ 8K ដែលចុះពីលើដំបូលដើម្បីផ្តល់បទពិសោធន៍មើលទៅដូចជានៅក្នុងរោងកុនសម្រាប់អ្នកដំណើរខាងក្រោយ។ គួរបញ្ជាក់ផងដែរថាមុខងារជំនួយអ្នកបើកបរថ្មីដែលត្រូវបានគេស្គាល់ថាជាជំនួយការផ្លូវហាយវេ វាអាចគ្រប់គ្រងផ្លូវក្នុងល្បឿនរហូតដល់ ១២៨ គីឡូម៉ែត្រក្នុងមួយម៉ោង។ កម្រិតនេះមានន័យថា ជារថយន្តដែលអាចគ្រប់គ្រងខ្លួនឯងបានក្នុងលក្ខខណ្ឌដែលបានកំណត់ ដោយអាចឱ្យអ្នកបើកបរលែងដៃចង្កូត។ ក្រុមហ៊ុន BMW កំពុងអភិវឌ្ឍបច្ចេកវិទ្យាបើកបរដោយខ្លួនឯងជាមួយនឹងប្រព័ន្ធ Mobileye របស់ក្រុមហ៊ុន Intel ។ មកដឹងពីតម្លៃវិញ BMW ជម្រើស 740i មានតម្លៃ៩៤,២៩៥ ដុល្លារ រីឯ BMW 760i xDrive មានតម្លៃ ១១៤,៥៩៥ ដុល្លារ និង BMW i7 xDrive60 មានតម្លៃខ្ពស់ជាងគេរហូតទៅដល់ ១២០,២៩៥ ដុល្លារ៕ អត្ថបទដោយ៖ សូនីតា

Copy link Success.

×

ព័ត៌មានពេញនិយម

ស្លាក

ទាញយកកម្មវិធីដោយឥតគិតថ្លៃ