រថយន្តក្រុងខ្នាតតូចអគ្គិសនីរបស់ Volkswagen បង្ហាញខ្លួនជាមួយនឹងរូបរាងដ៏ឆើតឆាយ

មើល: 883

Volkswagen គឺជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួរបស់អាឡឺម៉ង់ដែលបានបង្កើតនូវរថយន្តជាច្រើនដោយក្នុងនោះក៏មានប្រភេទរថយន្តក្រុងផងដែរ។ ទន្ទឹមនឹងនេះក្រុមហ៊ុន VW ក៏បានជីកកកាយនូវរថយន្តក្រុងរបស់ខ្លួនដែលមានអាយុកាលជាង ៧ ទសវត្សមកហើយ។

ដោយក្រុមហ៊ុននឹងនាំយកមកបង្ហាញក្នុងពេលបច្ចុប្បន្នជាមួយរូបរាងដ៏ប្រណិត និងបច្ចេកវិទ្យាដ៏ទំនើប។ ជាមួយគ្នានេះដែរមករំលឹកពីអតីតកាលបន្តិច កាលពីឆ្នាំ ២០១៧ ក្រុមហ៊ុន VW បានបង្ហាញអំពីគំរូនៃរថយន្តអគ្គីសនីដែលនោះគឺជារថយន្តក្រុង Microbus ដោយបានកែលម្អមកជា ID.Buzz ស៊េរីឆ្នាំ ២០២២ ។

ថ្មីៗនេះ VW បានបង្ហាញនូវរូបរាងដ៏ពេញលេញរបស់រថយន្តក្រុងខ្នាតតូចមួយនេះដែលមានប្រវែងបណ្តោយ ១៩៤.៦ អ៊ីញ និងទទឹង ៧៧.៨ អ៊ីញ។ រីឯផ្នែកខាងក្រៅនៃរថយន្ត ID.Buzz ក៏បានផ្តល់ជូននូវជម្រើសទឹកថ្នាំពីពណ៌ដែលស្រោបនៅលើដងខ្លួនរបស់រថយន្តមួយនេះ ហើយវាក៏មានចង្កៀងមុខតូចដោយរត់កាត់ជាខ្សែរបន្ទាត់នៃក្បាលរថយន្តផងដែរ។

ចំណែកឯប៉ាណាខាងមុខរបស់ ID.Buzz ដែលមានរន្ធខ្យល់ចូលពីសងខាង និងរន្ធតូចៗជាច្រើននៅចំពីមុខផ្នែកខាងក្រោមនៃរថយន្ត។ បន្ថែមពីនេះទៅទៀតផ្នែកខាងក្រោយក៏បានបំពាក់នូវភ្លើងស្តុបជាខ្សែរបន្ទាត់អូសកាត់ទ្វារខាងក្រោយដែលភ្ជាប់នឹងផ្លាកសញ្ញា VW និង ID.Buzz ។

ក្រឡែកមកមើលផ្នែកខាងក្នុងនៃរថយន្តវាបានបំពាក់ទៅដោយអេក្រង់ Digital Cockpit ទំហំ ១០ អ៊ីញ និងអេក្រង់កំសាន្ត Infotainment ទំហំ ១២ អ៊ីញ។ ហើយវាក៏បានបន្ថែមភ្លើងសញ្ញាពី ID.4 ជាមួយនឹងប៊ូតុងសម្រាប់គ្រប់គ្រងអាកាសធាតុដែលវាមិនធ្លាប់មាននូវលើ VW ផ្សេងទេ។

ហើយ ID.Buzz បានបំពាក់មកជាមួយម៉ូទ័រដែលមានកញ្ចប់ថ្ម ៨២ គីឡូវ៉ាត់ម៉ោងដោយអាចបង្កើតកម្លាំងបាន ២០១ សេះនិងកម្លាំងបង្វិល ៣១០ ញូតុនម៉ែត្រ។ បើតាមការប៉ាន់ស្មានរបស់គេហទំព័រ Motortrend រថយន្តក្រុង ID.Buzz ស៊េរីឆ្នាំ ២០២៤ នេះវាមានតម្លៃប្រហែលចាប់ពី ៤៥,០០០ ដុល្លារដល់ ៦០,០០០ ដុល្លារ៕

អត្ថបទដោយ៖ សាល សក្កណា

ចែករំលែក:
ស្លាក:

Relate Post

ចិនផលិតរថយន្តអគ្គិសនីរចនាតាម Beetle របស់ Volkswagen តែមានសមត្ថភាពមិនគួរឱ្យជឿ

  • News

ក្រុមហ៊ុនផលិតរថយន្តរបស់ចិនមានភាពល្បីល្បាញក្នុងការចម្លងម៉ូដែលពីក្រុមហ៊ុនផលិតរថយន្តដទៃ ហើយការផលិតក៏មិនបានធ្លាក់ចុះផងដែរក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ការចម្លងការរចនាឥតព្រំរបស់ចិនបានបង្ហាញរូបរាងរថយន្តរបស់ខ្លួនជាបន្តបន្ទាប់មានដូចជារថយន្ត SUV Niutron ដែលមានរូបរាងដូចទៅនឹងរថយន្ត Ford Bronco Sport ។ ក្រៅពីនោះក៏នៅមានក្រុមហ៊ុន GreatWall Motor (GWM)ក៏បានបង្ហាញរថយន្ត Tank 500 របស់ខ្លួនថ្មីដែលវាក៏មានភាពដូចគ្នាទៅនឹង Toyota Land Cruiser  ស្ទើរតែទាំងស្រុង ដែលវាខុសគ្នាតែបន្តិចបន្តួចប៉ុណ្ណោះដូចជា logo រថយន្ត។ ក្រឡេកមកមើលក្រុមហ៊ុន Ora ដែលត្រូវបានគេស្គាល់ថាជាម៉ាកយីហោអគ្គិសនីទីពីររបស់ GWM បានបង្ហាញម៉ូដែលរថយន្ត mini ដ៏គួរឱ្យស្រលាញ់មាន Ora Punk Cat និង Ora Ballet Cat ដែលជាប្រភេទរថយន្តអគ្គិសនី មានការរចនាបែបអតីតកាលត្រូវបានបំផុសគំនិតយ៉ាងច្បាស់ដោយនិមិត្តសញ្ញា Volkswagen Beetle។ ព័ត៌មានអំពីលក្ខណៈពិសេសរបស់ Beetle lookalike បានធ្វើទស្សនិជនដែលបានចូលរួមកម្មវិធី 2021 China Chengdu Auto Show មានការចាប់អារម្មណ៍ជាខ្លាំងជាមួយនឹងសមត្ថភាពដ៏មិនគួរឱ្យជឿរបស់វា។ មិនតែប៉ុណ្ណោះមានការចែករំលែកតាមរយៈសារព័ត៌មាន Greg Kable បានបង្ហោះនៅក្នុងបណ្តាញសង្គម Twitter ថារថយន្ត hatchback ទ្វារប្រាំមានបំពាក់មកជាមួយនឹងម៉ូទ័រអេឡិចត្រិចខាងមុខដែលមានសមត្ថភាពផលិតកម្លាំង ១៦៩ សេះ និងកម្លាំងបង្វិលជុំ ២៥០ ញូតុនម៉ែត្រ រីឯល្បឿនអតិបរិមា ១៥៥ គីឡូម៉ែត្រក្នុងមួយម៉ោង ។ ចំពោះកញ្ចប់ថ្មចំនួនពីរត្រូវបានផ្តល់ជូន ដែលមានទំហំធំនឹងមានថាមពល ៥៩.១ គីឡូវ៉ាត់ម៉ោង (kWh) ជាប្រភេទលីចូម អ៊ីយ៉ុង និងទំហំតូចប្រភេទ LFP ដែលមានថាមពល ៤៧.៨ គីឡូវ៉ាត់ម៉ោង (kWh) ។  ក្រៅពីការចម្លងរូបរាងខាងក្រៅសូម្បីតែកាប៊ីនក៏មិនមានអ្វីប្លែកពីម៉ូដែលដើមរបស់ Beetle ឡើយ គ្រាន់តែវាមានបំពាក់មកជាមួយនឹងសម្ភារៈទំនើបៗដូចជា អេក្រង់ឌីជីថល និងបូតុងគ្រប់គ្រងនៅលើដៃចង្កូត ហើយរថយន្តនេះនឹងត្រៀមចេញលក់នៅប្រទេសចិននៅថ្ងៃទី ៣០ ខែមីនាខាងមុខនេះ។ ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់បានដឹងអំពីរថយន្ត hatchback របស់ Ora ហើយបាននិយាយកាលពីឆ្នាំមុនថា ពួកយើងកំពុងតែនឹងពិនិត្យមើលអោយកាន់តែលម្អិតបន្ថែមទៀតចំពោះបញ្ហានៃការចម្លងរចនាម៉ូតរថយន្តរបស់ក្រុមហ៊ុនចិន  ហើយយើងក៏មិនទាន់ទទួលបានព័ត៌មានណាដែលថាក្រុមហ៊ុនផលិតរថយន្ត Volkswagen និងចាប់វិធានការយ៉ាងណាចំពោះក្រុមហ៊ុនផលិតរថយន្តទាំងនោះផងដែរ៕   អត្ថបទដោយ៖ ស្រីនុត 

បូកសរុបចំនួនក្រុមហ៊ុនផលិតរថយន្ត នឹងប្រទេសដែលបានធ្វើកិច្ចសន្យាបញ្ឈប់ការផលិតឡានសាំងនៅក្នុងឆ្នាំ ២០២១ នេះ

  • News

ពិភពលោកកំពុងជួបបញ្ហាពីការបំពុលបរិស្ថានដែលបណ្តាលមកពីឧស្ម័នពុលនានានៅលើបរិយាកាស ហើយក្នុងនោះចំហេះឥន្ធនៈបំភាយចេញមកពីរថយន្តប្រើប្រាស់សាំង គឺជាបញ្ហាចម្បងមុនគេដែលពិភពលោកកំពុងរកដំណោះស្រាយ។ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំដែលចូលរួមជាមួយនឹងម្ចាស់សាជីវកម្មរថយន្តទាំងអស់ ទីបំផុតពួកគេអាចរកឃើញច្រកចេញពីកង្វល់ទាំងនេះ ដោយការកាត់បន្ថយរថយន្តប្រើប្រាស់ចំហេះខាងក្នុង ជំនួសមកវិញដោយថាមពលថ្មីនោះគឺ “អគ្គិសនី” ។ ជាក់ស្តែងកាលពីខែវិច្ឋិកា ក្រុមហ៊ុនផលិតរថយន្តនៅជុំវិញពិភពលោកបានចុះហត្ថលេខាលើកិច្ចសន្យាមួយដែលយល់ព្រមបញ្ឈប់ការលក់រថយន្តដែលប្រើប្រេងសាំង និងម៉ាស៊ូតត្រឹមឆ្នាំ ២០៤០ ។ រោងចក្រផលិតរថយន្តធំៗទាំងនោះរួមមាន Ford, Mercedes-Benz, General Motors, នឹង Volvo ។ ហើយក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំរបស់ចិននៅក្នុងទ្វីបអឺរ៉ុប ក៏ដូចជា Jaguar Land Rover ក៏បានចូលរួមលើកិច្ចសន្យានេះផងដែរ ។ ប៉ុន្តែក៏មានក្រុមហ៊ុនធំៗមួយចំនួនដែលមិនបានចុះហត្ថលេខាលើកិច្ចសន្យា មានដូចជាក្រុមហ៊ុន Toyota, Volkswagen និង Nissan-Renault ។ ទោះបីជាមិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះក៏ពិតមែន ប៉ុន្តែក្រុមហ៊ុនទាំងនេះកំពុងតែសំងំខ្លួនបោះទុនវិនិយោគទៅលើបច្ចេកវិទ្យារថយន្តអគ្គិសនី ។ ដោយឡែកក្រុមហ៊ុន Volkswagen បានប្រកាសថា ខ្លួននិងផលិត ព្រមទាំងដាក់បញ្ចេញរថយន្តដែលប្រើប្រាស់ដោយថាមពលអគ្គិសនីនៅឆ្នាំ ២០៣០ ។ រីឯក្រុមហ៊ុន Toyota ក៏បាននិយាយថា ខ្លួនកំពុងធ្វើការបណ្តាក់ទុនដ៏ធំនៅក្នុងវិស័យរថយន្តអគ្គិសនីផងដែរ។ ចំណែកប្រទេសធំៗចំនួនបីដូចជា សហរដ្ឋអាមេរិក ចិន និងជប៉ុន ក៏បានបដិសេធមិនចុះហត្ថលេខាផងដែរ ប្រហែលជាដោយសារតែ Toyota, VW និង Nissan សុទ្ធតែមានរោងចក្រនៅក្នុងប្រទេសទាំងនោះ។ មកដល់សព្វថ្ងៃនេះ រថយន្តអគ្គិសនីនៅតែបន្តបង្កើនកំណត់ត្រាលក់ជាសាកលថ្មីរៀងរាល់ឆ្នាំ  ហើយថ្មីៗនេះក្រុមហ៊ុនរថយន្តធំៗក៏បានចាប់ផ្តើមវិនិយោគរាប់សិបពាន់លានដុល្លារ ដើម្បីជួសជុលរោងចក្រឡើងវិញ និងបង្កើតរថយន្តដែលប្រើថ្ម និងរថយន្តធុនស្រាលថ្មី។

BZ4X រថយន្តអគ្គិសនីដំបូងរបស់ Toyota មិនទាន់អាចក្លាយជាដៃគូរប្រជែងនឹង Tesla ទេ

  • News

ទោះជាអ្នកនាំមុខគេនៃកាផលិតរថយន្តប្រភេទ Hybrid ក៏ពិតមែនតែ Toyota នៅតែមិនអាចយកឈ្នះ Tesla បាននៅការដាក់លក់រថយន្តអគ្គិសនីទាំងស្រុង។ កន្លងមក Toyota តែងតែជាអ្នកឈានមុខគេម្នាក់ក្នុងការផលិតរថយន្ត Prius ប្រភេទ Hybrid​ ធន់ស្រាលដែលពេញនិយមខ្លាំងបំផុតនៅលើពិភពលោកជាពិសេសនៅតំបន់អាស៊ី។ ក៏ប៉ុន្តែសម្រាប់ពេលបច្ចុប្បន្ននេះបច្ចេកវិទ្យារថយន្តអគ្គិសនីទាំងស្រុងក៏មានការរីកចម្រើនខ្លាំងផងដែរ។ ដូច្នេះ Toyota បានឈានជើងចូលទៅទីផ្សារនៃរថយន្តអគ្គិសនីដោយបានផ្តល់ជូននូវរថយន្តអគ្គិសនីសម្រាប់ទីផ្សារសហរដ្ឋអាមេរិក។ Toyota BZ4X ឆ្នាំ2022 បានក្លាយជារថយន្តអគ្គិសនីដំបូងបង្អស់របស់ក្រុមហ៊ុនជប៉ុនមួយនេះ តែវាមិនដូចការរំពឹងទុកនោះទេ បើយោងទៅតាមគេហទំព័រ Automotive News Europe លោកនាយកប្រតិបត្តការ Manthew Marison បានបង្ហាញពីទិន្នន័យនៃការលក់រថយន្ត BZ4X ដែលស្ថិតនៅក្នុងបរិមាណតិចតួចបំផុត។ ក្នុងនោះផងដែររថយន្ត Rav4 Prime បច្ចុប្បន្នក៏សន្ទុះនៃការទិញ និងការផលិតមានកម្រិតទាបផងដែរ។ ពួកគេលក់រថយន្តបានតិចជាង 10000គ្រឿងបើគិតត្រឹមខែកក្កដា 2021 ។ រថយន្ត Rav4 ធ្លាប់តែលក់ដាច់បំផុតនៅសហរដ្ឋអាមេរិក និងជាប់ចំណាត់ថ្នាក់លេខ5 ក្នុងការលក់រថយន្តប្រភេទ Crossover នៅទ្វីបអឺរ៉ុបដែលរថយន្ត Volkswagen Tiguan​​ គឺជាប់ចំណាត់ថ្នាក់លេខ1។ Toyota បានលក់រថយន្ត Rav4 ចំនួន 430,387គ្រឿង នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ2020 បើប្រៀបធៀប និងរថយន្ត Tesla ដែលលក់បាន 167,500គ្រឿង។ សម្រាប់ BZ4X វិញទោះបីមិនអាចយកឈ្នះរថយន្ត Tesla បាននាពេលបច្ចុប្បន្ន ក៏ក្រុមហ៊ុនជប៉ុនមួយនេះនៅតែជឿជាក់ថា EV មិនស្ថិតនៅក្នុងកម្រិតដែលគួរទទួលយកនោះទេ ដូច្នេះពួកយើងនឹងនៅតែបន្តវិនិយោគទៅលើបច្ចេកវិទ្យា Hybrid និងបច្ចេកវិទ្យាឥន្ធនៈអ៊ីដ្រូសែន។ ហើយត្រកូល BZ ក៏នៅតែពង្រីកបន្ថែមទៀតនៅឆ្នាំ2025 មុនពេលដែលលោកប្រធានាធិបតីអាមេរិក Biden ជំរុញអោយមានរថយន្តអគ្គីសនី 50% នៅក្នុងឆ្នាំ2030 ៕   រថយន្ត Toyota BZ4X 2022៖

Copy link Success.

×

ព័ត៌មានពេញនិយម

ស្លាក

ទាញយកកម្មវិធីដោយឥតគិតថ្លៃ