BZ4X រថយន្តអគ្គិសនីដំបូងរបស់ Toyota មិនទាន់អាចក្លាយជាដៃគូរប្រជែងនឹង Tesla ទេ

មើល: 1932

ទោះជាអ្នកនាំមុខគេនៃកាផលិតរថយន្តប្រភេទ Hybrid ក៏ពិតមែនតែ Toyota នៅតែមិនអាចយកឈ្នះ Tesla បាននៅការដាក់លក់រថយន្តអគ្គិសនីទាំងស្រុង។ កន្លងមក Toyota តែងតែជាអ្នកឈានមុខគេម្នាក់ក្នុងការផលិតរថយន្ត Prius ប្រភេទ Hybrid​ ធន់ស្រាលដែលពេញនិយមខ្លាំងបំផុតនៅលើពិភពលោកជាពិសេសនៅតំបន់អាស៊ី។ ក៏ប៉ុន្តែសម្រាប់ពេលបច្ចុប្បន្ននេះបច្ចេកវិទ្យារថយន្តអគ្គិសនីទាំងស្រុងក៏មានការរីកចម្រើនខ្លាំងផងដែរ។ ដូច្នេះ Toyota បានឈានជើងចូលទៅទីផ្សារនៃរថយន្តអគ្គិសនីដោយបានផ្តល់ជូននូវរថយន្តអគ្គិសនីសម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

Toyota BZ4X ឆ្នាំ2022 បានក្លាយជារថយន្តអគ្គិសនីដំបូងបង្អស់របស់ក្រុមហ៊ុនជប៉ុនមួយនេះ តែវាមិនដូចការរំពឹងទុកនោះទេ បើយោងទៅតាមគេហទំព័រ Automotive News Europe លោកនាយកប្រតិបត្តការ Manthew Marison បានបង្ហាញពីទិន្នន័យនៃការលក់រថយន្ត BZ4X ដែលស្ថិតនៅក្នុងបរិមាណតិចតួចបំផុត។ ក្នុងនោះផងដែររថយន្ត Rav4 Prime បច្ចុប្បន្នក៏សន្ទុះនៃការទិញ និងការផលិតមានកម្រិតទាបផងដែរ។ ពួកគេលក់រថយន្តបានតិចជាង 10000គ្រឿងបើគិតត្រឹមខែកក្កដា 2021 ។

រថយន្ត Rav4 ធ្លាប់តែលក់ដាច់បំផុតនៅសហរដ្ឋអាមេរិក និងជាប់ចំណាត់ថ្នាក់លេខ5 ក្នុងការលក់រថយន្តប្រភេទ Crossover នៅទ្វីបអឺរ៉ុបដែលរថយន្ត Volkswagen Tiguan​​ គឺជាប់ចំណាត់ថ្នាក់លេខ1។

Toyota បានលក់រថយន្ត Rav4 ចំនួន 430,387គ្រឿង នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ2020 បើប្រៀបធៀប និងរថយន្ត Tesla ដែលលក់បាន 167,500គ្រឿង។ សម្រាប់ BZ4X វិញទោះបីមិនអាចយកឈ្នះរថយន្ត Tesla បាននាពេលបច្ចុប្បន្ន ក៏ក្រុមហ៊ុនជប៉ុនមួយនេះនៅតែជឿជាក់ថា EV មិនស្ថិតនៅក្នុងកម្រិតដែលគួរទទួលយកនោះទេ ដូច្នេះពួកយើងនឹងនៅតែបន្តវិនិយោគទៅលើបច្ចេកវិទ្យា Hybrid និងបច្ចេកវិទ្យាឥន្ធនៈអ៊ីដ្រូសែន។ ហើយត្រកូល BZ ក៏នៅតែពង្រីកបន្ថែមទៀតនៅឆ្នាំ2025 មុនពេលដែលលោកប្រធានាធិបតីអាមេរិក Biden ជំរុញអោយមានរថយន្តអគ្គីសនី 50% នៅក្នុងឆ្នាំ2030 ៕

  រថយន្ត Toyota BZ4X 2022៖

ចែករំលែក:

Relate Post

Land Cruiser ស៊េរីឆ្នាំ ២០២២ អាចឱ្យអ្នកដកលុយ ២៥,០០០ ដុល្លារទៀតដើម្បីទទួលបានឆុតកាបូនមួយនេះ

  • News

រថយន្ត SUV ដ៏ពេញនិយមបំផុតរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota បន្ទាប់ពីបានចាប់ផ្តើមដំណើរការតាំងពី ៧០ ឆ្នាំមុន មកទល់ពេលនេះ Toyota Land Cruiser ជំនាន់ថ្មីស៊េរីឆ្នាំ ២០២២ ទើបតែបាននែនាំកាលពីឆ្នាំមុនជាមួយនឹងការកែប្រែរូបរាងជាច្រើនដែលប្លែកដាច់ពីជំនាន់មុនៗ។ ហើយដោយសារតែរូបរាងដ៏ទាក់ទងទាំងនេះទើបក្រុមហ៊ុនកែប្រែរថយន្តដ៏ល្បីលំដាប់ពិភពលោក Khann International សម្រេចធ្វើការរចនាបន្ថែមដើម្បីធ្វើឱ្យ Land Cruiser មានរូបរាងកាន់តែអង់អាច។  ក្រុមហ៊ុន Khann តែងផ្តោតលើការធ្វើឱ្យរថយន្ត SUV មានលក្ខណៈស្ព័រ ហើយ Land Cruiser ទទួលបានប៉ាណាថ្មី និងបំពង់ខ្យល់ដែលផលិតពីសរសៃកាបូន បូករួមទាំងការបន្ថែមកាងខាងមុខដែលបង្ហាញពីការបញ្ចូលភ្លើងក្លែងក្លាយ និងអំពូល LED ជាដើម។ មិនតែប៉ុណ្ណោះពួកគេក៏បានពង្រីកបន្ថែមគម្របកង់ឱ្យធំទូលាយតាមទម្រង់ថ្មី ដែលមានយ៉ាន់កង់ទំហំ ២២ អ៊ីង និងសំបកកង់ដែលមានទ្រង់ទ្រាយទាប។ សមាសធាតុផ្សេងទៀតរួមមានមួកកញ្ចក់កាបូន ព្រមទាំង Spoiler ខាងក្រោយក៏រំលេចដោយសរសៃកាបូនផងដែរ។  សម្រាប់តម្លៃដែលបានចំណាយលើការកែប្រែមួយនេះ ក្រុមហ៊ុន Khann បានកំណត់តម្លៃដូចតទៅ៖ តម្លៃ ៥,២១០ ដុល្លារ សម្រាប់ខ្លប់ខាងមុខកាបូនហ្វាយប័រ តម្លៃ ១,៤៤០ ដុល្លារសម្រាប់មួកកញ្ចក់ទាំងសងខាង តម្លៃ ១,៣៥០ ដុល្លារសម្រាប់ Spoiler ខាងក្រោយ តម្លៃ  ២,០៦០ ដុល្លារសម្រាប់ប៉ាណាខាងមុខ តម្លៃ ២,៥១០ ដុល្លារសម្រាប់ bodykit តម្លៃ ២,២៤០ ដុល្លារសម្រាប់កាបូនហ្វាយប័រ ៨ ផ្នែក  តម្លៃ ៨,៦០០ ដុល្លារសម្រាប់សំណុំកង់ទាំង៤ មានយ៉ាន់កង់ និងរបាំងការពារកង់ អ្វីដែលលើសពីនេះតម្លៃដែលបានចំណាយនេះមិនរាប់បញ្ចូលការដឹកជញ្ជូន ថ្នាំលាប ពន្ធ និងថ្លៃប្រតិបត្តិការទេ។  គួរបញ្ជាក់ផងដែរជាមួយនឹងរូបរាងដ៏កាចមួយនេះត្រូវបានផ្សំជាមួយនឹងការបង្កើតថាមពលរបស់ម៉ាស៊ីន V6 ចំណុះ ៣.៥ លីត្រ ដែលមានសមត្ថភាពអាចផលិតកម្លាំងបាន ៤០៩ សេះ ។  ដូច្នេះប្រសិនបើអ្នកចង់ធ្វើការកែប្រែ Land Cruiser ថ្មីរបស់ អ្នកមិនចាំបាច់ចំណាយទៅលើការកែប្រែម៉ាស៊ីនថ្មីនោះទេ តែអ្នកអាចចំណាយទឹកប្រាក់ប្រហែល ២៤,០០០ ដុល្លារ ទៅ ២៥,០០០ ដុល្លារពីលើតម្លៃរថយន្តចេញពីរោងចក្រ ៨០,៨៧៣ ដុល្លារ៕

៥ ចំណុចសំខាន់ៗដែលអ្នកត្រូវដឹងមុនទិញ​ម៉ូដែល Toyota Tundra Capstone ស៊េរីឆ្នាំ ២០២២

  • News

Toyota Tundra Capstone ស៊េរីឆ្នាំ ២០២២ គឺជារថយន្តកំពូលរបស់ត្រកូល Tundra ហើយវាមានតម្លៃសរុប ៧៣,៥៣០ ដុល្លារចេញពីរោងចក្រ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺរថយន្ត Pickup ដ៏ប្រណិតមួយនេះបានភ្ជាប់មកជាមួយប្រព័ន្ធ Hybrid ដែលជួយសន្សំសំចៃប្រេងឥន្ធនៈដល់អ្នកបើកបរជាដើម។ ជាមួយផ្ទៃខាងក្នុងដែលអាចប្រកួតប្រជែងជាមួយរថយន្ត SUV មួយចំនួនបានការរចនាផ្នែកខាងក្រៅដែលអាចប្រកួតប្រជែងជាមួយនឹងរថយន្ត Pickup ប្រណិតផ្សេងទៀតដូចជា Ford F-150 Limited, Chevrolet Silverado និង Ram 1500 Limited ។ ហើយថ្ងៃនេះយើងនឹងលើកចំនុចសំខាន់ៗទាំង ៥ ដែលអ្នកត្រូវដឹងមុនពេលទិញម៉ូដែល Toyota Tundra Capstone ស៊េរីឆ្នាំ ២០២២ ។   ១. ប្រព័ន្ធ Hybrid Powertrain ដែលល្អសម្រាប់ការបើកបរលើផ្លូវហាយវេ វាមកជាមួយម៉ាស៊ីន Twin-turbo V6 ចំណុះ ៣.៥ លីត្រ ដែលមានថាមពលថ្ម ៣៦ គីឡូវ៉ាត់ដែលបង្កើតកម្លាំងសរុប ៤៣៧ សេះ និងកម្លាំងបង្វិល ៧៩០ ញូតុនម៉ែត្រអាចបង្កើនល្បឿនពី ០ ទៅ ៩៦ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេលប្រហែល ៦.៥ វិនាទីដែលបញ្ជូនចលនាដោយប្រអប់លេខស្វ័យប្រវត្តិ ១០ វគ្គ។   ២. កំលាំងអូសសណ្ដោង រថយន្តនេះបានផ្តល់នូវកម្លាំងអូសសណ្ដោងបាន ៤,៦៩០ គីឡូក្រាម ដែលសមត្ថភាពអូសទាញនេះគឺទាបជាងគូប្រជែងនៅលើទីផ្សារបច្ចុប្បន្ន។   ៣. កំរិតស៊ីសាំង ជាមួយនឹងការចាក់សាំងមួយពេញ ១២២ លីត្រ រថយន្តនេះអាចបើកបរបានចម្ងាយ ៩៨៣ គីឡូម៉ែត្រក្នុងទីក្រុង និង ១១៣៩ គីឡូម៉ែត្រនៅលើផ្លូវហាយវេ។   ៤. ការរចនាផ្នែកខាងមុខ ម៉ូដែលមួយនេះបានបំពាក់ជាមួយចង្កៀងមុខ LED ដែលត្រូវបានរចនាយ៉ាងស្រស់ស្អាតជាមួយនឹងភ្លើងប្រដេញពេលថ្ងៃ Daytime running light និងប្រើប្រាស់យ៉ាន់កង់ទំហំ ២២ អ៊ីងហើយក៏បានបំពាក់ជាបូ៉មខ្យល់ដែលងាយស្រួលបើកបរគ្រប់ស្ថានភាពផ្លូវបានយ៉ាងល្អ។   ៥. ប្រព័ន្ធព័ត៌មានដ៏ទំនើប ផ្ទៃខាងក្នុងបានបំពាក់មកជាមួយនឹងប្រព័ន្ធអេក្រង់កំសាន្ដ Touchscreen ទំហំ ១៤ អ៊ីងជាមួយនឹងប្រព័ន្ធ Apple CarPlay និង Android Auto នៅមានវិទ្យុ SiriusXM ប្រព័ន្ធ Speaker JBL ១២ គ្រាប់ផ្តល់នូវបទពិសោធន៍បើកបរស្តាប់តន្ត្រីដ៏ពិរោះ។ ក្រុមហ៊ុនក៏បានរចនាកៅអីពូកស្បែក និងដៃចង្កូតដែលរុំដោយស្បែកជាមួយនឹងប៊ូតុងចុចដ៏ប្រណិត ដែលសុទ្ធតែបំពាក់ដោយបច្ចេកវិទ្យាខ្ពស់។ កៅអីខាងមុខមានផាសុកភាព ហើយកៅអីខាងក្រោយមានទំហំធំទូលាយងាយស្រួលក្នុងការធ្វើដំណើរ រីឯទ្រុងខាងក្រោយផ្ទុកបាន ៦៨០ គីឡូក្រាមដែលធ្វើអោយអ្នកបើកបររីករាយក្នុងការដាក់ទំនិញបានកាន់តែច្រើន៕ អត្ថបទដោយ៖ សូនីតា  

ក្រុមហ៊ុន Toyota នឹងបញ្ចេញរថយន្ដម៉ូដែល Toyota Supra ស៊េរីឆ្នាំ ២០២៣ នៅលើទីផ្សារចុងឆ្នាំនេះ

  • News

ក្រុមហ៊ុន Toyota បានបង្ហាញនៅម៉ូដែលថ្មីជារថយន្ដបែបស្ព័រដែលគេបានស្គាល់ថាវាគឺម៉ូដែល Toyota Supra A91-MT ស៊េរីឆ្នាំ ២០២៣ ។ ម៉ូដែលនេះត្រូវបានគេចាត់ទុកថាជាការអភិវឌ្ឍន៍ថ្មីមួយ ដែលវាប្រើប្រាស់ជាមួយចង្កឹះលេខដៃហើយត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ម៉ាស៊ីន ៣.០ លីត្រនឹងកម្លាំងបង្វិលរបស់ម៉ាស៊ីនត្រូវបានកំណែបន្ថែមអោយវាកាន់តែខ្លាំង។ ប្រអប់លេខដែលមានទម្ងន់ ២០០ ក្រាម និងចង្កឹះលេខដែលមានភាពងាយស្រួលក្នុងការផ្លាស់ប្តូរប្រអប់លេខ។ ដោយវាមានប្រាំមួយស៊ីឡាំង 4-pot នឹងមានជម្រើស Option ពីរគឺ ៣.០ និង ៣.០ Premium trims កំណែថ្មីសម្រាប់ឆ្នាំ ២០២៣ នេះបានភ្ជាប់មកជាមួយអត្ថប្រយោជន៍ទាំងអស់ប៉ុន្តែជាមួយនឹងស្រោមពូកស្បែក Cognac ពណ៌ត្នោត ដែលមិនមាននៅលើ Supra ផ្សេងទៀតទេ។ ហើយវាក៏មានភ្ជាប់មកជាមួយប៊ូតុងប្តូរ Alcantara, ប្រអប់ហ្វ្រាំងពណ៌ក្រហម, ផ្លាកសញ្ញាពណ៌ក្រហម និងប៊ូតុងប្តូរដែលរុំដោយ Alcantara ។ ម៉ូដែលពិសេសនេះត្រូវបានកំណត់ត្រឹម ៥០០ គ្រឿងតែប៉ុណ្ណោះដែលមានពណ៌ ប្រផេះផ្លេកៗ ឬ ពណ៌សកាមៃ៉។ រថយន្ដ A91-MT បានភ្ជាប់មកជាមួយប្រព័ន្ធសំឡេង JBL ថ្មីចំនួន ១២ គ្រាប់ដែលត្រូវបានផ្តល់ជូនជាស្តង់ដារនៅលើផ្នែក Premium ផងដែរ។ ការផ្លាស់ប្តូរនៃម៉ូដែលនេះច្រើនមានតែប្រើប្រាស់ដោយចង្កឹះលេខដៃ ដោយសារ Toyota បានកែប្រែបន្ថែមលើប្រព័ន្ធជើងក្រោម និងចង្កូត ព្រមទាំងមុខងារ Track mode សម្រាប់ការបើកបរកាន់តែងាយស្រួល។ គួរឱ្យចាប់អារម្មណ៍ណាស់ឥឡូវនេះវាក៏មានមុខងារ Hairpin+ drive ដើម្បីឱ្យមានភាពខុសប្លែកគ្នាកាន់តែខ្លាំង នឹងដើម្បីធ្វើឱ្យការបើកបរលើផ្លូវដែលកោងមានភាពងាយស្រួលជាងមុន និងម៉ូដែលនេះប្រើប្រាស់ជាយ៉ាន់កង់ទំហំ ១៩ អ៊ីញ។ ក្រុមហ៊ុន Toyota នឹងមានរថយន្ត Supra ស៊េរីឆ្នាំ ២០២៣ ចែកចាយនឹងដាក់លក់នៅសហរដ្ឋអាមេរិកចុងឆ្នាំនេះជាមួយនឹងព័ត៌មានលម្អិតអំពីតម្លៃនឹងត្រូវប្រកាសនៅពេលឆាប់ៗនេះ៕ អត្ថបទដោយ៖ សូនីតា  

ក្រុមហ៊ុន Toyota បានបន្ថែមជម្រើសថ្មីលើម៉ូដែល Corolla ស៊េរីឆ្នាំ ២០២២ ដែលមានរូបរាងកាន់តែទាក់ទាញ

  • News

ម៉ូដែល Toyota Corolla គឺជាប្រភេទរថយន្ដ Sedan សម័យថ្មីដែលផ្ដល់ជូនក្នុងតម្លៃសមរម្យជាមួយជម្រើសម៉ូដេល Corolla ស្តង់ដារ ឬ Corolla Hybrid ។ ហើយការបន្ថែម ថ្មីនៃម៉ូដែល Corolla Apex ដែលនាំមកជាមួយម៉ាស៊ីន ២.០ លីត្រ មានស៊ីឡាំង ៤ ដូច Corolla SE និង XSE វាផលិតកម្លាំងបាន ១៦៩ សេះ និងកម្លាំងបង្វិល ២០៥ ញូតុនម៉ែត្រ នេះគឺជាម៉ាស៊ីនដែលអាចទទួលយកបានយ៉ាងល្អឥតខ្ចោះជាមួយនឹងថាមពលគ្រប់គ្រាន់ដើម្បីធ្វើឱ្យ Corolla មានភាពរីករាយក្នុងការបើកបរ។ ការពង្រឹងកំរិតបែប Sport របស់វាអាចប្រើបានជាមួយនឹងការបញ្ជូនដោយប្រអប់លេខដៃប្រាំមួយល្បឿននៅក្នុងរថយន្ត Corolla ។ កញ្ចប់ Option Apex នាំមកនូវការផ្លាស់ប្តូរដ៏អស្ចារ្យមួយចំនួនផ្សេងទៀតរួមទាំងបានកែសម្រួលប្រព័ន្ធជើងក្រោមកាន់តែមានភាពរឹងមាំជាងមុន។ ហើយជាពិសេសវាបានប្រើប្រាស់សំបកកង់ប្រភេទ Dunlop SportMaxx ទំហំ ១៨ អ៊ីង។ វាក៏ទទួលបានមុខងារស្តង់ដារ Apple CarPlay និង Android Auto នៅលើអេក្រង់ Touch screenទំហំ ៨ អ៊ីញ។ ដោយបានបំពាក់ប្រព័ន្ធ Speaker JBL ដែលនឹងមាននៅលើជម្រើស XSE និង Apex ។ ជាមួយរូបរាងខាងក្រៅនៃម៉ូដែលនេះបានបំពាក់ជាមួយកាងមួយជុំរថយន្ដហើយនៅខាងមុខបំពាក់ប៉ាណាថ្មីដែលមើលទៅកាន់តែអង្គអាច។ ហើយបច្ចេកវិទ្យាសុវត្ថិភាពមានការដាក់បញ្ចូលនូវប្រព័ន្ធ Safety Sense 2.0 suite របស់ Toyota ។ ដោយបច្ចេកវិជ្ជាជំនួយអ្នកបើកបរនេះនាំមកនូវហ្វ្រាំងសង្គ្រោះបន្ទាន់ដោយស្វ័យប្រវត្តិ ការគ្រប់គ្រងកន្លងផ្លូវជាមួយនឹងការគ្រប់គ្រងល្បឿនបើកបរបាន។ Corolla SE Apex ស៊េរីឆ្នាំ ២០២២ និងមានតម្លៃ ២៦,៧៣៥ ដែលចេញពីរោងចក្រ។ អត្ថបទដោយ៖ សូនីតា  

ក្រុមហ៊ុន Suzuki កំពុងត្រៀមដាក់លក់នូវម៉ូដែល Escudo ស៊េរីឆ្នាំ ២០២២ នៅលើទីផ្សារម្ដងទៀត

  • News

ក្រុមហ៊ុន Suzuki បានប្រកាសពីការត្រលប់មកវិញនៃរថយន្តម៉ូដែល Escudo នៅប្រទេសជប៉ុនបន្ទាប់ពីការឈប់ផលិតរថយន្ត SUV កាលពីឆ្នាំមុន។ ខណៈពេលដែលវាមើលទៅដូចគ្នាទៅនឹងអ្នកកាន់តំណែងមុនរបស់វា Escudo ដែលបានធ្វើបច្ចុប្បន្នភាព (ត្រូវបានគេស្គាល់ថា Suzuki Vitara នៅអឺរ៉ុប) ទទួលបានអត្ថប្រយោជន៍ពី powertrain Hybrid ថ្មីដែលបានរចនាឡើងវិញ។ រថយន្ដម៉ូដែល Suzuki Escudo ជំនាន់ទី ៣ នេះដែលបានមកជាមួយកម្លាំងថ្ម 140V full-hybrid tech ។ ជាមួយថាមពលថ្មីនៃស៊េរីឆ្នាំ ២០២២ នេះរួមបញ្ចូលគ្នានូវម៉ាស៊ីនស៊ីឡាំង 4 DualJet ចំណុះ ១.៥ លីត្រ ដែលផលិតកម្លាំងបាន ៩៩ សេះ ជាមួយកម្លាំងថ្ម ៧៤ គីឡូវ៉ាត និងកម្លាំងបង្វិល ១៣២ ញូតុនម៉ែត្រ។ វាអាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ១២.៧ វិនាទី និងល្បឿនកំពូល ១៧៩ គីឡូម៉ែត្រក្នុងមួយម៉ោងថាមពលត្រូវបានបញ្ជូនទៅកាន់កង់ទាំងបួនតាមរយៈប្រអប់លេខស្វ័យប្រវត្តិ ASG ៦ វគ្គ ជាមួយនឹងប្រអប់ហ្គែរ រួមជាមួយនឹងប្រព័ន្ធ AllGrip AWD របស់ Suzuki ។ ហើយវាផ្តល់ជូននូវមុខងារ Auto, Sport, Snow និង Lock ដែលអនុញ្ញាតឱ្យមានលទ្ធភាព Off road ដ៏អស្ចារ្យសម្រាប់ផ្នែកនេះ។ នៅក្នុងទីផ្សារអ៊ឺរ៉ុបរថយន្កម៉ូដែលមួយនេះដំណើរដោយប្រព័ន្ធប៉ុងខាងមុខ នឹងមានជម្រើសដែលអាចដំណើរការបានដោយប៉ុងទាំងពីរបានដូចជារថយន្ត Suzuki ផ្សេងទៀតដែរ។ នៅលើទីផ្សារអឺរ៉ុបរថយន្តម៉ូដែលមួយនេះត្រូវបានផ្តល់ជូននៅដើមឆ្នាំ ២០២២ ជាមួយនឹងតម្លៃ ៣២,៤៦៤ ដុល្លារ៕ អត្ថបទដោយ៖ សូនីតា

Copy link Success.

×

ព័ត៌មានពេញនិយម

ស្លាក

ទាញយកកម្មវិធីដោយឥតគិតថ្លៃ