ចិនផលិតរថយន្តអគ្គិសនីរចនាតាម Beetle របស់ Volkswagen តែមានសមត្ថភាពមិនគួរឱ្យជឿ
ក្រុមហ៊ុនផលិតរថយន្តរបស់ចិនមានភាពល្បីល្បាញក្នុងការចម្លងម៉ូដែលពីក្រុមហ៊ុនផលិតរថយន្តដទៃ ហើយការផលិតក៏មិនបានធ្លាក់ចុះផងដែរក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
ការចម្លងការរចនាឥតព្រំរបស់ចិនបានបង្ហាញរូបរាងរថយន្តរបស់ខ្លួនជាបន្តបន្ទាប់មានដូចជារថយន្ត SUV Niutron ដែលមានរូបរាងដូចទៅនឹងរថយន្ត Ford Bronco Sport ។
ក្រៅពីនោះក៏នៅមានក្រុមហ៊ុន GreatWall Motor (GWM)ក៏បានបង្ហាញរថយន្ត Tank 500 របស់ខ្លួនថ្មីដែលវាក៏មានភាពដូចគ្នាទៅនឹង Toyota Land Cruiser ស្ទើរតែទាំងស្រុង ដែលវាខុសគ្នាតែបន្តិចបន្តួចប៉ុណ្ណោះដូចជា logo រថយន្ត។
ក្រឡេកមកមើលក្រុមហ៊ុន Ora ដែលត្រូវបានគេស្គាល់ថាជាម៉ាកយីហោអគ្គិសនីទីពីររបស់ GWM បានបង្ហាញម៉ូដែលរថយន្ត mini ដ៏គួរឱ្យស្រលាញ់មាន Ora Punk Cat និង Ora Ballet Cat ដែលជាប្រភេទរថយន្តអគ្គិសនី មានការរចនាបែបអតីតកាលត្រូវបានបំផុសគំនិតយ៉ាងច្បាស់ដោយនិមិត្តសញ្ញា Volkswagen Beetle។
ព័ត៌មានអំពីលក្ខណៈពិសេសរបស់ Beetle lookalike បានធ្វើទស្សនិជនដែលបានចូលរួមកម្មវិធី 2021 China Chengdu Auto Show មានការចាប់អារម្មណ៍ជាខ្លាំងជាមួយនឹងសមត្ថភាពដ៏មិនគួរឱ្យជឿរបស់វា។
មិនតែប៉ុណ្ណោះមានការចែករំលែកតាមរយៈសារព័ត៌មាន Greg Kable បានបង្ហោះនៅក្នុងបណ្តាញសង្គម Twitter ថារថយន្ត hatchback ទ្វារប្រាំមានបំពាក់មកជាមួយនឹងម៉ូទ័រអេឡិចត្រិចខាងមុខដែលមានសមត្ថភាពផលិតកម្លាំង ១៦៩ សេះ និងកម្លាំងបង្វិលជុំ ២៥០ ញូតុនម៉ែត្រ រីឯល្បឿនអតិបរិមា ១៥៥ គីឡូម៉ែត្រក្នុងមួយម៉ោង ។
ចំពោះកញ្ចប់ថ្មចំនួនពីរត្រូវបានផ្តល់ជូន ដែលមានទំហំធំនឹងមានថាមពល ៥៩.១ គីឡូវ៉ាត់ម៉ោង (kWh) ជាប្រភេទលីចូម អ៊ីយ៉ុង និងទំហំតូចប្រភេទ LFP ដែលមានថាមពល ៤៧.៨ គីឡូវ៉ាត់ម៉ោង (kWh) ។
ក្រៅពីការចម្លងរូបរាងខាងក្រៅសូម្បីតែកាប៊ីនក៏មិនមានអ្វីប្លែកពីម៉ូដែលដើមរបស់ Beetle ឡើយ គ្រាន់តែវាមានបំពាក់មកជាមួយនឹងសម្ភារៈទំនើបៗដូចជា អេក្រង់ឌីជីថល និងបូតុងគ្រប់គ្រងនៅលើដៃចង្កូត ហើយរថយន្តនេះនឹងត្រៀមចេញលក់នៅប្រទេសចិននៅថ្ងៃទី ៣០ ខែមីនាខាងមុខនេះ។
ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់បានដឹងអំពីរថយន្ត hatchback របស់ Ora ហើយបាននិយាយកាលពីឆ្នាំមុនថា ពួកយើងកំពុងតែនឹងពិនិត្យមើលអោយកាន់តែលម្អិតបន្ថែមទៀតចំពោះបញ្ហានៃការចម្លងរចនាម៉ូតរថយន្តរបស់ក្រុមហ៊ុនចិន ហើយយើងក៏មិនទាន់ទទួលបានព័ត៌មានណាដែលថាក្រុមហ៊ុនផលិតរថយន្ត Volkswagen និងចាប់វិធានការយ៉ាងណាចំពោះក្រុមហ៊ុនផលិតរថយន្តទាំងនោះផងដែរ៕
អត្ថបទដោយ៖ ស្រីនុត
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ