រថយន្តអគ្គីសនីប្រភេទ pick up ទាំង 6 ដែលគ្រោងនិងបង្ហាញខ្លួនសម្រាប់ឆ្នាំខាងមុខនេះ
៦. Ford F-150 Lightning
រថយន្តប្រភេទ Pickup ដែលដំណើរការដោយថាមពលអគ្គីសនីទាំងស្រុង និងដំបូងរបស់ក្រុមហ៊ុន Ford ។ ដែលរថយន្តប្រភេទ pickup របស់ក្រុមហ៊ុននេះ គឺជារថយន្តដែលលក់ដាច់ជាងគេបំផុតនៅអាមេរិកខាងជើងក្នុងរយៈពេល 44ឆ្នាំមកនេះ។ Ford F-150 មួយនេះមាន 2 Option សម្រាប់ជ្រើសរើស។
Option ទី1 គឺ Standard range ដំណើរការដោយម៉ូទ័រអគ្គីសនីចំនួន 2 អាចផលិតកម្លាំងសរុបបាន 426Hp និងកម្លាំងរមួលកង់ 1050Nm ។ ហើយការសាកថ្មពេញម្តងអាចបើកបរបានចម្ងាយ 370Km ។ រថយន្តនេះអាចផ្ទុកទម្ងន់បាន 907kg និងអាចអូសសន្តោងបាន 3492Kg ។
Option ទី2 គឺ Extended Range ដំណើរការដោយម៉ូទ័រ 2 អាចផលិតកម្លាំងសរុបបាន 563Hp និងកម្លាំងរមួលកង់ 1050Nm ហើយអាចបើកបរបានចំងាយ 500Km នៅពេលសាកថ្មពេញ ។ វាមានសមត្ថភាពអាចអូសសន្តោងបាន 4535kg និងអាចផ្ទុកទំងន់បាន 816Kg ។
Ford F-150 Lightning កំពុងតែត្រៀមបង្ហាញខ្លួននៅក្នុងឆ្នាំ2022 ខាងមុខនេះដែលតម្លៃចេញពីរោងចក្រចន្លោះ $30000 ទៅ $90000 ។
៥. Rivian R1T
Rivian R1T Pickup មានខ្សែរស្រឡាយជា SUV អាចដាក់មនុស្សបានរហូតដល់ទៅ 7 នាក់នៅក្នុងកាប៊ីនឡាន ដែលគេអោយឈ្មោះថាជារថយន្តផ្សងព្រេងដែលវាមានសមត្ថភាពអាចបើកកាត់ទឹកដែលមានជម្រៅរហូតដល់ 900mm ។ រថយន្តនេះប្រើប្រាស់ម៉ូទ័រអេឡិចត្រូនិចចំនួន 4 ដែលដំឡើងនៅលើកង់នីមួយៗ ហើយវាអាចផលិតកម្លាំងបាន 800Hp និងកម្លាំងរមួលកង់ 1220Nm ល្បឿនសន្ទុះរបស់វាចាប់ពី 0-96Km ក្នុងរយៈពេល 3វិនាទី។ ហើយវាអាចរត់បានចំងាយ 643Km នៅពេលវាបំពាក់នៅម៉ូទ័រធំ ឬរត់បាន 370Km - 482Km នៅពេលវាប្រើប្រាស់ម៉ូទ័រតូច ។ R1T មានសមត្ថភាពអាចអូស សន្តោងបាន 4989Kg និងអាចផ្ទុកទំងន់បាន 798Kg ។
លោក Rivian គ្រោងនិងបញ្ចេញរថយន្តរបស់ខ្លួននៅក្នុងខែមិថុនា ឆ្នាំ2021 នេះដែលតម្លៃចេញពីរោងចក្រចាប់ផ្តើមពី 75000$ ។
៤. Tesla Cybertruck
Cybertruck រថយន្ត PickUp ប្រើប្រាស់ថាមពលអគ្គីសនីរបស់ក្រុមហ៊ុន Tesla នេះកំពុងទទួលបានការចាប់អារម្មណ័យ៉ាងខ្លាំងពីសំណាក់មហាជន។ បើទោះបីជាមានរូបរាងចម្លែកបន្តិចក៏ដោយប៉ុន្តែសមត្ថភាពដ៏អស្ចារ្យរបស់វាបានធ្វើអោយមានកាបញ្ជាទិញទុកមុនរាប់សែនគ្រឿងទៅហើយបន្ទាប់ពីក្រុមហ៊ុន Tesla បានសន្យាថានិងបញ្ចេញរថយន្ត PickUp របស់ខ្លួននៅពេលខាងមុខនេះ។
Cybertruck ដំណើរការដោយប៉ុង ទាំង 2 AWD ដែលមានការអះអាងថាល្បឿនសន្ទុះរបស់វារត់បានពី 0-97Km ដោយចំណាយពេលក្រោម 2.9វិនាទី។ ហើយវាអាចផលិតកម្លាំងបានរហូតដល់ទៅ 800Hp និងរត់បានចំងាយ 800Km នៅពេលសាកថ្មពេញ ។ វាក៏មានសមត្ថភាពអាចអូសន្តោងបាន 6350Kg និងផ្ទុកទំងន់បាន 1600Kg ។
តម្លៃរបស់វាវិញគឺ 66900$ សម្រាប់តម្លៃចេញពីរោងចក្រ ។ ចំពោះការដាក់បង្ហាញខ្លួនជាផ្លូវការគឺនៅក្នុងឆ្នាំ2022 ខាងមុខនេះ។
៣. Lordstown Endurance
Lordstown Motor បានបង្ហាញនូវកាផលិតរថយន្តអគ្គីសនីប្រភេទ pickup ដំបូងរបស់ខ្លួននៅក្នុងឆ្នាំ2022 ខាងមុខនេះ។ ដែលរថយន្តនេះត្រូវបានដំឡើងនៅរោងចក្រ Lordstown ក្នុងរដ្ឋ Ohio ដែលគ្រប់គ្រងដោយក្រុមហ៊ុន General Motor ។
Endurance ត្រូវបានគេសន្មត់ថាវាជាប្រភេទឡាន Pickup ដែលដំណើរការដូច F-150 ប៉ុន្តែវាខ្លាំងជាង Rivian ជាមួយនឹងម៉ូទ័រ 4 ដែលបំពាក់នៅកង់របស់វា និងថាមពលថ្ម 109kWh សម្រាប់ការបើកបរ 402Km ឡើងទៅ ។ ម៉ូទ័រទាំង 4 របស់ Endurance អាចផលិតកម្លាំងបាន 600 Hp ហើយវាមានសមត្ថភាពអូសសន្តោងបាន 2721Kg ។
ហើយតម្លៃចេញពីរោងចក្រគឺប្រមាណ 52500$ តែបើទោះបីជាយ៉ាងណាក៏ដោយ ចំពោះទិន្នន័យទាំងអស់នេះគឺមិនទាន់មានការធានាអះអាងពីក្រុមហ៊ុននៅឡើងទេ ប៉ុន្តែវាត្រូវបានរំពឹងទុកថាអាចនិងវាយលុកទីផ្សាររថយន្តអគ្គីសនីប្រភេទ PickUp ។
២. Bollinger B2
ប្រហែលជា Cybertuck របស់ Tesla មានរូបរាងទាក់ទាញយ៉ាងខ្លាំងសម្រាប់ការបង្ហាញខ្លួនរបស់វា ប៉ុន្តែក្រឡេកទៅមើល Bollinger B2 របស់ក្រុមហ៊ុន Bollinger Motor វិញក៏មានរូបរាងមិនធម្មតាដែរ រីឯសមត្ថភាពអស្ចារ្យមិនចាញ់រថយន្តមុនៗទេ។
B2 ដំណើរការដោយប៉ុងទាំង 2 AWD អាចស្ទុះពីល្បឿន 0-96Km ដោយចំណាយពេល 4.5វិនាទី។ ម៉ូទ័រអេឡិចត្រិចរបស់វាមាន 2 គឺបំពាក់នៅខាងមុខ និងខាងក្រោយ ដែលអាចផលិតកម្លាំងបាន 614Hp ។ ចំណែកឯថាមពលថ្ម 142kWh អាចបើកបរបានចំងាយ 321Km រាល់ការសាកថ្មពេញ។ រថយន្តនេះអាចផ្ទុកទំងន់បាន 2267Kg និងមានសមត្ថភាពអូសសន្តោងបាន 3400Kg ។ មិនតែប៉ុណ្តោះដោយសារតែរូបរាងនិងប្រវែងដ៏វែងរបស់វាសាកសមសម្រាប់ការដឹករបស់របរធំៗឬវត្ថុវែងៗបាន។
Bollinger B2 និងត្រូវបានដាក់បង្ហាញនៅក្នុងឆ្នាំ2022 ខាងមុខនេះបើយោងទៅតាម Website របស់ Bollinger Motor ដែលតម្លៃរបស់វាគឺថ្លៃមិនធម្មតា 125000$ សម្រាប់តម្លៃចេញពីរោងចក្រ។
១. Hummer EV
Hummer EV ការបង្កើតនូវរថយន្តអគ្គីសនីប្រភេទ Pickup សម្រាប់ចុងសតវទ្សនេះខណៈពេលដែលម៉ាកយីហោ Hummer កំពុងស្ថិតនៅក្រោមម្លប់របស់ GMC បានរួមបញ្ចូលជាមួយនឹងសមត្ថភាព off-road ដ៏អស្ចារ្យទៅក្នុងរថយន្តមួយនេះ។ ជាមួយនិងរូបរាងដ៏អង់អាច Hummer EV វាប្រើប្រាស់ម៉ូទ័រ3 អាចផលិតកម្លាំងរហូតដល់ទៅ 1000Hp និងអាចរត់បានចំងាយ 563Km សម្រាប់ការសាកថ្មពេញ ព្រមទាំងបន្ថែមនូវសមត្ថភាពចុះទឹកបានជម្រៅ 600mm ។ វាដំណើរការដោយប៉ុងទាំង 2 AWD ដែលល្បឿនសន្ទុះរបស់វាគឺ 0-96Km ចំណាយពេលត្រឹមតែ 3វិនាទីប៉ុណ្ណោះ។ ចំណែកឯកម្លាំងរមួលកង់វាវិញគឺ 15591Nm ។
Hummer EV ត្រូវបានគេចាត់ទុកថាជារថយន្តសម្រាប់ពេលអនាគតហើយគ្រោងនឹងបង្ហាញខ្លួននៅឆ្នាំ2024 ខាងមុខ ដែលតម្លៃរបស់វាប្រហែល 112000$ ជាតម្លៃចេញពីរោងចក្រ ៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ