រថយន្ត Hongqi របស់ប្រទេសចិនជាដៃគូរប្រគួតប្រជែង Rolls-Royce មានតម្លៃជិត ៨០ ម៉ឺនដុល្លារ
ប្រសិនបើអ្នកចង់បានរថយន្តដែលមានភាពប្រណិត និងផាសុកភាព ដូចជា Rolls-Royce Phantom នោះអ្នកគ្រាន់តែមានទឹកប្រាក់ ៤៦០,០០០ ដុល្លារអ្នកប្រាកដជាទទួលបានវា។ គ្រប់គ្នាសុទ្ធតែដឹងថា Rolls-Royce គឺជារថយន្តដែលប្រណិតបំផុតនៅក្នុងពិភពលោក។
តែអ្នកប្រហែលជាមិនមិនធ្លាប់បានឮ ពីរថយន្តរបស់ចិនដ៏ប្រណិត ដែលស្រដៀងនិង Rolls-Royce នោះទេ ហើយម៉ាក់យីហោនេះមានឈ្មោះថា Hongqi ជាក្រុមហ៊ុនរថយន្តប្រណីតដែលមានមូលដ្ឋាននៅទីក្រុង Changchun ប្រទេសចិនដោយក្រុមហ៊ុននេះបានបង្ហាញខ្លួនទាំងពីឆ្នាំ ១៩៥៨ មកម្ល៉េះ។ មកដល់ពេលបច្ចុប្បន្នវាគឺជាក្រុមហ៊ុនផលិតដ៏ចំណាស់ជាងគេនៅក្នុងប្រទេសចិនផងដែរ។
ម៉ូដែល Hongqi L5 ជារថយន្តមួយដែលផលិតឡើងដើម្បីប្រគួតប្រជែងជាមួយរថយន្តដ៏ប្រណិតរបស់អឺរ៉ុបដូចជា Rolls-Royce, Bentley, និង Mercedes។ រថយន្តនេះត្រូវបានដាក់លក់ក្នុងតម្លៃប្រហែល ៥ លានយ័ន ដែលស្មើរនិង ៧៦០,០០០ ដុល្លារ។ Hongqi L5 គឺជារថយន្តមួយដែលមានតម្លៃថ្លៃជាងរថយន្តដ៏ប្រណិតរបស់អឺរ៉ុបមួយចំនួន។
ហើយផ្នែកខាងក្នុងនៃរថយន្តមួយនេះត្រូវបានរចនាឡើងយ៉ាងប្រណិត ដោយបានភ្ជាប់មកជាមួយនឹងកង់ទ័រដ៏ប្រណិត ដែលនៅចំកណ្តាលនៃតាប្លូជាមួយនឹងប្រព័ន្ធឌីជីថលដោយបានបំពាក់នៅលើកុងសូលកនៃរថយន្ត។
ចំណែកឯផ្ទៃតាប្លូត្រូវបានរំលេចទៅដោយផ្កាឈូករ័ត្នដែលមានពណ៌មាសគ្របដណ្តប់ស្ទើរតែទាំងស្រុងដោយធ្វើឱ្យអ្នកបើកបរគ្មានអារម្មណ៍ធុញទ្រាន់ក្នុងការបើកបរឡើយ។ រីឯតួរបស់រថយន្តត្រូវបានគ្របដណ្ដប់ទៅដោយពណ៌ខ្មៅ ដែលប៉ាណាខាងមុខ បន្ទះកាងខាងក្រោមនៃប៉ាណា និងគម្របភ្លើងខាងមុខដណ្ដប់ទៅដោយពណ៌ប្រាក់។
បើសិនមើលពីចំហៀងនៃរថយន្តមួយនេះ យើងអាចប្រាកដថាវាកាន់តែស្រដៀងទៅនឹងរថយន្ត Rolls-Royce ។ រថយន្ត Honggi L5 ដែលបានបំពាក់មកជាមួយនឹងម៉ាស៊ីនចំណុះ ៦.០ លីត្រ V12 ដោយផលិតកម្លាំងបាន ៤០២ សេះ។ ដែលដំណើរការដោយប្រព័ន្ធ All wheel Drive ផងដែរ៕
អត្ថបទដោយ៖ ស្រីនុត
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ