ក្រុមហ៊ុនផលិតរថយន្តទំនើបបំផុត Rolls Royce កំពុងធ្វើការទៅលើយានយន្តអគ្គីសនីដំបូងបង្អស់របស់ពួកគេដែលដាក់ឈ្មោះ Silent Shadow
ខណៈពេលដែលក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើននៅលើពិភពលោកកំពុងពុះកញ្ជ្រោលអភិវឌ្ឍន៍និងបញ្ចេញនូវយានយន្តអគ្គីសនីរបស់ខ្លួនក្រុមហ៊ុនផលិតរថយន្តដ៏ទំនើបរបស់ប្រទេសអាឡឺម៉ង់ក៏ហាក់ដូចជាកំពុងត្រៀមខ្លួនទុកជាស្រេចសម្រាប់បដិវត្តន៍ថ្មីមួយនេះ។ ដោយក្រុមហ៊ុន Rolls Royceបានបញ្ជាក់ផងដែរថាពួកគេកំពុងធ្វើការទៅលើ យាន្តយន្តថ្មីរបស់គេដែលមានឈ្មោះថា Silent Shadow ដែលជារថយន្តអគ្គីសនីពេញលេញដំបូងគេបង្អស់សម្រាប់ការផ្តល់ជូនទៅអោយអតិថិជនពួកគេ។ ប៉ុន្តែទោះជាយ៉ាងណានាយកប្រតិបត្តិការរបស់ក្រុមហ៊ុននេះគឺលោក Torsten Mueller-Oetvoes មិនបានបង្ហើបអំពីរូបរាងនិងកាលបរិច្ឆេទនៃការដាក់បង្ហាញនូវយានយន្តនេះនៅឡើយទេ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Rolls Royce ត្រូវបានគេចាត់ទុកថាជាក្រុមហ៊ុនដែលផលិតរថយន្តទំនើបសម្រាប់ពិភពលោក ដោយសារស្នាដៃដ៏ល្អឯកនៃការច្នៃប្រឌិត រួមទាំងទេពកោសល្យដ៏អស្ចារ្យរបស់អ្នកជំនាញនីមួយៗ។ ដូច្នេះចំពោះម៉ូដែល Silent Shadow មួយនេះក្រុមហ៊ុនកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង សម្រាប់ផ្តល់ជូនអតិថិជនដែលពេញនិយមគាំទ្ររថយន្តកំពូលប្រណិតរបស់ខ្លួន ៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ