រថយន្តអគ្គិសនី Mini របស់ក្រុមហ៊ុន Liuzhou Wuling លេងតែមបែបនេះកាន់តែទាន់សម័យ
Wuling Hongguang គឺជារថយន្តអគ្គិសនីខ្នាតតូចរបស់ប្រទេសចិនដែលកំពុងតែពេញនិយមខ្លាំងនៅក្នុងទីផ្សារបច្ចុប្បន្ននេះ។ ជាមួយនឹងតម្លៃតម្លៃសមរម្យ បានធ្វើរថយន្តកាន់តែទាក់ទាញចិត្តអតិថិជនគ្រប់វណ្ណៈសូម្បីតែយុវវ័យមួយចំនួនក៏ងាកមកចាប់អារម្មណ៍រថយន្តខ្នាតតូចទាំងនេះ។
ក្រឡេកមកមើលថ្មីក្រុមហ៊ុន Wuling Motor ទើបតែបានបង្ហាញនូវម៉ូដែល Hongguang ប៉ុន្មានគ្រឿងដែលមានការរចនាបែប GameBoy Edition ដែលមើលទៅវាកាន់តែរំលេចភាពទាន់សម័យមករកយុវវ័យកាន់តែខ្លាំង។
សម្រាប់រថយន្តនេះផងដែរវាត្រូវបាននែនាំនិងដាក់លក់ជាបួន Concept ផ្សេងៗគ្នា រួមមានម៉ូដែលទី១ ត្រូវបានគេឱ្យឈ្មោះថា Hurricane Phantom ដែលរួមបញ្ចូលគ្នានូវថ្នាំលាបពណ៌ខ្មៅជាមួយនឹងការលាយបញ្ចូលគ្នានៃពណ៌ក្រហមភ្លឺ។
ទី២ Jungle Crossing ត្រូវបានបញ្ចប់ជាមួយនឹងពណ៌បៃតង Camo និងត្រូវបានបំផុសគំនិតដោយហ្គេមប្រយុទ្ធយោធា។
រីឯពណ៌ត្នោតត្រូវបានដាក់ឈ្មោះថា 'Party Sweetheart' និង 'Interstellar Roaming' បានបញ្ចប់ជាមួយនឹងពណ៌ស។
ខណៈពេលដែលការបញ្ចប់ផ្នែកខាងក្រៅដ៏ពិសេសទាំងនេះធ្វើឱ្យ GameBoy Edition លេចធ្លោចេញពីម៉ូដែលធម្មតា ការផ្លាស់ប្តូរដ៏ទូលំទូលាយក៏ត្រូវបានធ្វើឡើងចំពោះ EV ដែលមានទំហំតូចផងដែរ។
ជាឧទាហរណ៍ ចង្កៀងមុខដែលបានកែប្រែជាមួយនៅអំពូល LED និងអំពូល Daytime running light រាងជាក្រឡាភ្លើង ព្រមទាំងបានកែប្រែនូវកាងខាងមុខ និងខាងក្រោយថ្មីផងដែរ។ ការផ្លាស់ប្តូរសំខាន់ៗមួយចំនួនក៏ត្រូវបានធ្វើឡើងចំពោះ powertrain នៃ MINI EV GameBoy Edition ។
អ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះ ឥឡូវនេះវាបំពាក់នូវកញ្ចប់ថ្ម lithium-iron-phosphate ដែលមានថាមពល ២៦ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលជំរុញម៉ូទ័រអេឡិចត្រិចមានកម្លាំង ៤១ សេះ វាត្រូវបានត្រូវបានគេដឹងថាកញ្ចប់ថ្មដែលពង្រីកនឹងជំរុញសម្រាប់កម្រិតរបស់រថយន្តអាចធ្វើដំណើរបានប្រហែល ៣០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
ក្រុមហ៊ុនមិនទាន់បានបញ្ចេញតម្លៃសម្រាប់ Concept ពិសេសទាំងនេះនោះទេ ប៉ុន្តែដូចដែលយើងធ្លាប់បានដឹងថារថយន្តទាំងនេះវាមានតម្លៃចន្លោះពី ៤០០០ ទៅ ៦០០០ ដុល្លារអាមេរិក៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ