រថយន្តអគ្គិសនីខ្នាតតូចរបស់ចិនកំពុងគំរាមគំហែងដល់ក្រុមហ៊ុនផលិតរថយន្តជប៉ុន
ក្រុមហ៊ុនផលិតរថយន្តជប៉ុន Daihatsu Motor បានបង្ហាញការព្រួយបារម្ភជាខ្លាំងចំពោះការហូរចូលនៃរថយន្តបរទេសមកកាន់ប្រទេសជប៉ុន។ រថយន្តដែលកំពុងតែពេញសម្រាប់ប្រជាជនជប៉ុននៅពេលនេះបែរជាក្លាយទៅជារថយន្តរបស់ប្រទេសចិន ដែលត្រូវបានគេដឹងថាជារថយន្តប្រភេទអគ្គិសនីខ្នាតតូច និងមានតម្លៃទាបត្រឹមតែ ៤៥០០ ដុល្លារប៉ុណ្ណោះ។
ប្រទេសចិនបច្ចុប្បន្ននេះកំពុងតែក្លាយទៅជាទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក និងមានការនាំចេញនូវរថយន្តអគ្គិសនីដែលមានតម្លៃសមរម្យជាច្រើនផងដែរ។ រថយន្ត EV បាននាំចូលទៅក្នុងប្រទេសជប៉ុនដោយក្រុមហ៊ុន Sagawa Express បានទិញរថយន្ត EV ចំនួន ៧,២០០ គ្រឿងពីក្រុមហ៊ុន Guangxi Automobile Group ក្នុងគោលបំណងកាត់បន្ថយកម្រិតផ្សែងពុលដែលបានចេញពីរថយន្តប្រើសាំង។
ក៏ប៉ុន្តែលោក Soichiro Okudaira ប្រធានជាន់ខ្ពស់នៃសម្ព័ន្ធភាពរវាង Toyota និង Daihatsu បានផ្តល់បទសម្ភាស៍ទៅកាន់គេហទំព័រ Nikkei ពីការជ្រៀតចូលនៃរថយន្តអគ្គិសនីរបស់ចិន ដែលអាចគំរាមគំហែងទៅដល់ក្រុមហ៊ុនផលិតក្នុងស្រុក។ តែនោះក៏ព្រោះតែរថយន្តខ្នាតតូចរបស់ជប៉ុនដែលមានភាពយឺតយ៉ាវក្នុងការផ្លាស់ប្តូរទៅជារថយន្ត EV ដើម្បីអាចឱ្យសម្រួលដល់ការចំណាយលើប្រេងឥន្ធនៈដែលកំពុងតែឡើងថ្លៃក្នុងពេលបច្ចុប្បន្ននេះ។
លោក Soichiro ក៏បានប្រាប់ផងដែរដោយសារខ្វះធនធានក្នុងការអភិវឌ្ឍបច្ចេកវិទ្យា EV Daihatsu បានឈានដល់ការសហការជាមួយគូរប្រជែងដ៏យូរលង់ Suzuki Motor ក្នុងការបង្កើតរថយន្តអគ្គិសនីខ្នាតតូចសម្រាប់ទីផ្សារជប៉ុន។ ដែលរថយន្តប្រហែលជាអាចមានតម្លៃខ្ទង់ ១ លានយ៉េន ឬ ៨,៦០០ ដុល្លារ មានទំហំសមល្មមដែលអាចដាក់់អីវ៉ាន់បាននឹងផ្ទុកមនុស្សបាន ៤ នាក់ គ្រោងនឹងបញ្ចេញក្នុងឆ្នាំ ២០២៥ ប៉ុន្តែបើមើលតម្លៃវានៅតែថ្លៃជាងរថយន្តរបស់ចិន ៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ