វិចិត្រករ Rolls-Royce រចនា Phantom ក្លាយទៅជាសួនផ្កាអ័រគីដេដ៏អស្ចារ្យបំផុត សម្រាប់អតិថិជនរបស់ខ្លួន
Rolls-Royce ត្រូវបានគេស្គាល់ថាជាម៉ាកយីហោរ ដ៏ប្រណិតនឹងមានតម្លៃថ្លៃមិនធម្មតាព្រោះថារថយន្តនេះគឺផលិតចេញមកដោយផ្តោតទៅលើគុណភាព និង ការរចនាតាមបែបទាន់សម័យជាពិសេសការរចនាម៉ូតនីមួយៗសុទ្ធតែរចនាដោយដៃផ្ទាល់នៃអ្នកជំនាយ។
ហើយពេលនេះម៉ូដែល Phantom ដែលជាម៉ូដែលចុងក្រោយរបស់ Rolls-Royce ត្រូវបានផលិតជូនទៅអតិថិជនដែលមិនបញ្ចេញឈ្មោះម្នាក់ក្នុងប្រទេសសិង្ហបុរី ដោយប្រធានបទរបស់វាគឺផ្តោតលើការ ផ្កាអ័រគីដេ។ ការរចនានេះគឺធ្វើឡើងអស់រយៈពេល ២០០ ម៉ោងដោយវិចិត្រករដែលមកពីចក្រភពអង់គ្លេសមានឈ្មោះថា Helen Amy Murray ដោយនាងបានបញ្ចាក់ថាម៉ូដែល Phantom Orchid នេះគឺឆ្លុះបញ្ចាំងពីមានភាពទន់ភ្លន់ បញ្ចាក់ពីតម្លៃនិងភាពស្រស់ស្អាតរបស់ប្រទេសសិង្ហបុរី។
មកមើលផ្នែកខាងក្នុងដែលជាចំណុចកណ្តាលរបស់ Phantom Orchid គឺផ្ទាំងគ្រប់គ្រងរបស់រថយន្តបានរចនាដោយរូបភាពផ្ការអ័រគីដេនិង ផ្នែកខាងក្រៅត្រូវបានបញ្ចប់ដោយថ្នាំលាបផ្ទាល់ខ្លួនដែលប្រើពណ៌ Rolls' Arctic White ជាមូលដ្ឋាន។ ថ្នាំលាបពណ៌ស្វាយត្រូវបានបន្ថែមនៅលើពណ៌ដ៏ប្រណិតដែលជាប្រភេទ pearlescent ។
ចំពោះខ្សែពណ៌ស្វាយស្រាលដែលរត់កាត់នៅពីចំហៀង Hood ទៅដល់ឃ្លុបខាងក្រោយជាមួយនឹងគំនូរផ្កាអ័រគីដេដែលគូរដោយដៃដែលមាននៅចំហៀងHood គឺបញ្ចាក់ពីភាព វិសេសវិសាល និងល្អឥតខ្ចោះ ធ្វើអោយរថយន្តដ៏ប្រណិតបញ្ចេញនូវពន្លឺដ៏លេចធ្លោរ។
គួរឱ្យស្តាយ Rolls-Royce មិនបានបញ្ចេញរូបថតពេញលេញណាមួយនៃផ្ទៃខាងក្នុងនោះទេ តែយើងបានដឹងថាវាជាការលាយបញ្ចូលគ្នានៃស្បែក Grace White, Havana និង Smoke Grey ជាមួយនឹងការដេពណ៌ Dark Olive ដើម្បីផ្តល់ភាពរស់រវើកនៃជម្រកផ្កាអ័រគីដេ។
នៅផ្នែកខាងក្រោយកៅអីខាងមុខមានស្រទាប់ពណ៌ប្រាក់ជាមួយនឹងការរចនាផ្កាអ័រគីដេ ខណៈពេលដែល treadplates ក៏មានគំនូរផ្កាអ័រគីដេចម្រុះពណ៌ផងដែរ។ បើនិយាយពីតម្លៃរបស់ Rolls-Royce Phantom វិញចាប់ផ្ដើមពីតម្លៃ ៤៥០,០០០ ដុល្លារឡើងទៅ៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ