រថយន្ត Rolls-Royce រាប់រយគ្រឿងត្រូវបានប្រមូលចូលឃ្លាំងវិញព្រោះបញ្ហាទាំងនេះ...
ការប្រមូលចូលឃ្លាំងវិញសម្រាប់ម៉ូដែលរថយន្តណាដែលមានបញ្ហាវាបានក្លាយជារឿងសាមញ្ញទៅហើយនៅក្នុងឧស្សាហ៍កម្មយានយន្តនោះ ប្រសិនបើក្រុមហ៊ុនផលិតដឹងថារថយន្តរបស់ពួកគេមានបញ្ហាសុវត្ថិភាព ពួកគេនឹងផ្តល់ដំណឹងជូនម្ចាស់រថយន្ត និងរៀបចំឱ្យមានការការជួសជុលដោយតំណាងចែកចាយ ហើយវាមិនត្រូវបានគិតថ្លៃនោះទេ។
ឧទាហរណ៍ ក្រុមហ៊ុន Hyundai កំពុងប្រមូលរថយន្ត Elantra, Elantra HEV, Venue, និង Genesis ឡើងវិញ ពីព្រោះខ្សែក្រវាត់សុវត្ថិភាពអាចផ្ទុះនៅពេលគ្រោះថ្នាក់។
តែអីឡូវនេះសូម្បីតែ Rolls-Royce ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផលិតរថយន្តដ៏ប្រណិត មានស្តង់ដារត្រួតពិនិត្យគុណភាពយ៉ាងម៉ត់ចត់ ក៏កំពុងតែប្រមូលរថយន្តរបស់ខ្លួនត្រឡប់ជាច្រើនគ្រឿងផងដែរ។
រថយន្ត Rolls-Royce Phantom ត្រូវបានរដ្ឋបាលសុវត្ថិភាពផ្លូវហាយវេរកឃើញថាមានបញ្ហាជាមួយនឹងប្រព័ន្ធ infotainment ត្រូវបានរកឃើញដែលប៉ះពាល់ដល់ម៉ូដែលរាប់រយ ហើយអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់សុវត្ថិភាពថែមទៀតផង។ បញ្ហាកើតឡើងនៅពេលដែល Phantom ត្រូវបានដោះសោរឬ បើកទ្វារ ការប្រព្រឹត្តទៅរបស់ Central Information Display ឬហៅកាត់ថា CID អាចនឹងដំណើរមិនត្រឹមត្រូវ។
ជាក់ស្តែងដូចជាកាមេរ៉ាមើលខាងក្រោយប្រហែលជាមិនអាចមើលឃើញនៅពេលបើកបញ្ច្រាសផ្លូវ ឬបត់។ ទាំងនេះបណ្តាលមកពីកម្មវិធីមួយចំនួនដែលធ្វើ CID ធ្វើការកំណត់ដែលមិនត្រឹមត្រូវ។ NHTSA ក៏បានបង្ហាញទៀតថា Software បច្ចុប្បន្នអាចសង្កត់ទៅលើការដំណើរការរបស់ CID ដោយសារតែសំណើរបើកបរដែលមិនចាំបាច់ច្រើនពេកត្រូវបានទាញពីម៉ូទ័រទ្វា។
រថយន្តដែលប៉ះពាល់ត្រូវបានប្រមូលមកវិញសរុបមានចំនួន ៤៤២គ្រឿង ដែលផលិតនៅចន្លោះឆ្នាំ ២០១៩-២០២២។ កាលពីឆ្នាំ២០២០ Rolls-Royce ត្រូវបានជូនដំណឹងជាលើកដំបូងអំពីបញ្ហានេះ បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីម្ចាស់រថយន្ត Rolls-Royce Phantom របស់សហរដ្ឋអាមេរិកឆ្នាំ២០២០ អំពីដំណើរការ CID ។
តែជាសំណាងល្អដែល Rolls-Royce មិនបានទទួលព័ត៌មានណាមួយដែលបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់សម្រាប់បញ្ហានេះទេ។
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ