Mitsubishi Outlander គឺជាប្រភេទរថយន្ត SUV ខ្នាតតូចដែលវាត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនផលិតរថយន្ត Mitsubishi Motor របស់ប្រទេសជប៉ុន។ ហើយវាត្រូវបានគេស្គាល់ថាជារថយន្ត Mitsubishi Airtrek ដែលបានបង្កើតឡើងដំបូងនៅឆ្នាំ ២០០១ ដោយបានប្តូរឈ្មោះមកជា Outlander នៅក្នុងឆ្នាំ ២០០៣ ។
ក្រឡេកមកមើលពេលបច្ចុប្បន្នរថយន្ត Mitsubishi Outlander ស៊េរីឆ្នាំ ២០២២ ដែលបានបង្ហាញជាផ្លូវការនូវថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១ កន្លងមកនេះ ដោយថ្មីៗនេះក្រុមហ៊ុន Mitsubishi បានបន្ថែមនូវកម្រិតតុបតែងជាមួយនិង Black Edition ទៅលើម៉ូដែល Outlander ឆ្នាំ ២០២២ ។
ការកែលម្អរថ្មីនេះរួមមាន កាងខាងមុខ និងកាងខាងក្រោយ ជាមួយនឹងការតុបតែងដៃទ្វារ កញ្ចក់ យ៉ាន់កង់ស្ព័រ និងធ្នឹមរថយន្ត។ ហើយរថយន្តមួយនេះបានបំពាក់មកជាមួយម៉ាស៊ីនចំណុះ ២.៥ លីត្រ ៤ ស៊ីឡាំងដែលវាអាចបង្កើតកម្លាំងបាន ១៨១ សេះនិងកម្លាំងបង្វិល ២៤៥ ញ៉ូតុនម៉ែត្រ ដែលដំណើរការដោយប្រព័ន្ធប៉ All Wheel Drive ដោយគ្មានការអាប់ថ្មីឡើយ។
បន្ថែមពីនេះទៅទៀត Mitsubishi ក៏បានផ្តល់នូវជម្រើសពណ៌ដែលមានតម្លៃ ៥៩៥ ដុល្លារសម្រាប់ពណ៌ White Diamond, Red Diamond, និង Black Diamond ផងដែរ។ រីឯពណ៌ស្តង់ដារសម្រាប់រថយន្តនេះមានដូចជា Cosmic Blue, Labrador Black Pearl, Alloy Silver និង Mercury Grey។
ចំណែកឯតម្លៃនៃរថយន្ត Outlander Black Edition ថ្មីនឹងចាប់ផ្តើមពី ២៩,៩៩៥ ដុល្លារដោយបូករួមជាមួយនឹងតម្លៃសេវាដឹកជញ្ជូនសរុប ៣១,៧៩៥ ដុល្លារនិងតម្លៃ ៣២,០៤០ ដុល្លាសម្រាប់ម៉ូដែល Outlander SE ៕
អត្ថបទដោយ៖ សាល សក្ខណា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ