Mitsubishi Triton L200 ត្រលប់មកវិញជាមួយនឹងរូបរាងជារថយន្តប្រណាំងដ៏អស្ចារ្យ
រថយន្ត Mitsubishi Triton L200 ដែលជាប្រភេទរថយន្ត Pick-up ហើយវាត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយរបស់ជប៉ុនគឺ Mitsubishi Motors ។ ថ្មីៗនេះរថយន្ត Triton L200 មួយនេះបានត្រលប់មកវិញជាមួយរថយន្តប្រណាំងដ៏ប្រណិតមួយដែលបានកែសម្រួលដោយ ក្រុម Ralliart ។
ដោយពួកគេនឹងនាំយករថយន្តមួយនេះទៅចូលរួមក្នុងព្រឹត្តិការណ៍ Asian Cross Country Rally (AXCR) ឆ្នាំ ២០២២ នេះ។ នាយកប្រធានក្រុម Ralliart លោក Hiroshi Masuoka ដែលជាជើងឯកពីរសម័យកាលជាប់ៗគ្នាក្នុងការប្រគួត Dakar Rally នៅឆ្នាំ ២០០៣ និង ២០០៤ ហើយការប្រគួត Baja Italy ក្នុង ២០០៣ និង ការប្រកួត UAE Desert Challenge ឆ្នាំ ២០០៤ ។
ទន្ទឹមនឹងនេះលោក Masuoka បាននិយាយថា ការចូលរួមរបស់ក្រុមហ៊ុន Mitsubishi Motors នៅក្នុងការប្រគួត AXCR ឆ្នាំ ២០២២ ពួកយើងនឹងពង្រឹងភាពខ្លាំងបន្ថែមទៀត ជាមួយបច្ចេកទេស និងសមត្តិភាពពិសេសនៃរថយន្តមួយនេះ។
រីឯរថយន្ត Triton L200 មកជាមួយនឹងកម្លាំងម៉ាស៊ីនដ៏ខ្លាំង និងការកែប្រែតួររថយន្តដែលបានជំរុញដោយ Motorsport ហើយវានឹងត្រូវប្រជែងជាមួយនឹងដៃគូររបស់ខ្លួនដូចជា Ford Ranger Raptor និង Toyota Hilux GR Sport ។
Triton L200 ដែលបានរៀបចំឡើងមកជាមួយនឹងការដំឡើងបូម សំបកកង់ Off-road, Snorkel, Mud Flaps, Tow Hooks និង Roll Cage ហើយយ៉ាន់កង់ក៏បានផ្តល់ជម្រើសបីពណ៌រួមមាន ពណ៌ប្រផេះ ក្រហម និងខ្មៅ។ គួរបញ្ជាក់ផងដែលថាព្រឹត្តិការណ៍ AXCR និងចាប់ផ្តើមនៅថ្ងៃទី ៦ ដល់ថ្ងៃទី ១២ ខែសីហាវខាងមុខនេះ៕
អត្ថបទដោយ៖ សាល សក្កណា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ