រូបភាព Bronco 6x6 ពីក្រុមហ៊ុន Apocalypse ប្រហែលជាអាចធ្វើឱ្យបេះដូងរបស់អ្នករញាប់ញ័របាន
ក្រុមហ៊ុនកែប្រែរថយន្ត Apocalypse Manufacturing បានជ្រើសយករថយន្ត Bronco របស់ក្រុមហ៊ុន Ford ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកនិយមប្រើប្រាស់រថយន្ត Off-road ។ រថយន្តដែលត្រូវបានក្រុមហ៊ុន Ford គស់កកាយសាកសពនឹងយកត្រឡប់មកកាន់ទីផ្សាររថយន្ត SUV សារជាថ្មីម្តងកាលពីឆ្នាំ ២០២០។
ហើយក្រុមហ៊ុនក៏បានធ្វើការកែប្រែរូបរាងមួយចំនួនពីស៊េរីចាស់ដើម្បីភាពទាន់សម័យរបស់វា ហើយវាក៏ត្រូវបានគេដឹងបានកែប្រែរូបរាងដោយព្យាយាមកន្លែងខ្វះខាតរបស់រថយន្ត Wrangler របស់ក្រុមហ៊ុន Jeep ក៏ជាគូរប្រជែងដ៏សំខាន់របស់ Bronco ផងដែរ។ អីឡូវនេះ Bronco ក៏ទទួលបានរូបរាងថ្មីបន្ថែមទៀតដោយក្រុមហ៊ុនកែប្រែរថយន្តដ៏ល្បី Apocalypse ដោយក្រុមហ៊ុននេះបានបំប្លែងវាទៅជារថយន្តដែលមានមុខងារពេញលេញកង់ចំនួន ៦ ។
ការចាប់ផ្តើមពីការកែប្រែផ្នែកខាងមុខដ៏អង់អាច Ford Bronco 6x6 មានកាងថ្មីជាមួយនឹងរបារពន្លឺនៅចំកណ្តាល និង Stacks Lamp នៅអមសងខាង ហើយក៏មានទំពក់ដ៏ធំមួយផងដែរ។ មិនតែប៉ុណ្ណោះក្រុមហ៊ុនក៏បានធ្វើការដំឡើងនូវជើងក្រោមថ្មីដោយបានបន្ថែមទំហំដល់ ៤ អ៊ីញ (១០.១៦ សង់ទីម៉ែត្រ)។
ក្រៅពីនោះការផ្លាស់ប្តូរធំជាងគេបំផុតនោះគឺនៅផ្នែកខាងក្រោយ ដោយពង្រីកប្រវែងគូទក្រោយរថយន្តដល់ទៅ ២២៥ អ៊ីញ (៥.៧១៥ ម៉ែត្រ) សម្រាប់ដាក់របស់របរ និងបន្ថែមនូវកង់សាគួខាងក្រោយដ៏ធំមួយផងដែរ។ សំបកកង់ដែលប្រើប្រាស់នៅលើ Bronco 6x6 នេះត្រូវបានគេស្គាល់ថាជាសំបកកង់ Milestar Patagonia M/T មានទំហំ ៣៧ អ៊ីញដ៏រឹងមាំ។
ដើម្បីឱ្យវាក្លាយជារថយន្តបិសាច Bronco-turned-6-wheel-drive ក្នុងក្តីស្រមៃក្រុមហ៊ុន Apocalypse Manufacturing បានជំរុញទិន្នផលម៉ាស៊ីន Twin-Turbo V6 ដែលមានសមត្ថភាពផលិតកម្លាំងបាន ៤០០ សេះនៅខាងក្រោមឃ្លុប កាងដែកស្រោប Kevlar និងសក្តានុពលសម្រាប់ថ្នាំកូត Kevlar សម្រាប់ការងារលាបពណ៌ទាំងមូល។
រូបភាព Bronco 6x6 ត្រូវបានចែកចាយពាសពេញបណ្តាញសង្គម ប៉ុន្តែមិនបានបង្ហាញពីលក្ខណៈជាក់លាក់របស់វានោះទេ រីឯលោក Joseph Ghattas ម្ចាស់ក្រុមហ៊ុន Apocalypse ក៏មិនព្រមបង្ហើបពីតម្លៃរបស់វានោះទេ ប៉ុន្តែយើងក៏អាចពិចារណាទៅលើរថយន្តដែលក្រុមហ៊ុនបានធ្វើការកែប្រែដូចជា Hellfire បានដាក់លក់នៅក្នុងតម្លៃ ១៥៥,០០០ ដុល្លារ ខណៈដែល Warlord Range topper បានកំណត់តម្លៃឱ្យអ្នកទិញក្នុងតម្លៃ ២៥០,០០០ ដុល្លារ៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ