វិធីងាយៗថែទាំរថយន្តអ្នកឱ្យប្រើប្រាស់បានយូរអង្វែង
ការថែទាំរថយន្តរបស់អ្នកអោយបានត្រឹមត្រូវវាគឺជាគន្លឹះសំខាន់ក្នុងការរក្សាររថយន្តរបស់អ្នកអោយប្រើប្រាស់បានយូរអង្វែង។ ព្រោះថារថយន្តគឺដូចជាការវិនិយោគមួយអញ្ចឹង នៅពេលដែលវាខូចការជួសជុលប្រាកដជាត្រូវចំណាយទឹកប្រាក់ច្រើន ដូច្នេះជាហេតុដែលបងប្អូនគួរតែថែទាំវាអោយល្អបំផុត។ ធម្មតាទេការប្រើប្រាស់ជៀសមិនផុតពីការជួសជុលនោះទេ ប៉ុន្តែបើយើងថែទាំដោយខ្លួនឯងវានឹងកាត់បន្ថយការចំណាយជាពិសេសពេលចង់បានថ្មីលក់វិញមិនសូវខាត។
ទាំងនេះគឺTips ខ្លះៗសម្រាប់ប្រិយមិត្តយកទៅអនុវត្តន៍នៅលើរថយន្តរបស់ខ្លួន។
១. រក្សាឡានរបស់យើងអោយនៅតែស្អាតហើយថ្មី
មិនថាបងប្អូនធ្វើការលាងវាដោយខ្លួនឯងឬមកលាងនៅការ៉ាសក៏ដោយ គួរតែសម្អាតខាងផ្នែកក្រៅនឹងខាងក្នុងអោយបានទៀងទាត់យ៉ាងហោច ៣ទៅ៤ដង ក្នុងមួយខែទោះជាវាមិនសូវប្រឡាក់ខ្លាំងក៏ដោយ។
២. ពិនិត្យសម្ពាធកង់អោយបានទៀងទាត់
សំបកកង់វាដូចជាយ័នសម្រាប់ការពារជិវិតបងប្អូនអញ្ចឹង ដូច្នេះពិនិត្យវាយ៉ាងហោចណាស់មួយសប្តាហ៌អោយបានម្តង។ ហើយវាក៏ជួយសន្សំសំចៃបងប្អូនដែរ នៅពេលយើងទុកអោយសំបកកង់ធូរខ្យល់ច្រើនដងវានឹងកាត់បន្ថយអាយុកាលនៃការប្រើប្រាស់របស់វា។
៣. ត្រួតពិនិត្យបច្ចេកទេសយានយន្ត
ត្រួតពិនិត្យបច្ចេកទេសយានយន្តដោយកំណត់ទៅលើការប្រើប្រាស់ ការយកចិត្តទុកដាក់ទៅលើកុងទ័រចំងាយនៃការប្រើប្រាស់៖
-ផ្លាស់ប្តូរប្រេងម៉ាស៊ីនរៀងរាល់កាបើកបរបាន៥០០០ គីឡូម៉ែត្រ វានឹងជួយអោយរថយន្តរបស់បងប្អូនបើកបរបានយ៉ាងរលូន។
-ផ្លាស់ប្តូរតម្រងខ្យល់រៀងរាល់២០០០០ គីឡូម៉ែត្រ ជាការងារមួយក្នុងចំណោមការងារថែទាំរថយន្តងាយបំផុត ដើម្បីបង្កើនប្រសិទ្ធភាព ឥន្ធនៈធ្វើអោយម៉ាស៊ីនមានអាយុកាលវែង និងកាត់បន្ថយការបំភាយចំហេះ។
-បង្វិលសំបកកង់រៀងរាល់ ៨០០០ គីឡូម៉ែត្រ ទៅ១២០០០ គីឡូម៉ែត្រ ការឆ្លាស់កង់របស់រថយន្តដើម្បីអោយរថយន្តរបស់បងប្អូនស្មើគ្នានឹងធានានូវការបើកបរយ៉ាងរលូនហើយមានសុវត្ថិភាព ។
៤. ត្រួតពិនិត្យធុងទឹក
កុំភ្លេចពិនិត្យធុងទឹកអោយបានញឹកញាប់ព្រោះវត្ថុរាវគឺជាអាយុកាលរបស់ឡាន បើបងប្អូនខកខានមិនបានបំពេញទេវានឹងអាចមានផលវិបាកធ្ងន់ធ្ងរ។
៥. ការថែរក្សារអាគុយឡាន
ប្រសិនបើមិនប្រើឡានរបស់បងប្អូនអស់រយៈពេលយូរនោះអាគុយរបស់វានឹងចុះខ្សោយដូច្នេះដើម្បីថែរក្សារវាអោយនៅល្អបងប្អូនគួរតែព្យាយាមបើកឡានរបស់បងប្អូន យ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ប្រសិនបើអាច ជាពិសេសនោះគឺសម្រាប់ខែត្រជាក់។
៦. ប្រើប្រាស់ម៉ាស៊ីនត្រជាក់
បងប្អូនមួយចំនួនគិតថាការសន្សំសំចៃប្រេងដោយកាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ ប៉ុន្តែបងប្អូនត្រូវដឹងថាការមិនប្រើប្រាស់វាបានទៀងទាត់វាអាចធ្វើម៉ាស៊ីនត្រជាក់មានបញ្ហា ចឹងផ្លាស់ប្តូរពីការសន្សំសំចៃអាចជាការជួសជុលម៉ាស៊ីនត្រជាក់ញឹកញាប់បាន។
៧. កុំបើកឡានរបស់បងប្អូនរហូតដល់អស់សាំង
ព្រោះម៉ាស៊ីនបូមសាំងនឹងវាសម្បូរដោយកំម្ទេចកំទី ហើយនឹងច្រេះដែលត្រូវបានរកឃើញនៅក្នុងធុងសាំង។
ទាំងនេះគឺសុទ្ធតែវិធីសាស្រ្តងាយៗដែលបងប្អូនអាចអនុវត្តន៍បាននៅផ្ទះ៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ