អំពូលចង្កៀងមុខនៃរថយន្តទាំង5ប្រភេទ..........
ចង្កៀងមុខរបស់រថយន្តមានតួនាទីសំខាន់បំផុតនៅពេលបើកបរលើផ្លូវងងឹតហើយស្ងួត វាជួយបំភ្លឺផ្លូវខាងមុខដែលផ្តល់សញ្ញាអោយអ្នកខាងមុខដឹងពីវត្តមានរបស់រថយន្តយើង។
បច្ចេកវិទ្យាចង្កៀងមុខរថយន្តបានអភិវឌ្ឍន៍ទៅមុខរហូតតាំងពីចង្កៀង Carbide រហូតមកដល់ចង្កៀងប្រភេទ Lasers បំពាក់នៅលើរថយន្តសម័យទំនើប។ មានចង្កៀងមុខរបស់រថយន្តជាច្រើនដែលក្រុមហ៊ុនផលិតរថយន្តកំពុងប្រើប្រាស់ តែថ្ងៃនេះមេគង្គខាលើកយកចង្កៀង5ប្រភេទដែលសំខាន់ៗមកនិយាយ៖
១. Halogen
ចង្កៀងប្រភេទ Halogen ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយដែលអ្នកឃើញស្ទើរតែគ្រប់រថយន្ត ។ ចង្កៀង Halogen ដំណើរការដោយការបញ្ជូនអគ្គិសនីតាមរយះសរសៃតង់ស្តែនដែលដាក់ក្នុងកញ្ចក់កែវ ពោរពេញទៅដោយឧស្ម័នហាឡូហ្សែន ។ ឧស្ម័នមានភាពធន់នឹងកម្តៅខ្លាំងដូច្នេះខ្សែភ្លើងដែលត្រូវបានផ្គត់ផ្គង់ដោយចរន្តអគ្គិសនីចាប់ផ្តើមឡើងកម្តៅ និងបញ្ចេញពន្លឺ ។ នេះជាហេតុផលដែលអំពូល Halogen បញ្ចេញពន្លឺមកជាពណ៌លឿង ។ អំពូលប្រភេទនេះមិនសូវមានប្រសិទ្ធិភាពទេ ព្រោះវាខ្ចះខ្ចាយថាមពលច្រើនទើបទទួលបានកម្តៅ ហើយវាអាចជះពន្លឺបានត្រឹមតែ 100ម៉ែត្រប៉ុណ្ណោះ ។
២. Zenon ឬ HID
ការបញ្ចេញអាំងតង់ស៊ីតេខ្ពស់(HID) ឬចង្កៀងមុខ Zenon ស្រដៀងនឹងអំពូលប្រភេទ CFL ដែលយើងធ្លាប់ប្រើនៅក្នុងផ្ទះដែរ។ ចង្កៀងនេះមិនត្រូវការខ្សែភ្លើងនៅខាងក្នុងទេ ផ្ទុយទៅវិញវាដំណើរការដោយការបង្កើតតំបន់តង់ស្យុងខ្ពស់រវាងអេឡិចត្រូតពីរកន្លែងដែលនៅសល់បំពេញដោយឧស្ម័នស៊ីនូន។ អំពូលបែបនេះចំណាយពេលតិចដើម្បីឈានដល់ពន្លឺអតិបរមារបស់វា។ នៅពេលវាឈានដល់កម្តៅកំពូលវាបញ្ចេញពន្លឺពណ៌ខៀវបន្តិច សបន្តិច។ ចង្កៀង HID មានថាមពលខ្លាំងជាង Halogen ហើយអាចជះពន្លឺបានចម្ងាយប្រហែល 200 ទៅ 250ម៉ែត្រ។
៣. LED
LED ដែលទូទៅគេស្គាល់ថាវាដំណើរការដោយចរន្តអគ្គិសនីហូរតាមឌីយ៉ូដដែលបញ្ចេញពន្លឺ។ វាជាប្រភេទអំពូលអេឡិចត្រូនិចដូច្នេះវាមិនត្រូវការពេលកម្តៅទេហើយស្ទើរតែគ្មានបញ្ចេញកម្តៅផង។ វាមានថាមពលខ្លាំងបំផុតក្នុងការផលិតពន្លឺអោយភ្លឺ។ LED ងាយតម្លើងនៅលើចង្កៀងមុខនៃរថយន្តផ្សេងៗ។ អត្ថប្រយោជន៍មួយទៀតគឺវាអាចប្រើទៅតាមការច្នៃផ្សេងៗទៅលើចង្កៀងរថយន្ត។ ដូចដែលអ្នកបានឃើញអំពូល LED បំពាក់នៅលើរថយន្តទំនើបៗ។ LED អាចជះពន្លឺបានរហូតដល់ 300ម៉ែត្រ។
៤. Matrix
Matrix ត្រូវបានគេស្គាល់ថាជាអំពូលដែលមានពន្លឺភីកសែល។ អំពូល LED ខុសៗគ្នាជាច្រើនត្រូវបានប្រើដើម្បីធ្វើចង្កៀងមុខហើយអំពូលទាំងអស់នោះត្រូវបានគ្រប់គ្រងដោយឯករាជ្យ។ កាមេរ៉ាមួយត្រូវបានតំឡើងនៅខាងក្រោយកញ្ចក់មើលខាងក្នុងដែលអាចចាប់បាននូវចង្កៀងមុខ និងចង្កៀងក្រោយរបស់រថយន្ត។ នៅពេលប្រព័ន្ធរកឃើញយានយន្តវានឹងបិទភ្លើង LED រៀងៗខ្លួនដើម្បីកុំឱ្យអ្នកបើកបររថយន្តផ្សេងទៀតពិបាកក្នុងការមើល។ ដូច្នេះចង្កៀងមុខមិនបញ្ចាំងពន្លឺបញ្ឈរ និងផ្ដេកលើយានយន្តផ្សេងឡើយ។
៥. Lasers
ភ្លើងឡាស៊ែរ គឺជាបច្ចេកវិទ្យាទំនើបបំផុតដែលមានលក់នៅលើទីផ្សារ នេះគឺជាហេតុផលដែលវាល្អបំផុតនៅក្នុងថ្នាក់ប៉ុន្តែវាក៏ជារបស់ថ្លៃបំផុតផងដែរ។ ភ្លើងឡាស៊ែរផ្តល់ថាមពលដល់ឧស្ម័នដោយមានជំនួយពីឡាស៊ែរ ដោយសារតែឧស្ម័នបញ្ចេញពន្លឺយ៉ាងខ្លាំង។
អត្ថប្រយោជន៍សំខាន់បំផុតនៃភ្លើងឡាស៊ែរគឺការជះពន្លឺចង្កៀងមុខរបស់វាខ្លាំងជាងអំពូលចង្កៀងមុខប្រភេទផ្សេងទៀត។ ភាគច្រើនវាត្រូវបានប្រើលើរថយន្តទំនើបលំដាប់ខ្ពស់ ឬអាចប្រើបានជាមួយរថយន្តផ្សេងៗ ប៉ុន្តែវាក៏មានតម្លៃថ្លៃផងដែរ។ ភ្លើងឡាស៊ែរអាចបំភ្លឺផ្លូវប្រហែល ៦០០ម៉ែត្រពីមុខ។
ទាំងនេះគឺជាចង្កៀងមុខ ៥ប្រភេទសំខាន់ៗដែលក្រុមហ៊ុនផលិតកំពុងប្រើប្រាស់។ ដូចបច្ចេកវិទ្យាដទៃទៀតដែរនៅពេលដែលពេលវេលាកន្លងផុតទៅបច្ចេកវិទ្យានឹងវិវត្តន៍កាន់តែច្រើនហើយវានឹងអាចអោយយានយន្តចំណាយអស់តិចជាងមុន ៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ