រថយន្ត Corolla លក់ដាច់ជាង 50លានគ្រឿងក្លាយជារថយន្តដែលមានប្រជាប្រិយភាពបំផុត
Corolla រថយន្ត Corolla កាន់តែមានប្រជាប្រិយភាពស្ទើរមិនគួរអោយជឿដោយ Toyota បាននិយាយថាពួកគេបានលក់រថយន្តដែលមានផ្លាកយីហោ Corolla បានមួយគ្រឿងជារៀងរាល់ 28វិនាទី នៅ 150ប្រទេសជុំវិញពិភពលោក ដោយវាត្រូវបានផលិតនៅរោងចក្រមិនតិចជាង 12កន្លែងនោះទេលើពិភពលោក។
ទិន្នន័យនៃការលក់រថយន្ត Corolla ជាង 50លានគ្រឿងដែលវាត្រូវបានលក់ហើយបានជួយពង្រឹងស្ថានភាពរថយន្ត ដែលមានប្រជាប្រិយភាពបំផុតអោយក្រុមហ៊ុន Toyota។ ចំពោះរថយន្ត Corolla វាមិនមែនជារថយន្តទំនើបអស្ចារ្យនោះទេ ហើយវាគ្រាន់តែជាចំណែកតូចមួយនៃទីផ្សាររថយន្តថ្មីប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្ននេះអ្នកទិញភាគច្រើនកំពុងស្វែងរកយានជំនិះសន្សំសំចៃប្រេងធន់ស្រាលងាយស្រួលបើកបរ។
Corolla ពិតជាសាកសមឥតខ្ចោះសម្រាប់ការប្រើប្រាសប្រចាំថ្ងៃរបស់មនុស្សគ្រប់ស្រទាប់វណ្ណៈ បើគិតមកដល់បច្ចុប្បន្ននេះវាមានអាយុកាលជាង 55ឆ្នាំទៅហើយចាប់តាំងពីការបង្ហាញខ្លួននៅក្នុង ឆ្នាំ1966 មក។
សម្រាប់ម៉ូឌែលក្រោយៗមកនេះ toyota បានបន្ថែមសមត្ថភាពអស្ចារ្យមួយចំនួនជាមួយត្រកូល Apex Edition ដែលមាននៅក្នុង Corolla 2021 option SE Apex និង XSE Apex បង្កើតឡើងដោយយកចិត្តទុកដាក់ទៅលើការតុបតែងផ្នែកខាងក្រៅបែបស្ព័រ រួមទាំងចង្កៀងមុខស្តង់ដា LED និងកាងខាងក្រោយពណ៌ខ្មៅ ជាពិសេសនោះគឺយ៉ាន់កង់ប្រភេទ Alloy Wheel ពណ៌ខ្មៅ។
មិនមែនរថយន្ត Corolla ទាំងអស់សុទ្ធតែមាន Option បែបនេះទេ ប៉ុន្តែមូលហេតុដែលធ្វើអោយវាពេញនិយម និងលក់ដាច់ខ្លាំងនោះគឺ ដោយសាតែវាជារថយន្តមួយក្នុងចំណោមរថយន្តដែលអាចរកទិញបានយ៉ាងងាយស្រួលនៅលើពិភពលោក។ វាមានសុវត្ថិភាពនិង មានទំនុកចិត្តក្នុងការបើកបរប្រចាំថ្ងៃរបស់មនុស្សរាប់រយលាននាក់ និងបានឆ្លងកាត់ទ្វីបជាច្រើន។ ហើយវាក៏ជារថយន្តមួយក្នុងចំណោមរថយន្តលក់ដាច់ខ្លាំងបំផុតនៅលើផែនដីព្រោះតែវាជារថយន្តមួយដែលបានផលិតយ៉ាងច្រើនបំផុត ៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ