វិធីសាស្រ្តងាយៗក្នុងការសន្សំសំចៃប្រេងឥន្ធនៈក្នុងស្ថានភាពដែលប្រេងឥន្ធនៈកំពុងឡើងថ្លៃ
ខណៈពេលដែលយើងមិនអាចគ្រប់គ្រងតម្លៃប្រេងដែលកំពុងតែឡើងថ្លៃ វាបានក្លាយជាបញ្ហាធំបំផុតសម្រាប់អ្នកបើកបរ ដូច្នេះដើម្បីកាត់បន្ថយការចំណាយរបស់អ្នក មានរឿងសំខាន់ដែលយើងត្រូវដឹងពីល្បិចសន្សំសំចៃ និងបច្ចេកទេសបើកបរណាដែលអាចជួយសន្សំសំចៃប្រេងបាន។
តែមុននឹងយើងដឹងពីរបៀបសន្សំលើការចំណាយ និងគន្លឹះដ៏មានប្រសិទ្ធភាព សូមក្រឡេកមើលទៅមូលហេតុដែលតម្លៃប្រេងឥន្ធនៈឡើងថ្លៃខ្លាំងជាមុនសិន។ ហេតុអីវាជាប្រេងឥន្ធនៈឡើងថ្លៃយ៉ាងនេះ?
ប្រេងឆៅត្រូវបានទិញដោយអ្នកលក់រាយនៅលើទីផ្សារពិភពលោក ដែលតម្លៃអាចប្រែប្រួលទៅតាមការផ្គត់ផ្គង់ និងតម្រូវការ។ អត្រាប្តូរប្រាក់ទំនងជាមានឥទ្ធិពលលើតម្លៃផងដែរ។
មួយវិញទៀត តម្លៃប្រេងកំពុងឡើងថ្លៃនៅថ្ងៃនេះ ព្រោះតែប្រទេសសេដ្ឋកិច្ចធំៗបានត្រៀមខ្លួនជាស្រេចដើម្បីបើកឡើងវិញបន្ទាប់ពីវិបត្តិសកល… ដែលតម្រូវការប្រេងសម្រាប់ការប្រើប្រាស់ក្នុងឧស្សាហកម្មក៏ចាប់ផ្តើមកើនឡើងដូច្នេះ។
ឥឡូវជៀសវាងពីការខ្ជះខ្ចាយប្រេងដែលកំពុងតែឡើងថ្លៃនេះអ្នកអាចចាប់ផ្តើមពីការ៖
- ថែទាំរថយន្តឱ្យស្ថិតក្នុងស្ថានភាពបើកបរបានយ៉ាងល្អបំផុត យានជំនិះរបស់អ្នកគួរតែមានសេវាថែទាំឱ្យទៀងទាត់ ការកែសំរួលម៉ាស៊ីន សម្អាតតម្រងខ្យល់ ពិនិត្យប្រេងជាដើម ។
- បើកបរតែនៅពេលចាំបាច់។ មធ្យោបាយដ៏ល្អបំផុតដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈគឺគ្រាន់តែបើកបររថយន្តរបស់អ្នកឱ្យតិចជាងមុន។ បើកឡានតែនៅពេលដែលអ្នកពិតជាត្រូវការ។ ប្រសិនបើអ្នកត្រូវការធ្វើដំណើរជិតៗ សូមពិចារណាការដើរ ឬការជិះកង់។ មិនត្រឹមតែសន្សំលុយទៅលើប្រេងទេ ថែមទាំងបានធ្វើលំហាត់ប្រាណខ្លះដែរ។
- ប្រើការគ្រប់គ្រងពេលបើកបរនៅលើផ្លូវល្បឿនលឿនដូចជាការប្រើប្រាស់ Cruise Control ឱ្យរថយន្តរបស់អ្នកនឹងបើកបរនៅក្នុងល្បឿនថេរ ដែលមានន័យថាមិនមានការបង្កើនល្បឿនទេ។ គ្មានការបង្កើនល្បឿនកាត់បន្ថយបរិមាណការងារដែលម៉ាស៊ីនរបស់អ្នកធ្វើការដូច្នេះវាប្រើប្រាស់ឧស្ម័នតិច។ អ្នកគួរតែកំណត់ការគ្រប់គ្រងពេលបើកបររបស់អ្នកនៅល្បឿនកំណត់ ៨៨គ.ម ក្នុងមួយម៉ោង គឺជាល្បឿនដ៏ល្អឥតខ្ចោះសម្រាប់ប្រសិទ្ធភាពប្រេងអតិបរមា។
- ការបើកបរក្នុងល្បឿនលឿន និងការចាប់ហ្វ្រាំងញឹកញាប់ វាបណ្តាលឱ្យរថយន្តស៊ីសាំងច្រើន។ ការអនុវត្តទាំងនេះអាចកាត់បន្ថយប្រសិទ្ធភាពប្រេងរបស់អ្នកបានរហូតដល់ ៣៣%នៅលើផ្លូវល្បឿនលឿន និងការបើកបរក្នុងទីក្រុង។
- ជៀសវាងការបើកបរដោយកន្ត្រាក់ ការបង្កើនល្បឿនភ្លាមៗ និងការចាប់ហ្វ្រាំងភ្លាមៗដែលបានធ្វើជាញឹកញាប់អាចបង្កើនការប្រើប្រាស់ប្រេងដែលមិនចាំបាច់ដល់ទៅ ២០%។ ការបង្កើនល្បឿនយឺត មានស្ថិរភាព និងការចាប់ហ្វ្រាំងគឺជាបច្ចេកទេសណែនាំសម្រាប់ការសន្សំសំចៃប្រេង។
- បើកបង្អួចនៅពេលដែលអាកាសធាតុល្អសូមបិទម៉ាស៊ីនត្រជាក់ នេះអាចកាត់បន្ថយការប្រើប្រាស់ប្រេងបានរហូតដល់ ១០%ក្នុងការបើកបរផ្លូវទីក្រុង។ ការកំណត់ការប្រើប្រាស់ម៉ាស៊ីនត្រជាក់ពេលកំពុងបើកបរដូចដែលយើងទាំងអស់គ្នាដឹងហើយថា ការបើកបររថយន្តដោយប្រើភ្លើង AC អាចបង្កើនបន្ទុកលើម៉ាស៊ីន ដែលបណ្តាលឱ្យស៊ីប្រេងកាន់តែច្រើន។ ដូច្នេះកំណត់ការប្រើម៉ាស៊ីនត្រជាក់ លុះត្រាតែវាចាំបាច់។
- ជៀសវាងការដំណើរការម៉ាស៊ីននៅពេលដែលរថយន្តមិនមានចលនាជាទូទៅការបញ្ឆេះម៉ាស៊ីនចោលគឺដើម្បីរក្សារ AC ឱ្យដំណើរការនេះជាទម្លាប់ធម្មតាដែលមនុស្សធ្វើតាមផ្លូវពេលកំពុងរង់ចាំចរាចរណ៍ ប៉ុន្តែវាក៏បញ្ចប់ដោយការខ្ជះខ្ជាយប្រេងច្រើន។ វាត្រូវបានណែនាំថាប្រសិនបើពេលវេលារង់ចាំក្នុងចរាចរណ៍លើសពី ១០វិនាទី អ្នកគួរតែបិទម៉ាស៊ីនសិន។
- ជំនួសតម្រងខ្យល់កខ្វក់។ តម្រងខ្យល់កខ្វក់បណ្តាលឱ្យម៉ាស៊ីនរថយន្តរបស់អ្នកធ្វើការខ្លាំងហើយតែងតែបណ្តាលឱ្យចុះប្រេងខ្លាំង។ ដូច្នេះ ត្រូវប្រាកដថាអ្នកធ្វើតាមការណែនាំ សម្រាប់ការផ្លាស់ប្តូរតម្រងខ្យល់ជាទៀងទាត់។ តម្រងខ្យល់ស្អាតអនុញ្ញាតឱ្យម៉ាស៊ីនរបស់អ្នកដំណើរការកាន់តែមានប្រសិទ្ធភាព ហើយថែមទាំងជួយអ្នកសន្សំប្រាក់នៅលើបូមផងដែរ។
- កាត់បន្ថយទំងន់នៅក្នុងឡាន។ កម្ចាត់វត្ថុដែលមិនចាំបាច់នៅផ្នែកខាងក្នុងរថយន្ត ឬកន្លែងផ្សេងទៀតនៃរថយន្ត។ សម្រាប់រាល់ទម្ងន់ ៤៥គីឡូក្រាម ក្នុងយានជំនិះការសន្សំសំចៃប្រេងរបស់រថយន្តរបស់អ្នកថយចុះប្រហែលមួយ ឬពីរភាគរយ។
- ជាចុងក្រោយបើសិនជាបងប្អូនមានបំណងចង់ទិញឡានថ្មីនៅក្នុងស្ថានភាពនៃប្រេងកំពុងឡើងថ្លៃដូច្នេះ ការជ្រើសរើសរថយន្តដែលគិតទៅលើ EPA នៃកម្រិតស៊ីសាំងក៏ជារឿងមួយដែលគួរតែពិចារណាផងដែរ។
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ