Ford Everest ស៊េរីឆ្នាំ ២០២៣ គូរប្រជែងដ៏ខ្លាំងក្លារបស់ Fortuner ត្រៀមបង្ហាញខ្លួននៅដើមខែក្រោយនេះ
ក្រុមហ៊ុន Ford គឺជាក្រុមហ៊ុនផលិតរថយន្ត របស់អាមេរិក ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Dearborn រដ្ឋ Michigan ។ ហើយក្រុមហ៊ុនផលិតរថយន្ត Ford ក៏មានទីស្នាក់ការនៅប្រទេស Australia ដែរ ដោយថ្មីៗនេះ Ford Australia បានបង្ហាញនូវវីដេអូថ្មីមួយដែលជារថយន្ត Ford Everest ស៊េរីឆ្នាំ ២០២៣ ។
ការបង្ហាញនេះ Ford មិនបានឱ្យឃើញនូវរូបភាពរបស់ Everest ពេញលេញនោះទេ ប៉ុន្តែ Ford បានបញ្ជាក់ថាខ្លួននឹងបង្ហាញជាផ្លូវការនៅថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២២ ខាងមុខនេះ ។ ក្នុងវីដេអូនេះ Ford បានបង្ហាញនូវរូបរាងដែលជាប្រភេទរថយន្ត SUV ដោយមានចង្កៀងខាងមុខជាប្រភេទ LED រចនាឡើងជារូបរាងអក្សរ C ដែលស្រដៀងទៅនឹងរថយន្ត F-series ដែរ។
Everest ត្រូវបានរចនាឡើងដោយបំពាក់មកជាមួយ ប្រព័ន្ឋជើងក្រោមដែលដូចគ្នាទៅនឹងរថយន្តភីកអាប់ Ranger ។ ដូច្នេះ Everest នឹងអាចបំពាក់មកជាមួយម៉ាស៊ីនចំណុះ ៣.០ លីត្រ turbo V6 ដែលជាម៉ាស៊ីនរបស់រថយន្ត Ranger ។
ហើយវាក៏អាចភ្ជាប់មកជាមួយនឹងប្រអប់លេខ ១០ វគ្គស្វ័យប្រវត្តិផងដែរ។ នៅតំបន់អាស៊ីតែងតែជាទីផ្សារដ៏ចម្បងមួយសម្រាប់រថយន្ត Ford Everest ដោយរថយន្តមួយនេះមិនដែលធ្លាប់បានដាក់លក់នៅសហរដ្ឋអាមេរិកទេ។
ក្រុមហ៊ុន Ford បានបន្ថែមទៀតថាពួកគេនឹងត្រៀមខ្លួនក្នុងការដាក់បង្ហាញ នៅវេលាម៉ោង ២ៈ០០ រសៀល ដោយម៉ូដែលនេះនឹងត្រូវបានផ្តល់ជូននៅក្នុងទីផ្សារមួយចំនួនដូចជាប្រទេសហ្វីលីពីន ថៃ អូស្ត្រាលី និងឥណ្ឌា។ ហើយ Ford Everest នឹងត្រូវប្រឈមមុខជាមួយគូប្រជែងរួមមានដូចជា Toyota Fortuner, Mitsubishi Pajero Sport, Nissan X-Terra និង Isuzu MU-X ៕
អត្ថបទដោយ៖ សាល សក្កណា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ