Ford Ranger ត្រូវបានកែប្រែរូបរាងថ្មីដើម្បីត្រៀមខ្លួនក្នុងការប្រណាំងយកជើងឯកឆ្នាំ ២០២២
Ford គឺជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយរបស់អាមេរិកដែលមានការគាំទ្រយ៉ាងច្រើននៅទូទាំងពិភពលោក។ ការមកដល់នូវរថយន្ត Ford Ranger ឆ្នាំ ២០២២ កន្លងមកនេះបានធ្វើអ្នកគាំទ្រជាច្រើនមានការពេញចិត្តយ៉ាងខ្លាំងជាមួយរូបរាង និងការរចនាដ៏ប្រណិតនៃរថយន្តមួយនេះ។
គួរបញ្ជាក់ផងដែលថារថយន្ត Ford Ranger គឺជារថយន្តដ៏ពេញនិយមបំផុតមួយក្នុងចំណោមរថយន្តរបស់ក្រុមហ៊ុន ហើយវាក៏ជារថយន្តដែលនាំចេញរាប់ម៉ឺនគ្រឿងក្នុងមួយខែៗនៅសហរដ្ឋអាមេរិក អូស្ត្រាលី អាមេរិកខាងត្បូង និងអាហ្វ្រិកខាងត្បូង។
ថ្មីៗនេះក្រុមហ៊ុន Neil Woolridge Motorsport ជាក្រុមហ៊ុនឯកទេសផលិតរថយន្តប្រណាំងមានមូលដ្ឋាននៅឯប្រទេសអាហ្វ្រិកខាងត្បូង ដោយបាននាំនូវការរចនាថ្មីជាមួយនឹងរថយន្ត Ford Ranger ដើម្បីឱ្យក្លាយទៅជារថយន្តប្រណាំងមួយប្រចាំអាហ្វ្រិកខាងត្បូង ដែលគេហៅវាថា T1+ Ranger ។
កាលពីឆ្នាំមុនរថយន្ត FIA-class Ford Ranger ក៏ធ្លាប់បានចូលរួមការប្រណាំងក្នុងព្រឹត្តិការណ៍ SA Rally-Raid ដែលបានដណ្តើមជ័យជម្នះចំនួនពីរលើក និងទទួលបានចំណាត់ថ្នាក់លេខ ២ មួយលើកផងដែរ។ ជាមួយនឹងរដូវកាលថ្មីនេះ Ford នឹងនាំយក T1+ Ranger ដោយបានបំពាក់ម៉ាស៊ីន EcoBoost V6 ដែលបង្កើតកម្លាំងបាន ៤០២ សេះនិងកម្លាំងបង្វិល ៦០១ ញ៉ូតុនម៉ែត្រ។
ជាអកុសល ល្បឿនកំពូលរបស់ T1+ ត្រូវបានកាត់បន្ថយពី ១៨០ គីឡូម៉ែត្រក្នុងមួយម៉ោង មកត្រឹម ១៧១ គីឡូម៉ែត្រក្នុងមួយម៉ោង។ ហើយវាក៏បានមកជាមួយនឹងកង់ទំហំ ៣៧ អ៊ីញ និងយ៉ាន់កង់ទំហំ ១៧ អ៊ីញដែលមានហ្វ្រាំងធំជាងមុនផងដែរ។
ក្រឡែកមកមើលតួ និងកាប៊ីនដែលបានស្រោបទៅដោយសរសៃកាបូនហ្វាយបឺ ធ្វើឱ្យវាកាត់បន្ថយទន្ងន់ជាងមុន។ នាយកក្រុមហ៊ុន Neil Woolridge Motorsport Ford Castrol បាននិយាយថាគាត់កំពុងតែចាប់ផ្តើមក្នុងការធ្វើតេស្តដ៏ខ្លាំងក្លាមួយទៅលើរថយន្ត T1+ មួយនេះនៅសប្តាហ៍ក្រោយជាមួយនឹងក្រុមហ៊ុន BOS Suspension ដែលគាត់នឹងមើលពីចំណុចខ្វះខាតរបស់វាគាត់កែសម្រួលដើម្បីត្រៀមខ្លួនក្នុងការប្រណាំងនូវក្នុងរដូវការថ្មីនេះ៕
អត្ថបទដោយ៖ សាល សក្កណា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ