Lamborghini កំពុងជួបទុក្ខធំបន្ទាប់ពីហេតុការណ៍ឆេះកប៉ាល់ដឹកជញ្ជូនរថយន្តកាលពីសប្តាហ៍មុន

មើល: 840

ការឆាបឆេះនៃកាប៉ាល់ដឹកទំនិញ Felicity Ace កាលពីសប្តាហ៍មុនបានធ្វើឱ្យរថយន្តទំនើបរបស់ Volkswagen Group ជាង ៤,០០០ គ្រឿងត្រូវបានខូចខាតហើយក្នុងនោះក៏មានក្រុមហ៊ុនផលិតរថយន្តមួយចំនួនដូចជា Porsche, Audi, Bentley និង Lamborghini ផងដែរ។

បើតាមសារព័ត៌មាន Automotive News បាននិយាយជាមួយ លោក Andrea Baldi ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន Automobili Lamborghini America ថាគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងការឆាបឆេះដ៏ធំមួយនេះ។

គាត់បានបន្ថែមទៀតថារថយន្តភាគច្រើន ដែលបានឆាបឆេះទាំងអស់នេះវាមិនជាបញ្ហាចោទក្នុងការដោះស្រាយនោះទេប្រសិនបើវាជាប្រភេទ SUV។ ទោះបីត្រូវភ្លើងឆាបឆេះយ៉ាងណាពួកគេនៅតែអាចបង្កើតរថយន្តថ្មីសម្រាប់អតិថិជនដែលបានបញ្ជាទិញរបស់ពួក គឺអាចធ្វើវាបានដោយងាយស្រួល។

ប៉ុន្តែបញ្ហាដ៏ធំបំផុតក្នុងករណីនោះគឺរថយន្ត Lamborghini Aventator ដែលវាត្រូវបានលក់អស់គ្មានសល់ ហើយរថយន្តមួយនេះគឺវាពិតជាពិបាកខ្លាំងក្នុងការផលិតឡើងវិញណាស់។

ពីមុនមកលោក Baldi គាត់ធ្លាប់បាននិយាយថាប្រសិនបើរថយន្ត Lamborghini ណាមួយមានការខូចនោះពួកគេនឹងត្រូវរកវិធីដើម្បីចាប់ផ្តើមការផលិតឡើងវិញ។ ដោយហេតុនេះហើយទើបវាបាន ក្លាយជាបញ្ហាដ៏ធំសម្រាប់រថយន្ត Lamborghini មួយនេះ។

គាត់បានជឿថាអគ្គីភ័យមួយនេះនឹងនាំឱ្យមានការពន្យាពេលរហូតទៅដល់ ៦ ខែក្នុងការផលិតឡើងវិញ។ ខណៈពេលដែលត្រកូល  Aventador មិនប្រាកដថានឹងត្រូវចំណាយពេលប៉ុន្មានសម្រាប់ផលិតឡើងវិញនោះទេ។

ការផលិតឡើងវិញនេះមិនមែនជារឿងចម្លែកនោះទេសម្រាប់ក្រុមហ៊ុន Volkswagen Group ដែលនៅឆ្នាំ ២០១៩ ក្រុមហ៊ុន Porsche បានចាប់ផ្តើមការផលិតឡើងវិញជាមួយនឹងម៉ូដែល 911 GT2 RS បន្ទាប់ពីមានការលិចនៃកប៉ាលដែលបានធ្លាក់ចូលទៅក្នុងបាតសមុទ្រ។

ជាសំណាងល្អសមាជិកនាវិកទាំង ២២ នាក់នៅលើកប៉ាល់មួយនោះត្រូវបានជួយសង្គ្រោះដោយគ្មានរបួសមួយណាឡើយ រីឯការខូចខាតត្រូវបានសរុបជាទឹកប្រាក់រហូតទៅដល់ ៣៥០ លានដុល្លារឯណោះ៕

អត្ថបទដោយ៖ សាល សក្កណា

ចែករំលែក:

Relate Post

Polestar បង្ហើបពីគម្រោងម៉ូដែលថ្មីចំនួនបីដែលនឹងមកដល់នាពេលប៉ុន្មានឆ្នាំខាងមុខ

  • News

ថ្មីៗនេះ Polestar មានផែនការធំសម្រាប់ប៉ុន្មានឆ្នាំខាងមុខ ដោយក្រុមហ៊ុនផលិតរថយន្តស៊ុយអែតនេះ គ្រោងនឹងបង្កើតរថយន្តអគ្គិសនីនៅឆ្នាំ ២០២៤ ដោយសង្ឃឹមថានឹងអាចបង្កើនការលក់នៅឆ្នាំ ២០២៥ ដែលជាម៉ូដែល Polestar ថ្មីដែលនឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។​​ យានជំនិះអគ្គិសនីទាំងនេះកំពុងកំណត់គោលដៅប្រើប្រាស់ស្ថាបត្យកម្មអគ្គិសនី ៨០០ វ៉ុល ដែលសហការបង្កើតឡើងដោយក្រុមហ៊ុន Volvo និង Lotus ជាមួយនឹងកញ្ចប់ថ្ម ១០៣.០ kWh ហើយ Polestar ក៏បានអះអាងថាវាអាចនឹងសាកបាន ៨០ ភាគរយក្នុងរយៈពេល ២០ នាទី ។ Polestar ក៏កំពុងរចនាម៉ូទ័រអេឡិចត្រិចដែលនឹងផលិតកម្លាំងបាន ៦០៣ សេះ ហើយម៉ូដែលនាពេលអនាគតទាំងនេះនឹងប្រើប្រអប់លេខ Two-speed ដូចរថយន្ត Porsche Taycan និង Audi e-tron GT ផងដែរ។ Model ទីមួយនោះគឺ Polestar ៣ (២០២២) ដែលជាប្រភេទ Crossover ដែលមានទំហំ តម្លៃ និងដំណើរការស្រដៀងគ្នាទៅនឹង Porsche Cayenne ។ ហើយតម្លៃត្រូវបានគេរំពឹងថាប្រហែល ៧៥,០០០ ដុល្លារ ។ Model ទីពីរគឺ Polestar ៤ (២០២២) ដែលក្រុមហ៊ុនទើបតែចែករំលែករូបភាពនៃរថយន្ត SUV ៤ គ្រឿងដែលគ្របដណ្តប់ដោយសន្លឹកពណ៌ស ប៉ុន្តែក្រុមហ៊ុនពណ៌នាថាវាជាប្រភេទ Crossover ដូចទៅនឹងរថយន្ត Coupe។ រីឯតម្លៃវិញអាចនឹងចាប់ផ្តើមពាក់កណ្តាលចន្លោះ $ ៥០,០០០​ ។ ចំណែកឯ Model ទីបីនោះគឺ Polestar ៥ (២០២៤) ដែលជាប្រភេទ Crossover ទំហំមធ្យមទាក់ទងទៅនឹង Volvo XC90 ដែលត្រូវបានរចនាឡើងវិញ ព្រមទាំងជាគូប្រជែងជាមួយនឹង Model Porsche Panamera ផងដែរ។ មិនតែប៉ុណ្ណោះវាក៏ជា Model ដែលប្រកួតប្រជែងយ៉ាងខ្លាំងក្លាជាមួយនឹងរថយន្តអគ្គិសនីប្រណីតផ្សេងៗទៀតដូចជា Tesla Model S, Porsche Taycan, Mercedes-Benz EQS និង Lucid Air ។ រីឯតម្លៃវិញត្រូវបានគេរំពឹងថានឹងចាប់ផ្តើមប្រហែល $១០០,០០០ ៕  

ក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើនចំណាយទឹកប្រាក់វល់លានសម្រាប់ការផ្លាស់ប្តូរមកផលិតរថយន្តអគ្គិសនី

  • News

ក្រុមហ៊ុនផលិតរថយន្តបានចំណាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីធ្វើការផ្លាស់ប្តូររថយន្តឥន្ធនៈប្រេងអោយទៅជារថយន្តអគ្គិសនីដែលប្រើប្រាស់ថាមពលថ្មវិញ។ ក៏ប៉ុន្តែជាមួយនឹងបច្ចេកវិទ្យានេះវាក៏នាំមកនូវថ្លៃដើមកាន់តែថ្លៃជាងមុន។ ក្នុងនោះផងដែរបច្ចេកវិទ្យាថ្មីនេះបានបង្ហាញអោយឃើញពីបញ្ហាដែលបានកើតមានឡើងនៅលើរថយន្តដូចជាការឆេះរថយន្ត ការប្រមូលត្រឡប់មកវិញ ការបាត់បង់ថាមពលភ្លាមៗ និងបញ្ហាមួយចំនួនទៀតនៅពេលចាប់ផ្តើមដំណើរការរថយន្ត។ បច្ចេកវិទ្យាថ្មទាំងនោះបានក្លាយជាបញ្ហាប្រឈមនិងបានធ្វើអោយក្រុមហ៊ុនផលិតរថយន្តល្បីៗមួយចំនួនបានធ្វើការប្រមូលរថយន្តរបស់ខ្លួនត្រឡប់មកវិញនិងបានចំណាយថវិការថវិការជាង 2.2ពាន់ដុល្លារនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ហើយការប្រមូលនេះបានពាក់ព័ន្ធជាមួយនឹងរថយន្ត 132000គ្រឿង នៃបញ្ហាអាគុយឬប្រព័ន្ធ Software ទៅលើ EV ថ្មីរួមមាន៖ ក្រុមហ៊ុន GM បានចេញសេចក្តីប្រកាសប្រមូលរថយន្ត Chevrolet Bolt EV ឆ្នាំ 2017-2019 ត្រឡប់មកវិញបន្ទាប់ពីមានការរាយការណ៍ជាច្រើនដងនៃអគ្គិភ័យឆាបឆេះរថយន្តដោយសារតែបញ្ហាថ្មលីចូម-អ៊ីយ៉ុងនៅក្នុងកញ្ចប់ថ្មរបស់រថយន្ត។ ក្រុមហ៊ុនបាននិយាយថា ពួកគេនឹងចំណាយប្រាក់ 800លានដុល្លារទៅលើការប្រមូលរថយន្តប្រហែល 69000គ្រឿង នៅទូទាំងពិភពលោករួមទាំង 51000គ្រឿងនៅសហរដ្ឋអាមេរិក ក្រុមហ៊ុន Porsche ក៏បានរំលឹងរថយន្ត Taycan ដែលជារថយន្ត EV របស់ខ្លួនដោយសារតែបញ្ហាផ្នែក Software ដែលបណ្តាលអោយរថយន្តបាត់បង់ថាមពលទាំងស្រុងនៅពេលកំពុងបើកបរ ក្រុមហ៊ុន Ford បានប្រមូលរថយន្តប្រហែល 20500គ្រឿង Kuga plug-in hybrid ប្រភេទ crossovers និងបានផ្អាកលក់យានយន្ត ដោយសារតែមានការព្រួយបារម្ភថាថ្មនៅក្នុងរថយន្តអាចឡើងកំដៅ ខ្លាំងនិងបណ្តាលឱ្យឆេះរថយន្ត ។ វាត្រូវចំណាយទឹកប្រាក់អស់ ៤០០លានដុល្លារ ក្រុមហ៊ុន Hyundai កាលពីដើមឆ្នាំនេះបាននិយាយថា ខ្លួននឹងចំណាយទឹកប្រាក់ 900លានដុល្លារសម្រាប់ការប្រមូលមកវិញ បន្ទាប់ពីមានអគ្គិភ័យឆេះរថយន្ត Kona EV ចំនួន 15គ្រឿងរបស់ខ្លួន BMW, Volvo និងក្រុមហ៊ុនផ្សេងទៀតក៏បានប្រមូលរថយន្ត EV រួមទាំង ម៉ូឌែលកូនកាត់មកវិញផងដែរដោយសារបញ្ហាប្រព័ន្ធអាគុយ។ លោក Betts ដែលអាជីពរបស់គាត់ចូលរួមការផ្លាស់ប្តូរ EV នៅ Toyota Fiat Chrysler និង Apple បាននិយាយថាគាត់ជឿជាក់ក្រុមហ៊ុនផលិតរថយន្តដែលមានកេរដំណែលនិងដោះស្រាយបញ្ហាទាំងនេះនៅពេលពួកគេបញ្ចេញរថយន្តអគ្គិសនីបន្ថែមទៀត ប៉ុន្តែវាគ្រាន់តែជាបញ្ហាពេលវេលាប៉ុណ្ណោះ ៕

ក្រុមហ៊ុន Porsche បានបង្ហាញពីការ Update បន្ថែមទៀតទៅលើរថយន្តប្រភេទ SUV ខ្នាតតូចម៉ាកល្បីរបស់ខ្លួនសម្រាប់ម៉ូដែលឆ្នាំ2022 

  • New Car

Porsche បានធ្វើអោយរថយន្ត SUV ធន់ស្រាលរបស់ខ្លួនទទួលបានចំណាប់អារម្មណ៍គួរអោយកត់សម្គាល់នោះគឺ Model Porsche Macan ។ ដោយរថយន្តនេះបានបង្ហាញខ្លួនតាំងពីឆ្នាំ2014 រហូតមកដល់បច្ចុប្បន្នហើយវាក៏ជារថយន្តដែលជួយរកចំណូលអោយក្រុមហ៊ុន Porsche បានយ៉ាងច្រើនផងដែរនៅក្នុងទីផ្សាររថយន្ត SUV ។ សម្រាប់រថយន្ត​ model មួយនេះក្រុមហ៊ុនបានធ្វើការ Update ទៅលើកម្លាំងនៃ Option នីមួយៗសម្រាប់ឆ្នាំ2022 ដែលក្នុងនោះ option Macan GTS នៅតែបន្តជាមួយម៉ាស៊ីន 2.9L, V6 Twin turbo ប៉ុន្តែអីឡូវវាបានបន្ថែមកម្លាំងសេះ 59Hp ដែលវាឡើងដល់ទៅ 434Hp  សម្រាប់កញ្ចប់ Sport Chrono វានឹងនាំអ្នកទៅរកល្បឿន ពី 0-100Km/h ចំណាយពេល 4.3វិនាទី ជាមួយនឹងល្បឿនកំពូលរបស់វា។ ចំណែក Macan S ក៏ប្រើម៉ាស៊ីន 2.9L, V6 ផងដែរ។​ វាអាចផលិតកម្លាំងសេះបាន 375Hp ដែលកើនបានកម្លាំង 27Hp បើប្រៀបធៀបនឹងសេរី 2021។ កម្រិតបន្ទាប់ Macan បានអភិវឌ្ឍន៍ម៉ាស៊ីន Turbocharge 4Cylinder បង្កើតកម្លាំងសេះថ្មី 261Hp ហើយ Option ទាំងអស់នេះសុទ្ធតែបានបំពាក់នៅប្រអប់លេខ 7 វគ្គអូតូដូចៗគ្នារួមជាមួយនឹងការដំណើរនូវកង់ទាំងអស់ AWD ។ Macan នឹងមកដល់នៅក្នុងឆ្នាំ2022 តែអតិថិអាចធ្វើការកក់ចាប់ពីអីឡូវនេះដោយតម្លៃរបស់វាចាប់ពី 58500$ សម្រាប់ Option Macan និង 76000$ ចំពោះ Macan S​ ហើយចុងក្រោយ Option ដែលខ្ពស់បំផុត តម្លៃ 85500$ ៕

Copy link Success.

×

ព័ត៌មានពេញនិយម

ស្លាក

ទាញយកកម្មវិធីដោយឥតគិតថ្លៃ