Polestar បង្ហើបពីគម្រោងម៉ូដែលថ្មីចំនួនបីដែលនឹងមកដល់នាពេលប៉ុន្មានឆ្នាំខាងមុខ
ថ្មីៗនេះ Polestar មានផែនការធំសម្រាប់ប៉ុន្មានឆ្នាំខាងមុខ ដោយក្រុមហ៊ុនផលិតរថយន្តស៊ុយអែតនេះ គ្រោងនឹងបង្កើតរថយន្តអគ្គិសនីនៅឆ្នាំ ២០២៤ ដោយសង្ឃឹមថានឹងអាចបង្កើនការលក់នៅឆ្នាំ ២០២៥ ដែលជាម៉ូដែល Polestar ថ្មីដែលនឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។ យានជំនិះអគ្គិសនីទាំងនេះកំពុងកំណត់គោលដៅប្រើប្រាស់ស្ថាបត្យកម្មអគ្គិសនី ៨០០ វ៉ុល ដែលសហការបង្កើតឡើងដោយក្រុមហ៊ុន Volvo និង Lotus ជាមួយនឹងកញ្ចប់ថ្ម ១០៣.០ kWh ហើយ Polestar ក៏បានអះអាងថាវាអាចនឹងសាកបាន ៨០ ភាគរយក្នុងរយៈពេល ២០ នាទី ។
Polestar ក៏កំពុងរចនាម៉ូទ័រអេឡិចត្រិចដែលនឹងផលិតកម្លាំងបាន ៦០៣ សេះ ហើយម៉ូដែលនាពេលអនាគតទាំងនេះនឹងប្រើប្រអប់លេខ Two-speed ដូចរថយន្ត Porsche Taycan និង Audi e-tron GT ផងដែរ។
Model ទីមួយនោះគឺ Polestar ៣ (២០២២) ដែលជាប្រភេទ Crossover ដែលមានទំហំ តម្លៃ និងដំណើរការស្រដៀងគ្នាទៅនឹង Porsche Cayenne ។ ហើយតម្លៃត្រូវបានគេរំពឹងថាប្រហែល ៧៥,០០០ ដុល្លារ ។
Model ទីពីរគឺ Polestar ៤ (២០២២) ដែលក្រុមហ៊ុនទើបតែចែករំលែករូបភាពនៃរថយន្ត SUV ៤ គ្រឿងដែលគ្របដណ្តប់ដោយសន្លឹកពណ៌ស ប៉ុន្តែក្រុមហ៊ុនពណ៌នាថាវាជាប្រភេទ Crossover ដូចទៅនឹងរថយន្ត Coupe។ រីឯតម្លៃវិញអាចនឹងចាប់ផ្តើមពាក់កណ្តាលចន្លោះ $ ៥០,០០០ ។
ចំណែកឯ Model ទីបីនោះគឺ Polestar ៥ (២០២៤) ដែលជាប្រភេទ Crossover ទំហំមធ្យមទាក់ទងទៅនឹង Volvo XC90 ដែលត្រូវបានរចនាឡើងវិញ ព្រមទាំងជាគូប្រជែងជាមួយនឹង Model Porsche Panamera ផងដែរ។
មិនតែប៉ុណ្ណោះវាក៏ជា Model ដែលប្រកួតប្រជែងយ៉ាងខ្លាំងក្លាជាមួយនឹងរថយន្តអគ្គិសនីប្រណីតផ្សេងៗទៀតដូចជា Tesla Model S, Porsche Taycan, Mercedes-Benz EQS និង Lucid Air ។ រីឯតម្លៃវិញត្រូវបានគេរំពឹងថានឹងចាប់ផ្តើមប្រហែល $១០០,០០០ ៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ