ក្រុមហ៊ុន Porsche បានបង្ហាញពីការ Update បន្ថែមទៀតទៅលើរថយន្តប្រភេទ SUV ខ្នាតតូចម៉ាកល្បីរបស់ខ្លួនសម្រាប់ម៉ូដែលឆ្នាំ2022
Porsche បានធ្វើអោយរថយន្ត SUV ធន់ស្រាលរបស់ខ្លួនទទួលបានចំណាប់អារម្មណ៍គួរអោយកត់សម្គាល់នោះគឺ Model Porsche Macan ។ ដោយរថយន្តនេះបានបង្ហាញខ្លួនតាំងពីឆ្នាំ2014 រហូតមកដល់បច្ចុប្បន្នហើយវាក៏ជារថយន្តដែលជួយរកចំណូលអោយក្រុមហ៊ុន Porsche បានយ៉ាងច្រើនផងដែរនៅក្នុងទីផ្សាររថយន្ត SUV ។
សម្រាប់រថយន្ត model មួយនេះក្រុមហ៊ុនបានធ្វើការ Update ទៅលើកម្លាំងនៃ Option នីមួយៗសម្រាប់ឆ្នាំ2022 ដែលក្នុងនោះ option Macan GTS នៅតែបន្តជាមួយម៉ាស៊ីន 2.9L, V6 Twin turbo ប៉ុន្តែអីឡូវវាបានបន្ថែមកម្លាំងសេះ 59Hp ដែលវាឡើងដល់ទៅ 434Hp សម្រាប់កញ្ចប់ Sport Chrono វានឹងនាំអ្នកទៅរកល្បឿន ពី 0-100Km/h ចំណាយពេល 4.3វិនាទី ជាមួយនឹងល្បឿនកំពូលរបស់វា។ ចំណែក Macan S ក៏ប្រើម៉ាស៊ីន 2.9L, V6 ផងដែរ។ វាអាចផលិតកម្លាំងសេះបាន 375Hp ដែលកើនបានកម្លាំង 27Hp បើប្រៀបធៀបនឹងសេរី 2021។
កម្រិតបន្ទាប់ Macan បានអភិវឌ្ឍន៍ម៉ាស៊ីន Turbocharge 4Cylinder បង្កើតកម្លាំងសេះថ្មី 261Hp ហើយ Option ទាំងអស់នេះសុទ្ធតែបានបំពាក់នៅប្រអប់លេខ 7 វគ្គអូតូដូចៗគ្នារួមជាមួយនឹងការដំណើរនូវកង់ទាំងអស់ AWD ។ Macan នឹងមកដល់នៅក្នុងឆ្នាំ2022 តែអតិថិអាចធ្វើការកក់ចាប់ពីអីឡូវនេះដោយតម្លៃរបស់វាចាប់ពី 58500$ សម្រាប់ Option Macan និង 76000$ ចំពោះ Macan S ហើយចុងក្រោយ Option ដែលខ្ពស់បំផុត តម្លៃ 85500$ ៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ