Land Cruiser ឆ្នាំ២០២២ ទទួលបានពិន្ទុខ្ពស់ និងផ្កាយរហូតដល់ទៅ៥ ពីស្ថាប័នតេស្តសុវត្ថិភាពរថយន្ត
Toyota Land Cruiser ស៊េរីឆ្នាំ ២០២២ ដែលបានបង្ហាញខ្លួននៅកាលពីឆ្នាំ ២០២១ កន្លងទៅដែលអតិថិជនមានការភ្ញាក់ផ្អើលជាខ្លាំងក៏ដោយសារតែការរចនាថ្មីដែល Toyota បានវិនិយោគទៅលើម៉ូដែល Off-Road របស់ខ្លួនមួយនេះ។
ការបន្ថែមនូវគ្រោងឆ្អឹងថ្មី រចនារូបរាងខាងក្រៅ ប្រព័ន្ធគ្រប់គ្រងខាងក្នុង ហើយជាពិសេសនោះគឺប្រព័ន្ធសុវត្តិភាពដែលបង្ហាញថាតូយ៉ាងពិតជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងដល់អតិថិជនរបស់ខ្លួន ជាក់ស្តែងកាលពីពេលថ្មីនេះ Toyota Land Cruiser ទើបតែទទួលបានផ្កាយ៥ សម្រាប់ការធ្វើតេស្តសុវត្ថិភាពរបស់កម្មវិធី Australasian New Car Assessment Program (ANCAP) ដោយបានបង្ហាញពីការធ្វើតេស្តថ្មីដែលឆ្លងកាត់ការវាយតម្លៃសុវត្ថិភាពទាំងអស់របស់ស្ថាប័ន។
Land Cruiser ទទួលបានពិន្ទុ ៣៤.០៨ លើ ៣៨ សម្រាប់ការការពារអ្នកកាន់កាប់រថយន្តជាមនុស្សពេញវ័យ និង ៤៣.៦ លើ ៤៩ ពិន្ទុ សម្រាប់ការរក្សារសុវត្ថិភាពកុមារ។ បន្ទាប់មកការវាយតម្លៃសម្រាប់ប្រព័ន្ធសុវត្ថិភាពការការពារអ្នកប្រើប្រាស់ផ្លូវដែលងាយរងគ្រោះគឺ Land Cruiser ទទួលបាន៤៤.០២ លើ ៥៤ ពិន្ទុរីឯប្រព័ន្ធជំនួយសុវត្ថិភាពរបស់រថយន្ត SUV វាទទួលពិន្ទុខ្ពស់គួរសមផងដែរគឺ ១២.៤០ លើ ១៦។
គំរូដែលប្រើក្នុងការធ្វើតេស្តត្រូវបានបំពាក់ដោយពោងសុវត្ថិភាពជាច្រើនដែលមានពោងខាងមុខ២ ពោងចំហៀងសម្រាប់ការពារក្បាល និងទ្រូង ព្រមទាំងពោងការពារចង្គង់អ្នកបើកបរនិងអ្នកដំណើរខាងក្រោយ។ វាក៏មានលក្ខណៈពិសេសនៃហ្រ្វាំងសង្គ្រោះបន្ទាន់ដោយស្វ័យប្រវត្ថិ ការក្សាគន្លងសង្គ្រោះបន្ទាន់ ការព្រមានអំពីការចាកចេញពីគន្លងផ្លូវ និងប្រព័ន្ធជំនួយល្បឿនកម្រិតខ្ពស់។
ចំពោះការផាកពិន័យ៤ចំនុចនៃ ANCAP ត្រូវកំណត់ផ្នែកខាងមុខនៃរថយន្ត SUV ដែលអាចបង្កហានិភ័យខ្ពស់ដល់អ្នកកាន់កាប់រថយន្ត ក៏ប៉ុន្តែរថយន្តជប៉ុនបានផ្តល់នូវការការពារដើមទ្រូងអ្នកដំណើរខាងក្រោយ និងការការពារក្បាលអ្នកថ្មើរជើងដែលប៉ះទង្គិចជាមួយនឹងគម្រមរថយន្តខាងមុខ។ សរុបជាលទ្ធផលមក Land Cruiser ជំនាន់ថ្មីត្រូវបានវិនិច្ឆ័យថា ដំណើរការបានល្អនៅគ្រប់ផ្នែកនៃការវាយតម្លៃ។
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ