Mercedes G-Class G550 ទទួលបានការកែតម្រូវថ្មីនៃគំរូឆ្នាំ ២០២៣ ជាមួយនឹងរូបរាងកាន់តែខ្ពស់ជាងមុន
G-Class បានផ្តល់នូវកំណែទម្រង់ថ្មីទៅដល់ម៉ូដែល G550 4x4 Squared ដោយបានបំពាក់មកជាមួយឧបករណ៍ Off-road Portal Axles ដែលផ្តល់ឱ្យម៉ូដែលមួយនេះមានជំហរកាន់តែខ្ពស់ជាងមុន។
ការកែប្រែនៃទម្រង់ Portal Axles មួយនេះគឺបានមកពីកំណែ G-Class 6x6 squared ដែលត្រូវបានបង្កើតឡើងដំបូងដើម្បីផ្តល់ជូនដល់សម្រាប់តែកងកម្លាំងយោធាប៉ុណ្ណោះ ហើយវាក៏បានដំឡើងនូវផ្នែកខាងមុខនៃ Roof Rack បិតជិតផងដែរ។
ក្រុមហ៊ុន Mercedes បានត្រឹមតែបង្ហាញនូវរូបរាងដែលត្រៀមរួចជាស្រេចសម្រាប់ផលិតនៃគំរូឆ្នាំ ២០២៣ ដោយបានមកពីការដំឡើងនៃរថយន្ត G-Class G550 ។ បច្ចុប្បន្ន G550 បានបំពាក់ទៅដោយម៉ាស៊ីនចំណុះ ៤.០ លីត្រ Twin-turbocharged V-8 ដែលមានកម្លាំង ៤១៦ សេះ និងកម្លាំងបង្វិល ៦១០ ញ៉ូតុនមែ៉ត្រ។
ខណៈពេលដែលម៉ូដែល G63 បានបំពាក់ម៉ាស៊ីនដូចគ្នាទៅនឹង G550 ប៉ុន្តែ G63 បានបង្កើតកម្លាំងរហូតទៅដល់ ៥៧៧ សេះ និងកម្លាំងបង្វិល ៧៨២ ញ៉ូតុនម៉ែត្រ ហើយរថយន្តទាំងពីរនេះត្រូវបានបំពាក់ទៅដោយប្រអប់លេខ ៩ វគ្គស្វ័យប្រវត្តិផងដែរ។
រីឯរថយន្ត G550 4x4 Squared គំរូឆ្នាំ ២០២៣ មួយនេះមានតម្លៃ ២២៥,៩២៥ ដុល្លារសហរដ្ឋអាមេរិក នេះបើយោងទៅតាមគេហទំព័រ MotorAuthority ។ Mercedes បានបន្ថែមទៀតថា G-Class នឹងឈានដល់ការកែប្រែទៅជារថយន្តអគ្គិសនីនៅឆ្នាំ ២០២៤ ហើយវានឹងអាចមានប្រព័ន្ធ All Wheel Drive ដ៏ប្រណិតជាង G-Class គំរូឆ្នាំ ២០២៣ នេះទៅទៀត៕
អត្ថបទដោយ៖ សក្កណា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ