Dartz កែប្រែ Maybach GLS600 ក្លាយជាអាវក្រោះការពារគ្រាប់កាំភ្លើងយ៉ាងពិសេស
ក្រុមហ៊ុន Dartz ដែលជាក្រុមហ៊ុនផលិតរថពាសដែកដែលមានសមត្ថភាពខ្ពស់ បានបង្ហាញម៉ូដែលពិសេសនៃ Black Alligator MMXX របស់ខ្លួនដែលដាក់ឈ្មោះថា Black Tiger Lunar Year Edition។ ក្រុមហ៊ុននេះ ទទួលបានភាពល្បីល្បាញនៅពេលដែលផលិតផលរបស់ខ្លួនត្រូវបានគេប្រើនៅក្នុងរឿងកំប្លែងឆ្នាំ ២០១២ គឺ The Dictator ។
ហើយអ្នកឯកទេសផលិតរថពាសដែកបានបង្កើតនូវអ្វីដែលពិសេសដើម្បីអបអរឆ្នាំថ្មីនៃឆ្នាំខ្លា ដែលវាជាជម្រើសដ៏គួរឱ្យចាប់អារម្មណ៍មួយ ដោយសារសត្វខ្លាត្រូវបានចាត់ទុកថាជាការប្រមាថដល់ព្រះនៃយុគសម័យ ដែលនាំមកនូវសំណាងមិនល្អ។
យោងទៅតាមក្រុមហ៊ុនបានបញ្ជាក់ថា ការបង្កើតថ្មីបំផុតរបស់វាគឺផ្អែកលើរថយន្ត Mercedes Maybach GLS600 ដ៏ប្រណិត បើទោះបីជាមានរូបរាងដូចជារថពាសដែកខ្លាំងក៏ដោយ ក៏រថយន្ត Black Tiger នេះមានទម្ងន់ត្រឹមតែ ២៦៨៥ គីឡូក្រាមប៉ុណ្ណោះ។
មួយវិញទៀតរថយន្តនេះត្រូវបានគេរចនាឡើងសម្រាប់មេដឹកនាំផ្ដាច់ការ ឬ មេក្រុមជួញដូរគ្រឿងញៀនដែលត្រូវការចាំបាច់សម្រាប់ការពារក៏ព្រោះតែសមត្ថភាពបាញ់មិនធ្លុះ ហើយលក្ខណៈពិសេសរបស់វាមួយទៀតនោះទេកញ្ចកនៃរថយន្តប្រែទៅជាពណ៌ខ្មៅភ្លាមនៅដែលរថយន្តត្រូវបាញ់ដោយគ្រាប់កាំភ្លើង។
Dartz មិនបានបង្ហាញពីម៉ាស៊ីនពិតប្រាកដរបស់វាទេ ប៉ុន្តែវាប្រើម៉ាស៊ីន Supercharged ៦.២ លីត្រ Hellcat V8 ដែលផលិតកម្លាំង ៧៤៥ គីឡូវ៉ាត់(kW) ហើយវាបានបំពាក់មកជាមួយ Prombron ដែលបំផុសគំនិតដោយ Tiger ជាមួយនឹងកញ្ចក់ Sapphire ដែលមានប្រភពមកពីតំបន់ Bohemia រីឯតំបន់នៅខាងលើ កុងទ័រ ឌីជីថល គ្រប់ដណ្ដប់ដោយស្បែកក្រពើ ។
ក្រុមហ៊ុន Dartz បានបញ្ចាក់ថា មិនត្រឹមតែឧកញ៉ានៅ Myanmar នោះទេដែលចង់បានរថយន្តនេះហើយសូម្បីតែតារាK-pop ក៏កំពុងសម្លឹងមើលម៉ូដែលនេះដែរ៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ