ការឡើងថ្លៃនៃប្រេងឥន្ធនៈបានធ្វើឱ្យឧក្រិដ្ឋជនមួយចំនួនបែកគំនិតខួងយកសាំងពីរថយន្ត
នាពេលបច្ចុប្បន្ននេះការឡើងថ្លៃនៃប្រេងឥន្ធនៈបាននឹងកំពុងតែធ្វើការវាយលុកស្ទើរតែទូទាំងសកលលោកទៅហើយ។ ខណៈដែរសង្គ្រាមរវាងរុស្សីនិងអុយក្រែនកំពុងតែមានការប្រឈមមុខដាក់គ្នា ដែលបានធ្វើឱ្យឧស្សាហកម្មប្រេងឥន្ធនៈមានខ្វះខាតយ៉ាងខ្លាំង។
ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈពីមួយថ្ងៃទៅមួយថ្ងៃវាបានធ្វើឱ្យសង្គមជាតិច្របូកច្របល់យ៉ាងខ្លាំង ខណៈដែរថ្មីៗនេះមានឧក្រិដ្ឋជនមួយចំនួនបានចេញប្រតិបត្តិការ ធ្វើការខួងយកប្រេងពីរថយន្តនៅក្នុងតំបន់ជ្រលងភ្នំ Elk Valley ទីក្រុង British Columbia ប្រទេសកាណាដា។
បើតាមពាក្យម្ចាសរថយន្តបានប្រាប់មកកាន់សារព័ត៌មាន CNN ថា ការឡើងថ្លៃនៃប្រេងឥន្ធនៈវាជារឿងមួយដែលបានកើតឡើងទៅហើយដោយត្រូវបានឧក្រិដ្ឋជនមិនស្គាល់មុខបានខួងយកសាំងពីរថយន្តរបស់គាត់ធ្វើឱ្យខូចខាតនឹងតម្រូវឱ្យមានការផ្លាស់ប្តូរនៃធុងប្រេងដែលនឹងអាចត្រូវចំណាយអស់រាប់ពាន់ដុល្លារឯណោះ ហើយវាក៏បានធ្វើឱ្យកាន់តែពិបាកបន្ថែមទៀតសម្រាប់គាត់។
ទន្ទឹមនឹងនេះអាមេរិកក៏មានករណីស្រដៀងគ្នានេះដែលនៅក្នុងរដ្ឋដូចជា Pennsylvania, Missouri, California, និង Wisconsin ជាដើម។ គួរបញ្ជាក់ផងដែរថានៅក្នុងរដ្ឋ Pennsylvania ដោយបានកើតឡើងទៅលើស្រ្តីម្នាក់ដែលគាត់បាននិយាយថា រថយន្តម៉ូដែល Nissan Rogue របស់គាត់ត្រូវបានឧក្រិដ្ឋជនម្នាក់បានខួងយកប្រេងសាំងរបស់គាត់ខណៈដែររថយន្តត្រូបានចតចោលនៅខាងក្រៅផ្ទះ។
ជាមួយគ្នានេះដែរនាយកដ្ឋានប៉ូលីសនៅក្នុងរដ្ឋនីមួយៗបានណែនាំទៅដល់ម្ចាស់រថយន្តទាំងអស់ត្រូវតែប្រុងប្រយ័ត្នជាមួយនឹងករីណមួយនេះដោយគួរតែចតរថយន្តនៅកន្លែងដែលមានពន្លឺភ្លឺល្អ មានកាមេរ៉ាសុវត្តិភាពត្រឹមត្រូវ និងជៀសវាងការចតរថយន្តនៅកន្លែងដែលងងឹត៕
អត្ថបទដោយ៖ សាល សក្កណា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ