Nissan Ariya រថយន្តអគ្គិសនីរបស់ជប៉ុនលក់នៅទីផ្សារអឺរ៉ុបតម្លៃចាប់ពី ៥១,១១៤ ដុល្លារឡើង
ទីផ្សារបរទេស៖ រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Nissan ដែលមានឈ្មោះថា Ariya បង្ហាញខ្លួនកាលពីប៉ុន្មានខែមុនក្នុងទម្រង់រថយន្តប្រភេទ Crossover SUV ហើយរថយន្តនេះក៏កំពុងចាប់ផ្តើមផលិតនៅឯរោងចក្រ Tochigi ក្នុងប្រទេសជប៉ុនក្នុងឆ្នាំ ២០២២ នេះ។
Nissan ក៏បានបង្ហាញនូវតម្លៃនៃម៉ូដែល Ariya ដែលមានថាមពលថ្ម ៣ កម្រិតនឹងនាំចូលទៅក្នុងទីផ្សារប្រទេសបារាំងក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ ជាមួយគ្នានេះក្រុមហ៊ុនបញ្ចេញនូវតារាងតម្លៃដោយចាប់ផ្តើមពីកញ្ចប់ថាមពលថ្ម ៦៣ គីឡូវ៉ាត់ម៉ោង Advance អាចរត់បានចម្ងាយ ៤០៣ គីឡូម៉ែត្រនៅពេលសាកថ្មពេញ មានតម្លៃ ៥១,១១៤ ដុល្លារ។
រីឯថាមពលថ្មកម្រិតមធ្យម ៨៧ គីឡូវ៉ាត់ម៉ោង Evolve មកជាមួយនឹងការរត់បានចម្ងាយរហូតដល់ ៥២០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង មានតម្លៃ ៦៣,២៣២ ដុល្លារ ហើយរថយន្តអគ្គិសនីទាំងពីរកម្រិតនេះនឹងមកដល់នូវរដូវក្តៅខាងមុខនេះ។
ទន្ទឹមនឹងនេះ Nissan ក៏បានបង្ហាញនូវថាមពលថ្មកម្រិត ៨៧ គីឡូវ៉ាត់ម៉ោង Evolve ដែលបានភ្ជាប់មកជាមួយនឹងប្រព័ន្ធ e-4ORCE ដែលផ្តល់ជូននូវរយៈចម្ងាយផ្លូវ ៤៩៣ គីឡូម៉ែត្រជាមួយល្បឿនសន្ទុះ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងដោយប្រើរយៈពេលត្រឹមតែ ៥.៧ វិនាទីប៉ុណ្ណោះ។
រីឯតម្លៃនៃរថយន្តមួយនេះមានតម្លៃរហូតដល់ទៅ ៦៦,៥៣៧ ដុល្លារឯណោះដោយបានបូករួមបញ្ជូលជាមួយនឹងតម្លៃប្រព័ន្ធ e-4ORCE ដែលមានតម្លៃ ៣,៣០៥ ដុល្លារ។ ពិសេសពីនេះទៅទៀត Nissan ក៏បានបន្ថែមឆ្នាំងសាក ២២ គីឡូវ៉ាត់ដែលវាមានតម្លៃរហូតដល់ ១,១០២ ដុល្លារផងដែរ។
Nissan ក៏បានបន្ថែមទៀតថាប្រសិនបើអតិថិជនណាមួយចង់បានឆ្នាំងសាកដែលមានកម្លាំងខ្លាំងជាងនេះ ពួកគេនឹងត្រូវរងចាំរយៈពេលមួយឆ្នាំទៀតដើម្បីទទួលបាននូវឆ្នាំងសាកដែលមានល្បឿនលឿនជាមួយនឹងរថយន្តរបស់ពួកគេ៕
អត្ថបទដោយ៖ សាល សក្កណា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ