Toyota GR Yaris តូចតែខ្លឹមកម្លាំង ៥០០ សេះបន្ទាប់ពីទទួលបានការកែប្រែពីក្រុមហ៊ុនអឺរ៉ុប
ការមកដល់នូវរថយន្ត Toyota GR Yaris ដែលមានកម្លាំង ២៥៧ សេះដោយផ្អែកទៅលើម៉ាស៊ីនស្តង់ដាចំណុះ ១.៦ លីត្រ Turbocharged ៣ ស៊ីឡាំង ប៉ុន្តែបើតាមការបញ្ជាក់របស់អឺរ៉ុប រថយន្តមួយនេះអាចមានកម្លាំងដល់ទៅ ២៦៨ សេះនៅក្នុងទីផ្សារប្រទេសជប៉ុន និងអូស្ត្រាលី។
ពិសេសជាងនេះទៅទៀត GR Yaris ក៏បានប្រែក្លាយទៅជារថយន្តដែលមានកម្លាំងរហូតទៅដល់ ៥០០ សេះដោយបានបំពាក់មកជាមួយសម៉ាស៊ីន Hybrid Turbocharger ។ គួរបញ្ជាក់ផងដែរថា GR Yaris ត្រូវបានកែប្រែយ៉ាងយកចិត្តទុកដាក់ដោយក្រុមហ៊ុន Severn Valley Motosport របស់ប្រទេសអង់គ្លេសដែលបានឆ្លងកាត់ប្រព័ន្ធមេកានិចសំខាន់ៗជាច្រើន។
ការរចនាពិសេសៗទៅលើ GR Yaris ដោយបានបន្ថែមមកជាមួយនឹងបំពង់ Carbon Fiber ដែលមានមុខងារស្រូបខ្យល់ទៅក្នុងម៉ាស៊ីន និងបំពង់ស៊ីមាំងថ្មីដែលមានសំឡេងជាប្រភេទរថយន្តប្រណាំងផងដែរ។
បន្ថែមពីនេះទៅទៀតរថយន្តមួយនេះក៏បានបំពាក់ប្រអប់ហ្វ្រាំង Carbon Ceramic និងឌីសហ្រ្វាំង ដែលត្រូវបានរចនាដំបូងគេសម្រាប់ Nissan GT-R ប៉ុណ្ណោះ ប៉ុន្តែពេលនេះវាបានមកដល់ដៃ GR Yaris ហើយ។ ចំណែកឯផ្នែកខាងក្នុងក្រុមហ៊ុនបាននាំយកនូវកៅអីប្រភេទ Recaro CS Sportster មួយឈុតទៀតផង។
YouTuber Hampshirephoto ម្នាក់បានពិនិត្យយ៉ាងដិតដល់ទៅនឹងរថយន្ត GR Yaris និងការបើកបរដោយផ្ទាល់ដៃរបស់គាត់ជាមួយការរត់នៅលើផ្លូវដែលមានសំណើម ប៉ុន្តែ GR Yaris មិនមានបញ្ហាអ្វីឡើយទោះជាវាមិនបានបំពាក់មកជាមួយនឹងសំបកកង់ Michelin Pilot Sport Cup 2 ក៏ដោយ៕
អត្ថបទដោយ៖ សាល សក្ខណា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ