Nissan Ariya ត្រូវបានគេដឹកដៃនាំយកមកធ្វើតេស្តដើម្បីចង់ដឹងពីគុណភាពនៃអាគុយអគ្គិសនី
Nissan Ariya ប្រភេទរថយន្តអគ្គិសនី Crossover តែមួយរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan ដែលបានបង្ហាញខ្លួនលើកដំបូងនៅក្នុងឆ្នាំ ២០២០ ។ យើងបានដឹងរួចមកហើយរួចមកហើយថារថយន្តអគ្គិសនីមានទំនោរងាយឆេះជាងរថយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈដូចច្នេះកម្មវិធីតេស្តសុវត្តិភាពរថយន្ត NCAP បាននាំយកនូវម៉ូដែល Ariya របស់ Nissan មកធ្វើតេស្តដើម្បីចង់ដឹងពីគុណភាពថ្មដែលបានបំពាក់លើរថយន្តមួយនេះ។
ការធ្វើតេស្តមួយនេះ NCAP បានបង្ហាញថាកញ្ចប់ថ្មរបស់ Ariya ត្រូវបានការពារយ៉ាងល្អទោះជាផ្នែកខាងក្រៅមានការប៉ះទង្គិចខ្លាំងក៏ដោយ។ ក្រុមហ៊ុនផលិតរថយន្ត Nissan បាននិយាយថាការមកជាមួយកម្លាំងវ៉ុល់ខ្ពស់គឺជាការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពរបស់អតិថិជនដោយវានឹងអាចឱ្យមានការឆាបឆេះណាមួយកើតឡើងនូវអំឡុងពេលដែលត្រូវបានប៉ះទង្គិច។
ប៉ុន្តែការបំពាក់នូវកញ្ចប់ថ្មដែលរឹងមាំវាជារឿងដ៏សំខាន់សម្រាប់ក្រុមហ៊ុនផលិតរថយន្ត EV ដោយនឹងត្រូវឆ្លងកាត់ក្នុងការធ្វើតេស្តដើម្បីធានានូវសុវត្តិភាពដល់អតិថិជនរបស់ពួកគេ។
លោក Gen Tanabe ដែលជាសមាជិកនៃក្រុមវាយតម្លៃសុវត្ថិភាពបាននិយាយថា Nissan បានធ្វើឱ្យប្រាកដថាកញ្ចប់ថ្មត្រូវបានរក្សាទុកយ៉ាងត្រឹមត្រូវនៅក្នុងរថយន្ត ដោយការធ្វើតេស្តមួយនេះបង្ហាញឱ្យឃើញថាសារធាតុអេឡិចត្រូលីតមិនបានលេចធ្លាយនោះទេ។
ហើយលោក Tanabe ក៏បន្ថែមទៀតថា Nissan បានរៀបចំនូវកញ្ចប់ថ្មយ៉ាងយកចិត្តទុកដាក់ដោយមិនមានការធ្លោះធ្លោយអ្វីឡើយ ខណៈដែរបច្ចុប្បន្នកោសិកាលីចូមអ៊ីយ៉ុងភាគច្រើនត្រូវបានភ្ជាប់មកជាមួយអេឡិចត្រូលីតដែលវានឹងអាចបង្កហានីភ័យឆាបឆេះបាន។
លោក Tanabe បាននិយាយអំពីការធ្វើតេស្តផ្សេងទៀតរបស់ Ariya ដែលបានឆ្លងកាត់ ដោយវាមានលក្ខណៈស្តង់ដារគួរសមទៅលើការប៉ះទង្គិចផ្នែកខាងមុខ ចំហៀង និងខាងក្រោយ។ ទោះជា Ariya មិនបានបង្កបញ្ហាអ្វីក្នុងការធ្វើតេស្តនោះក៏ដោយយ៉ាងណាអតិថិជនគួរតែប្រុងយ័ត្នឱ្យបានខ្ពស់ជាមួយនឹងរថយន្តអគ្គិសនី៕
អត្ថបទដោយ៖ សាល សក្កណា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ