ក្រុមហ៊ុនផលិតរថយន្តដែលឈានមុខគេកំពុងសម្លឹងមើលការបើកដំណើរការនៃរោងចក្រផលិតអាគុយសម្រាប់រថយន្តអគ្គិសនី
ក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនផលិតបច្ចេកវិទ្យាមួយចំនួនទូទាំងពិភពលោកបាននឹងកំពុងបោះជំហានទៅមុខយ៉ាងសកម្មក្នុងការសាងសង់រោងចក្រ និងត្រៀមខ្លួនសម្រាប់អ្វីដែលមនុស្សជាច្រើនជឿជាក់ថានឹងបានឃើញពីការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សពីម៉ាស៊ីនឡានចំហេះខាងក្នុងទៅជារថយន្តអគ្គិសនីវិញ។
កាលពីថ្ងៃច័ន្ទមានក្រុមហ៊ុនមួយចំនួន ដូចជា Toyota, stellantis , Foxconn , និង Volvo បានធ្វើការប្រកាសអំពីការផលិតគ្រឿងបន្លាស់យានយន្តអគ្គិសនីរួមជាមួយនិងរោងចក្រដំឡើង ហើយនិងគម្រោងបង្កើតមូលនិធិនៅក្នុងការផ្លាស់ប្ដូរនេះផងដែរ។ អ្នកព្យាករណ៍បាននិយាយថាចំណែកនៃរថយន្តអគ្គីសនីបានកើនឡើងយ៉ាងខ្លាំងដោយសារតែ ម៉ូដែលថាមពលអគ្គីសនីកាន់តែច្រើនត្រូវបានដាក់ចេញខណៈពេលរដ្ធាភិបាលបាននឹងកំពុងបង្កើតយានយន្តដែលគ្មានការបំភាយដើម្បីទប់ទល់ទៅនឹងការប្រែប្រួលអាកាសធាតុ។
បច្ចុប្បន្ននេះមានតែ ៤,៨% ដែលជារថយន្តថ្មី និងប្រមាណជា ៨០ លានគ្រឿងដែលបានដាក់លក់នៅទូទាំងពិភពលោកដែលដំណើរការដោយថាមពលអគ្គីសនី ប៉ុន្តែបើតាមក្រុមហ៊ុនពិគ្រោះយោបល់ Alix Partners បានព្យាករណ៍ថា នៅឆ្នាំ ២០២៥ នឹងមានការកើនឡើង ១១% រហូតដល់ឆ្នាំ ២០៣០ អាចនឹងដល់ ២៥%ទៀត។
ជាមួយគ្នានេះផងដែរក្រុមហ៊ុន Alix partners ក៏បានបញ្ជាក់ទៀតថាក្រុមហ៊ុនផលិតហ្គាសនិងម៉ាស៊ូត នឹងមានការធ្លាក់ចុះ ដែលបច្ចុប្បន្នមានចំនួន ៨៩% និងបន្តធ្លាក់ដល់ ៣៩% បើគិតត្រឹមឆ្នាំ ២០៣០។ តួរយ៉ាងដូចជាប្រភេទរថយន្ត Hybrids ដែលដំណើរការដោយប្រេងនិងអគ្គីសនីក្នុងពេលតែមួយអាចនឹងកើនឡើងពីបច្ចុប្បន្នគឺ៧% ដល់៣៣% ក្នុងឆ្នាំ ២០៣០។
លោក Chris Reynolds ប្រធានផ្នែករដ្ឋបាលរបស់ក្រុមហ៊ុនToyota នៅអាមរិចខាងជើង បាននិយាយក្នុងបទសម្ភាសន៍ជាមួយសារព័ត៏មាន Assoicate Press ថា ‘ខ្លួនកំពុងតែព្យាយាមរកវិធីសាស្រ្តដោះស្រាយបញ្ញាដែលអតិថិជននឹងទទួលយករថយន្តអគ្គិសនី ក្នុងនោះផងដែរ Toyota ក៏បាននិយាយថាខ្លួនមានគម្រោងសាងសង់រោងចក្រថ្មីតម្លៃ ១,២៩ពានលានដុល្លានៅអាមេរិកដើម្បីផលិតអាគុយសម្រាប់រថយន្តប្រភេទ Hybrid និង រថយន្តអគ្គីសនី ចំពោះទីតាំងគឺក្រុមហ៊ុនមិនបានបព្ចាក់នោះទេ ក្រុមហ៊ុនបានបន្ថែមទៀតថានឹងជួលមនុស្សចំនួន ១៧៥០នាក់ ហើយនឹងចាប់ផ្ដើផលិតអាគុយនៅឆ្នាំ ២០២៥ ដោយពង្រីកបន្តិចម្ដងៗរហូតដល់ឆ្នាំ ២០៣១។
ទឹកប្រាក់ចំនួន ៣.៤លានដុល្លារដែល Toyotaគ្រោងនឹងចំណាយនៅសហរដ្ធអាមេរិក ទៅលើអាគុយរបស់រថយន្តអគ្គីសនីនៅទសវត្សរ៏ក្រោយនេះ នៅមានទឹកប្រាក់ចំនួន២.១ពាន់លានដុល្លាដែលនៅសល់ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ជាក់ថានឹងត្រូវចំណាយលើអ្វីនោះទេ។
ក្រុមហ៊ុន Stellantis ដែលពីមុនជាក្រុមហ៊ុន Fiat Chrysler និងក្រុមហ៊ុនLG Energy Solution បាននិយាយកាលពីថ្ងៃច័ន្ទថាខ្លួននឹងមានគម្រោងសាងសង់រោងចក្រផលិតអាគុយដើម្បីជួយឱ្យក្រុមហ៊ុនផលិតរថយន្តទទួលបាន៤០%នៅអាមេរិកក្នុងការលក់រថយន្តដែលដំណើរការដោយអគ្គីសនី។
នៅថ្ងៃច័ន្ទនេះផងដែរ ក្រុមហ៊ុនតៃវ៉ាន់ដែលជាក្រុមហ៊ុនផលិត Smart Phone សម្រាប់ Apple និងក្រុមហ៊ុនដទៃទៀតដួចជាក្រុមហ៊ុន Foxconn Technology Group បាននិយាយថាខ្លួននឹងផលិតរថយន្តអគ្គិសនី និងឡានក្រុងសម្រាប់ម៉ាករបស់ខ្លួនហើយនិងលក់នៅប្រទេសចិន អាមេរិកខាងជើង អឺរ៉ុប និងទីផ្សារដ៏ទៃទៀត ៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ