ក្រុមហ៊ុនផលិតរថយន្តធំៗប្រកាសផ្អាកអាជីវកម្មនៅរុស្ស៊ី ដោយងាកមកផ្ដល់ជំនួយអោយអ៊ុយក្រែនវិញ
សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែននៅតែបន្ត មានក្រុមហ៊ុនផលិតរថយន្តកាន់តែច្រើនកំពុងធ្វើការប្រកាសទាក់ទងនឹងប្រតិបត្តិការនៅក្នុងតំបន់ ជាជំនួយហិរញ្ញវត្ថុសម្រាប់អ៊ុយក្រែន ។ ក្នុងនោះរួមមាន Toyota និង Honda គឺជាក្រុមហ៊ុនផលិតចុងក្រោយគេបង្អស់ដែលផ្អាកអាជីវកម្មទាំងស្រុងនៅក្នុងប្រទេសទាំងពីរ ។
សេចក្តីប្រកាសព័ត៌មានពីក្រុមហ៊ុន Toyota បញ្ជាក់ថា ប្រតិបត្តិការលក់នៅតាម Dealer របស់ខ្លួនចំនួន ៣៧ កន្លែងក្នុងប្រទេសអ៊ុយក្រែនត្រូវបានបញ្ចប់នៅថ្ងៃទី ២៤ ខែកុម្ភៈកន្លងទៅនេះ។
ប៉ុន្តែក្រុមហ៊ុន Honda មិនមានមជ្ឈមណ្ឌលផលិតនៅក្នុងប្រទេសរុស្ស៊ី ឬអ៊ុយក្រែននោះទេ បើយោងតាមសារព័ត៌មាន Automotive News បានអោយដឹងថាក្រុមហ៊ុនផលិតរថយន្តនឹងបញ្ឈប់ការនាំចេញយានយន្ត និងម៉ូតូរបស់ខ្លួនទៅកាន់ប្រទេសរុស្ស៊ី។
អ្នកនាំពាក្យក្រុមហ៊ុន Honda បាននិយាយបន្ថែមថា ប្រតិបត្តិការនឹងបន្តឡើងវិញ នៅពេលដែលស្ថានការណ៍វិលមករកភាពប្រក្រតី។ របាយការណ៍ក៏បានកំណត់អត្តសញ្ញាណក្រុមហ៊ុន Mazda ថាបានផ្អាកការនាំចេញទៅកាន់រោងចក្រនៅក្នុងប្រទេសរុស្ស៊ីផងដែរ ។
រីឯក្រុមហ៊ុន Volvo , Jaguar នឹង Land Rover ឯណោះវិញក៏បានប្រកាសផ្អាកប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ីដូចគ្នា ។ កាលពីថ្ងៃទី ១ ខែមីនា នាយកប្រតិបត្តិក្រុមហ៊ុន Ford លោក Jim Farley បានប្រកាសពីការផ្អាកប្រតិបត្តិការរបស់ក្រុមហ៊ុននៅក្នុងប្រទេសរុស្ស៊ី ខណៈពេលដែលគាត់ក៏បានបរិច្ចាគ ១ លានដុល្លារដុល្លារ ដល់មូលនិធិ Global Giving Ukraine Relief Fund ។ ចំណែកឯ ក្រុមហ៊ុន Volkswagen និង Mercedes-Benz ក៏បានបរិច្ចាគប្រាក់ចំនួន ១.១ លានដុល្លារដល់អ៊ុយក្រែនផងដែរ ៕
អត្ថបទដោយ៖ ស្រីនុត
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ