គួអោយសោកស្ដាយ ! BMW ប្រកាសផ្ដាច់ Android Auto និង CarPlay ដែលជាជនរងគ្រោះចុងក្រោយនៃការខ្វះខាតបន្ទះឈីប
ក្រុមហ៊ុនផលិតរថយន្ត BMW សម្រេចិត្ដដកប្រព័ន្ធមិនសំខាន់មួយចំនួនចេញពីរថយន្តរបស់ពួកគេក្នុងគោលបំណងដើម្បីដោះស្រាយជាមួយសារពើភ័ណ្ឌបន្ទះឈីបដែលជាប់គាំងគន្លងមក ។
វិបត្តិគ្រឿងអេឡិចត្រូនិកបានកំពុងបន្តដែលធ្វើឱ្យមានការបំផ្លិចបំផ្លាញនៅក្នុងឧស្សាហកម្មទាំងអស់ចាប់តាំងពីឆ្នាំ ២០២២ មកម្លេះនិងបានបង្ខំឱ្យក្រុមហ៊ុននានាងាកទៅរកវិធានការគ្រប់ប្រភេទដើម្បីរក្សាខ្សែសង្វាក់ផលិតកម្មរបស់ពួកគេឱ្យដំណើរការតាមដែលអាចធ្វើទៅបាន ។ ទើបជាមូលហេតុដកចេញនូវប្រព័ន្ធមួយចំនួនដែលមិនចាត់ទុកថាជាការសំខាន់ តែក៏ជាការសោកស្ដាយធំផងដែលក្នុងការកាត់បន្ថយចំនួនបន្ទះសៀគ្វីដែលប្រើប្រាស់គ្រប់រថយន្តសេរីថ្មី ។
ដូច្នេះ Android Auto និង CarPlay ហាក់បីដូចជាជនរងគ្រោះចុងក្រោយនៃការខ្វះខាតបន្ទះឈីប ដោយសារ BMW បានសម្រេចចិត្តទម្លាក់ប្រព័ន្ធកម្សាន្តចេញពីម៉ូដែលថ្មី ។ ក្រុមហ៊ុនផលិតរថយន្តអាឡឺម៉ង់បានផ្លាស់ប្តូរអ្នកផ្គត់ផ្គង់បន្ទះឈីបរបស់ខ្លួនក្នុងការដោះស្រាយជាមួយនឹងសារពើភ័ណ្ឌ semiconductor ។ បន្ទះឈីបថ្មីដែលត្រូវបានដំឡើងឥឡូវនេះ និងជាផ្នែកមួយនៃកិច្ចព្រមព្រៀងផ្គត់ផ្គង់ចុងក្រោយបំផុតមិនបានភ្ជាប់មកជាមួយប្រព័ន្ធកម្សាន្ត Android Auto និង CarPlay នោះទេ ។
យោងតាមរបាយការណ៍ពី ANE បន្ទះឈីបថ្មីក៏មកដោយមិនមានប្រព័ន្ធ Wi-Fi ដែរ ប៉ុន្តែនៅពេលនេះ វាមិនច្បាស់ថា តើម៉ូដែលណាខ្លះដែលគ្មាន ហើយចំនួនប៉ុន្មានគ្រឿងអាចរងផលប៉ះពាល់ជាយថាហេតុ។ ម៉្យាងវិញទៀត វាហាក់បីដូចជារថយន្ត BMW ដែលខ្វះប្រព័ន្ធនានាគឺត្រូវដំឡើងទៅកាន់អតិថិជននៅក្នុងសហរដ្ឋអាមេរិក និងទីផ្សារអឺរ៉ុបមួយចំនួនរួចទៅហើយ ។ ក្រុមហ៊ុន BMW គ្រោងនឹងចេញផ្សាយការអាប់ដេតនៅចុងខែមិថុនា អំពីការខ្វះខាតនៃបច្ចេកវិទ្យាមួយចំនួនដែលចាំបាច់ជាពិសេសសម្រាប់មុខងារទាំងពីរនេះ ៕
អត្ថបទដោយ៖ យី.នរ៉ាវុធ
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ