តោះ! មកស្វែកយល់ពីទំហំនៃម៉ាស៊ីនរបស់រថយន្ត [MekongCar.com]

មើល: 4197

ធ្លាប់ដែរទេបងប្អូនដែលទិញឡានជិះជាលើកដំបូង ឬក៏មានគម្រោងចង់ទិញឡានថ្មី នៅពេលគិតទៅដល់ទំហំម៉ាស៊ីនរថយន្ត។ តើគួរជ្រើសរើសរថយន្តដែលម៉ាស៊ីនទំហំប៉ុណ្ណាទើបសាមសម។ ការសម្រេចចិត្តថាម៉ាស៊ីនមួយណាដែលយើងចង់បានវាហាក់ដូចជារៀងស្មុញស្មាញបន្តិច ព្រោះដំណើរការសេដ្ឋកិច្ចប្រេងឥន្ធនៈ បំណុលពន្ធ និងការចំណាយផ្សេងទៀតដែលគួរតែពិចារណាផងដែរ។

ដូច្នេះនេះជាអ្វីដែល MekongCar ចង់ចែករំលែក តោះមកស្វែងយល់ពីទំហំម៉ាស៊ីនរថយន្តទាំងអស់គ្នា។ 

នៅពេលដែលនិយាយអំពីទំហំម៉ាស៊ីនយើងគួរតែដឹងថាទំហំម៉ាស៊ីនមានន័យដូចម្តេច?

ទំហំនៃម៉ាស៊ីនមូលដ្ឋានមានន័យថា សមត្ថភាពដែលភីស្តុងរបស់វាត្រូវបានរុញតាមខ្យល់និងប្រេងឥន្ធនៈ ឆ្លងកាត់ស៊ីឡាំងរបស់រថយន្តហើយវាស់គិតជាសង់ទីម៉ែត្រគូប ឬ cc។ ទំហំម៉ាស៊ីនឡានជាធម្មតាត្រូវបានបញ្ជាក់ជាលីត្រ(L) ហើយត្រូវបានបង្គត់រហូតដល់ជិតមួយភាគដប់នៃមួយលីត្រ។ ឧទាហរណ៍ដូចជារថយន្តដែលមានម៉ាស៊ីន  ១៣៩០ cc ម៉ាស៊ីនរបស់វាអាចនិយាយបានថាមានចំណុះ ១.៤L។

ជាទូទៅគេបែកចែកម៉ាស៊ីនចេញជា4ក្រុម មានម៉ាស៊ីនចំណុះ ១.០L , ១.០Lទៅ ២.០L,  ២.០Lទៅ ៣.០L និង ចំណុះ ៣.០L ឡើងទៅ។ ដែលការបែកចែកនេះគឺសំដៅទៅលើម៉ាស៊ីនសាំងតែប៉ុណ្ណោះ។ 

  •   ម៉ាស៊ីនចំណុះ ១.០L 

ម៉ាស៊ីនចំណុះ ១.០L ឬតិចជាងនេះមានស៊ីឡាំង៣ ឬ៤ ហើយឥឡូវនេះមនុស្សភាគច្រើនប្រើ TurboCharge ដើម្បីជួយបង្កើនថាមពល។ យើងអាចរកឃើញម៉ាស៊ីននេះនៅលើរថយន្តតូចៗ ឬធន់មធ្យមសម្រាប់បើកបរក្នុងទីក្រុងដូចជា Toyota Raize ដែលនាំចូលមកប្រទេសកម្ពុជាថ្មីៗនេះ វាមានម៉ាស៊ីន ១.០L បង្កើតកម្លាំងសេះ ៩៦Hp។ ម៉ាស៊ីនតូចបែបនេះជាធម្មតាវាមានទំនោរសន្សំសំចៃច្រើនដោយសារតែប្រើប្រាស់ប្រេងឥន្ធនៈតិចក្នុងការដុតដើម្បីបង្កើតថាមពល។

ប៉ុន្តែទោះជាយ៉ាងណាវាផ្តល់ថាមពលតិចដូច្នេះម៉ាស៊ីនអាចនឹងធ្វើការយ៉ាងលំបាកក្នុងការបង្កើនល្បឿន ឬវ៉ាជែងនៅតាមផ្លូវហាយវេ។ ជាពិសេសប្រសិនបើអ្នកដឹកអ្នកដំណើរ ៣ ទៅ ៤ នាក់ជាប្រចាំឬរបស់របរច្រើនម៉ាស៊ីនតូចទាំងនេះសាមសមនោះទេ អ្នកត្រូវការរកមើលអ្វីដែលធំជាងនេះ។

  •   ម៉ាស៊ីនចំណុះ ១.០L ទៅ ២.០L 

ជាធម្មតាវាមានស៊ីឡាំង៤ ហើយពេលខ្លះវាក៏មាន Turbo ផងដែរ។ ភាគច្រើននៅក្នុងក្រុមនេះវាអាចបង្កើតកម្លាំងសេះបានប្រហែល ១៥០Hp ជាមួយនឹងទំហំម៉ាស៊ីន ១.៤L។ វាអាចមានកម្លាំងខ្លាំង និងបង្កើនល្បឿនលឿនជាងមុន ហើយយើងក៏អាចរកឃើញទំហំម៉ាស៊ីនទាំងនេះនៅក្នុងរថយន្តដែលចាប់ពីរថយន្តធន់មធ្យមពួកប្រភេទ Hatchbacks ឬដូចជា Corolla បំពាក់ម៉ាស៊ីនចំណុះ ១.៨L វាអាចកម្លាំងសេះ ១៣៩Hp រហូតទៅដល់រថយន្តធំៗប្រភេទ SUV ដូចជា Lexus NX 200t ចំណុះម៉ាស៊ីន ២.០L និងមាន Turbo បង្កើតកម្លាំងសេះបាន ២៣៥Hp។

ទំហំម៉ាស៊ីនក្រុមនេះវាសមល្មមមិនទាន់ប៉ះពាល់សេដ្ឋកិច្ចខ្លាំងពេកនោះទេ។ ហើយប្រសិនបើអ្នកបើកបរភាគច្រើនប្រើនៅលើផ្លូវហាយវេម៉ាស៊ីនទំហំនេះអាចជាការប្រកួតប្រជែងដ៏ល្អឥតខ្ចោះរបស់អ្នក។

  •   ម៉ាស៊ីនចំណុះ ២.០L ទៅ ៣.០L

ម៉ាស៊ីនដែលមានចំណុះចន្លោះពី ២.០L ទៅ ៣.០L នេះវិញវាអាចមានកម្លាំងសេះ ២០០-៣០០Hp ដែលនេះក្លាយជាកម្លាំងដ៏សំខាន់សម្រាប់រថយន្តធំៗ ដូចជា BMW 3 Series និង Audi Q5 ។ ភាគច្រើននៅក្នុងក្រុមនេះម៉ាស៊ីន Turbo និងស៊ីឡាំង៤ ។

ម៉ាស៊ីនទំហំនេះអាចសាកសមជាមួយនឹងអ្នកបើកបរជាច្រើនជាពិសេសអ្នកដែលស្វែងរករថយន្តដែលមានល្បឿនលឿននឹងភាពជាក់ស្តែង។ ថាមពលកាន់តែច្រើនរួមជាមួយនឹងការបើកបរកាន់តែច្រើននឹងផ្តល់អោយអ្នកបើកបរនៅបទពិសោធន៍ដ៏អស្ចារ្យ។ រថយន្ត SUV ដ៏មានឥទ្ធិពលបំផុតក៏អាចមានម៉ាស៊ីនដ៏ល្អបំផុតនឹងអាចទ្រទំងន់បានយ៉ាងច្រើនជាមួយនឹងរថយន្ត Audi Q7 ដែលមានម៉ាស៊ីនតូចបំផុតរបស់វាគឺចំណុះ ៣.០L ។ 

  •   ដែលមានចំណុះម៉ាស៊ីន 3.0 L ឡើងទៅ 

ម៉ាស៊ីនដែលមានចំណុះច្រើនជាង៣.០L ជាធម្មតាត្រូវបានរកឃើញនៅក្នុង saloons/estates ធំៗដូចជារថយន្ត Mercedes E-Class រថយន្តប្រភេទ SUV ដូចជា Range Rover និងដែលមាន Performance លឿន។ ក្រុមនេះវាអាចមកជាមួយនឹង ៦ស៊ីឡាំង៧​​ ស៊ីឡាំង ឬពេលខ្លះអាចមានរហូតដល់ទៅ ១២ស៊ីឡាំង។ 

ដូចដែលបានរៀបរាប់ខាងលើ ដូច្នេះតើទំហំម៉ាស៊ីនមួយណាដែលល្អសម្រាប់បងប្អូន។ ទំហំម៉ាស៊ីនវាអាចតម្លៃបន្តិចដើម្បីពិចារណា ប្រសិនបើអ្នកមានសុវត្តិភាពផ្នែកហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីចំណាយបន្ថែមបន្តិចបន្តួចលើរថយន្តព្រមទាំងថ្លៃប្រេង នោះរថយន្តដែលមាន cc ខ្ពស់ទំនងមិនមែនជាបន្ទុកអ្វីឡើយ។  ឬមួយក៏អ្នកដែលផ្តល់អាទិភាពទៅដល់ការសន្សំសំចៃប្រេងឥន្ធនៈ និងការចំណាយប្រាក់តិចទៅលើការថែទាំរថយន្តទំនងនឹងសាកសមជាមួយរថយន្តដែលមានទំងន់ស្រាល និង cc ទាប។

មួយវិញទៀតបើអ្នកបើកបរនៅក្នុងទីក្រុងដែលចង់សន្សំសំចៃប្រេង មានលទ្ធភាពគួទិញរថយន្តដែលមានម៉ាស៊ីន Hybrid ។ វារួមបញ្ចូលនូវម៉ូទ័រអគ្គិសនី និង ម៉ាស៊ីនសាំងធម្មតា ដែលកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងការបញ្ចេញផ្សែងពុល ។ វាប្រើប្រាស់ថាមពលអគ្គិសនីនៅពេលចុះថតឬបើកបរក្នុងល្បឿនទាប​ ៕

ចែករំលែក:

Relate Post

Deep Space បង្កើតរថយន្ត Hyper-GT ជាមួយ 6-wheel-drive ដំបូងបង្អស់របស់ពិភពលោក

  • News

Hennessey Performance Engineering ជាក្រុមហ៊ុនផលិតរថយន្ត Hypercar ដែលមានមូលដ្ឋាននៅរដ្ឋតិចសាស់ នៃសហរដ្ឋអាមេរិក ដោយលោក John Hennessey គឺជាអ្នកបង្កើតរថយន្តដែលមានសមត្ថភាពខ្ពស់ លោកបានបង្ហាញពីគម្រោងផែនការផលិតផលរបស់ខ្លួន ដែលនឹងដាក់បង្ហាញរថយន្តស៊េរីថ្មីចំនួន ៣ ដែលនឹងត្រូវបានបង្កើតឡើងនៅទសវត្សរ៍ក្រោយ។ ការបង្ហាញខ្លួនលើកដំបូងរបស់គម្រោង  Deep Space បង្កើតជារថយន្ត Hyper-GT ជាមួយ 6-wheel-drive ដំបូងបង្អស់របស់ពិភពលោក ដែលមានម៉ូទ័អេឡិចត្រិចចំនួន ៦ រួមបញ្ចូលគ្នាជាមួយកង់ចំនួន ៦ ដែលអាចបង្កើនល្បឿនអតិបរមារហូតដល់ 322km/h ។   បើនិយាយពីលក្ខណះពិសេសរបស់ Model នេះវិញគឺខុសពីរថយន្តដទៃ យើងធ្លាប់តែឃើញឡានដែលមានកៅអីបួន ខាងមុខពីរ នឹងខាងក្រោយពីរ ប៉ុន្តែសម្រាប់រថយន្ត Model Hyper-GT នេះវិញគឺ មានកៅ អីបួនដូចគ្នា ប៉ុន្តែវាត្រូវបានរៀបចំទីតាំងអង្គុយដែលមានរាង ប្រកបដោយភាពច្នៃប្រឌិត គឺកៅអីអ្នកបើកបរស្ថិតនៅខាងមុខ និងចំកណ្តាល រីឯកៅ អីអ្នកដំណើរខាងក្រោយមាននៅ ចំហៀងសងខាង ចំណែកឯកៅអីអ្នកដំណើរទីបួន គឺនៅ ទីតាំងខាងក្រោយបង្អស់ ដែលជាកៅ អី VIP ។ Hyper-GT បំពាក់ជាមួយទ្វារស្លាប ដែលធ្វើពីកាបោន Fiber មានទម្ងន់ស្រាល រីឯផ្ទៃខាងក្នុងត្រូវបានបំពាក់ដោយសម្ភារៈប្រណិតដែលមានគុណភាពខ្ពស់។ ក្រុមហ៊ុន Hennessey បានបំបែកក្រុមហ៊ុនមួយទៀតដែលមានឈ្មោះថា Hennessey Special Vehicles ដើម្បីផលិតរថយន្ត Hyper-GT អគ្គិសនីថ្មីនៅឯរោងចក្រ ទំនើបរបស់ខ្លួនក្នុងទីក្រុង Sealy រដ្ឋ Texas។ Hennessey នឹងសហការជាមួយដៃគូបច្ចេកវិទ្យាដទៃទៀត រួមមាន Shell Pennzoil និង Delta Cosworth ដើម្បីអភិវឌ្ឍគ្រឿងបង្គុំម៉ាស៊ីនអោយកាន់តែប្រសើរជាងមុន។ លក្ខណៈពិសេសពេញលេញសម្រាប់ “Project Deep Space” មិនទាន់ត្រូវបានប្រកាសនៅ ឡើយទេ ប៉ុន្តែ Hennessey បានបញ្ជាក់ថា តម្លៃនឹងចាប់ផ្តើមប្រហែល ៣លានដុល្លារអាមេរិកឡើងទៅ ហើយការផលិតនឹងត្រូវបានកំណត់ត្រឹមតែ ១០៥គ្រឿងប៉ុណ្នោះ សម្រាប់លក់ទូទាំងពិភពលោក ។ ហើយការផលិតរថយន្តនេះ គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០២៦ ។

សង្វាក់ផលិតកម្មឡានអគ្គិសនីដំបូងរវាងក្រុមហ៊ុន Honda នឹង GM Company ដែរមិនធ្លាប់មានពីមុនមក

  • News, New Car

សូមអរគុណចំពោះភាពជាដៃគូថ្មីពេលនេះ Honda ទទួលបានការជ្រោមជ្រែងពីក្រុមហ៊ុន General Motor ជាថ្នូគ្រោងនឹងបង្កើតរថយន្តអគ្គិសនីឈ្មោះថា Prologue សម្រាប់ឆ្នាំ២០២៤ ខាងមុខនេះ។ ក្រុមហ៊ុន Honda មិនទាន់បានបង្ហាញព័ត៌មានលម្អិតអំពីរថយន្តនេះនៅឡើយទេប៉ុន្តែយើងរំពឹងថា Model Prologue នឹងក្លាយជារថយន្តប្រភេទ Compact ឬ Mid Size SUV ល្អមួយក្នុងចំណោមរថយន្តអគ្គិសនីដទៃ។ ដោយសារតែវាប្រើកញ្ចប់ថ្ម Ultium ដូចគ្នានឹងឡានអគ្គិសនីនាពេលអនាគតរបស់ GM រួមមាន Cadillac Lyriq និង GMC Hummer ។ ប្រសិនបើPrologue បញ្ចូលថ្ម 100kW/h ដូច Lyriqដែរ នោះនឹងរំពឹងថាសាកមួយពេញអាចជិះបានរហូតទៅដល់ ៤៨២គ.ម ហើយអ្នករាល់គ្នាឈប់ឆ្ងល់ទៅថា Ultium battery ជាអ្វីហេតុអ្វីត្រូវប្រើវាមិនទៅប្រើថ្មផ្សេង? ថ្ម Ultium ជាកោសិការដែរលាយបញ្ចូលរួមជាមួយ នីកែល ម៉ង់ហ្គាណែស អាលុយមីញ៉ូម នឹងសារធាតុ cobalt តិចជាង ៧០%ដែលនេះហើយជាគន្លឹះរបស់ GM និយាយឱ្យស្រួលស្ដាប់គឺចំណាយតិចចំណេញច្រើន។ បើទោះបីជាការព្រាងម៉ូតនិងថាមពលអគ្គិសនីដែរត្រូវបានគូសវាសដោយវិស្វកម្មរបស់ GM ក៏ពិតមែនតែ Honda រមាស់ដៃ ឈរ មិនស្ងៀមនោះទេថានឹងទទួលខុសត្រូវចំពោះតួ និងផ្នែកខាងក្នុងទាំងមូលរបស់ Model Prologue ។ ចំណែកយីហោប្រណិត Acura ក៏ត្រូវបានគេរំពឹងថានឹងផ្តល់ជូននូវ Model Prologue នេះផងដែរ។ ទោះជាយ៉ាងណាយើងមិនអាចសន្មត់ព័ត៌មានជាក់លាក់ណាមួយនោះទេ Honda ក៏មិនទាន់បានបញ្ចេញអំពីតម្លៃ នឹង Trim របស់ Model Prologue នេះផងដែរ តែកាប៉ានស្មានថាម៉ូដែលថ្មីនេះ នឹងមានតម្លៃចាប់ពី ៤ ៥០០០ដុល្លារ ឡើងទៅ ។ រីឯជម្រើសកម្រិត Trim LX, EX, EX-L និង Touring ទំនងជានឹងបង្ហាញខ្លួនតែមិនដឹងថាមួយណានឹងតំណាងឱ្យ Trim ដែរបំពាក់ជាមួយ Option ល្អបំផុតរបស់ Prologue នោះទេមានតែរងចាំរហូតដល់ព័ត៌មានលម្អិតអំពី Overview Technology នឹង Performance ទាំងអស់ត្រូវបានចេញផ្សាយ៕

ធ្លាប់តែជាគូរប្រជែងនៅលើទីផ្សាររថយន្ត ក្រុមហ៊ុនទាំងពីរនេះអាចនឹងក្លាយជាដៃគូរសហការឆាប់ៗនេះ

  • News

ដកស្រង់ចេញពីការកាសែតឧស្សាហ៍កម្មរថយន្តជប៉ុនបង្ហាញថា ក្រុមហ៊ុនTesla និងToyota បានពីភាក្សារគ្នាតាំងពីឆ្នាំមុនហើយរៀបនឹងឈានដល់ដំណាក់កាលចុងក្រោយនៃការពិភាក្សារប់សពួកគេ។ ដោយក្រុមហ៊ុនទាំងពីរនេះអាចនឹងសហការគ្នាដើម្បីអភិវឌ្ឍន៍ Platform យានយន្តអគ្គិសនី។ កិច្ចពិភារក្សាររវាងក្រុមហ៊ុនTesla និងToyota ត្រូវបានគេនិយាយថា ផ្តោតលើផែនការមួយដែលនឹងធ្វើអោយToyota នាំមកនូវចំណេះដឹងផ្នែកវិស្វកម្មរបស់ខ្លួនដោយជំនាញរបស់ក្រុមហ៊ុនTesla ក្នុងផ្នែកSoftware និងប្រព័ន្ធត្រួតពិនិត្យសម្រាប់ដំណើរកាថាមពលអគ្គិសនីពាក់កណ្តាលនៃកិច្ចព្រមព្រៀង។ គោលដៅអភិវឌ្ឍន៍សម្រាប់Platform ថ្មីត្រូវប្រើប្រាស់សម្រាប់តរថយន្តSUV ដែលមានទំហំតូចជាងមុន។ គួរបញ្ជាក់ផងដែរថាសម្រាប់ដំណឺងនៃការចាប់ដៃគ្នារវាងTesla និងToyota អាចនឹងធ្វើអោយពិភពលោកមានការភ្ញាក់ផ្អើល ប៉ុន្តែការពិតវាមិនមែនជាការសហការគ្នាកលើកទី១នោះទេ។ រឿងដែលយើងមិនធ្លាប់បានដឹងនោះ Toyota គឺជាម្ចាស់ភាគហ៊ុនទី១ របស់ក្រុមហ៊ុនTesla ប៉ុន្តែបានដកខ្លួនចេញនៅក្នុងឆ្នាំ ២០១៦។ ក្រុមហ៊ុនយក្សរបស់ជប៉ុនក៏បានដាក់ដំណើរការរថយន្តអគ្គិសនីដំបូងរបស់ខ្លួនដែលមានឈ្មោះថា RAV4 នៅក្នុងឆ្នាំ២០១២ ហើយវាបានប្រើប្រព័ន្ធថាមពលដែលផ្គត់ផ្គង់ដោយក្រុមហ៊ុនTesla ។ ជាការពិតណាស់Toyota ហាក់បង្វែងផ្លូវក្នុងការផលិតរថយន្តអគ្គិសនីពេញលេញដោយតែងតែផ្តោតការយកចិត្តទុកដាក់ទៅលើការបង្កាត់ពូជរថយន្តបច្ចេកវិទ្យាថ្មីដែលដើរដោយចំហេះអ៊ីដ្រូសែន។ ប៉ុន្តែពិភពលោកកំពុងរតែជួបបញ្ហានៃការបំពុលបរិស្ថានហើយមនុស្សនាំគ្នាងាកមកប្រើប្រាស់រថយន្តអគ្គិសនីវាមិនអាចទៅរួចទេដែលក្រុមហ៊ុផលិតរថយន្តជប៉ុនមិនចាំយកទីផ្សារមួយនេះ។ Toyota ប្តេជ្ញាចិត្តក្នុងការដាក់ឱ្យដំណើរការរថយន្តអគ្គិសនីយ៉ាងតិច១០ គ្រឿងនៅឆមាសទីមួយនៃទសវត្សនេះរួមទាំងរថយន្តLexus និងអាចមានបញ្ចូលបច្ចេកវិទ្យាអគ្គិសនីទាំងស្រុងផងដែរ។ 

Copy link Success.

×

ព័ត៌មានពេញនិយម

ស្លាក

ទាញយកកម្មវិធីដោយឥតគិតថ្លៃ