Deep Space បង្កើតរថយន្ត Hyper-GT ជាមួយ 6-wheel-drive ដំបូងបង្អស់របស់ពិភពលោក
Hennessey Performance Engineering ជាក្រុមហ៊ុនផលិតរថយន្ត Hypercar ដែលមានមូលដ្ឋាននៅរដ្ឋតិចសាស់ នៃសហរដ្ឋអាមេរិក ដោយលោក John Hennessey គឺជាអ្នកបង្កើតរថយន្តដែលមានសមត្ថភាពខ្ពស់ លោកបានបង្ហាញពីគម្រោងផែនការផលិតផលរបស់ខ្លួន ដែលនឹងដាក់បង្ហាញរថយន្តស៊េរីថ្មីចំនួន ៣ ដែលនឹងត្រូវបានបង្កើតឡើងនៅទសវត្សរ៍ក្រោយ។
ការបង្ហាញខ្លួនលើកដំបូងរបស់គម្រោង Deep Space បង្កើតជារថយន្ត Hyper-GT ជាមួយ 6-wheel-drive ដំបូងបង្អស់របស់ពិភពលោក ដែលមានម៉ូទ័អេឡិចត្រិចចំនួន ៦ រួមបញ្ចូលគ្នាជាមួយកង់ចំនួន ៦ ដែលអាចបង្កើនល្បឿនអតិបរមារហូតដល់ 322km/h ។
បើនិយាយពីលក្ខណះពិសេសរបស់ Model នេះវិញគឺខុសពីរថយន្តដទៃ យើងធ្លាប់តែឃើញឡានដែលមានកៅអីបួន ខាងមុខពីរ នឹងខាងក្រោយពីរ ប៉ុន្តែសម្រាប់រថយន្ត Model Hyper-GT នេះវិញគឺ មានកៅ អីបួនដូចគ្នា ប៉ុន្តែវាត្រូវបានរៀបចំទីតាំងអង្គុយដែលមានរាង ប្រកបដោយភាពច្នៃប្រឌិត គឺកៅអីអ្នកបើកបរស្ថិតនៅខាងមុខ និងចំកណ្តាល រីឯកៅ អីអ្នកដំណើរខាងក្រោយមាននៅ ចំហៀងសងខាង ចំណែកឯកៅអីអ្នកដំណើរទីបួន គឺនៅ ទីតាំងខាងក្រោយបង្អស់ ដែលជាកៅ អី VIP ។
Hyper-GT បំពាក់ជាមួយទ្វារស្លាប ដែលធ្វើពីកាបោន Fiber មានទម្ងន់ស្រាល រីឯផ្ទៃខាងក្នុងត្រូវបានបំពាក់ដោយសម្ភារៈប្រណិតដែលមានគុណភាពខ្ពស់។ ក្រុមហ៊ុន Hennessey បានបំបែកក្រុមហ៊ុនមួយទៀតដែលមានឈ្មោះថា Hennessey Special Vehicles ដើម្បីផលិតរថយន្ត Hyper-GT អគ្គិសនីថ្មីនៅឯរោងចក្រ ទំនើបរបស់ខ្លួនក្នុងទីក្រុង Sealy រដ្ឋ Texas។
Hennessey នឹងសហការជាមួយដៃគូបច្ចេកវិទ្យាដទៃទៀត រួមមាន Shell Pennzoil និង Delta Cosworth ដើម្បីអភិវឌ្ឍគ្រឿងបង្គុំម៉ាស៊ីនអោយកាន់តែប្រសើរជាងមុន។ លក្ខណៈពិសេសពេញលេញសម្រាប់ “Project Deep Space” មិនទាន់ត្រូវបានប្រកាសនៅ ឡើយទេ ប៉ុន្តែ Hennessey បានបញ្ជាក់ថា តម្លៃនឹងចាប់ផ្តើមប្រហែល ៣លានដុល្លារអាមេរិកឡើងទៅ ហើយការផលិតនឹងត្រូវបានកំណត់ត្រឹមតែ ១០៥គ្រឿងប៉ុណ្នោះ សម្រាប់លក់ទូទាំងពិភពលោក ។ ហើយការផលិតរថយន្តនេះ គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០២៦ ។
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ