សង្វាក់ផលិតកម្មឡានអគ្គិសនីដំបូងរវាងក្រុមហ៊ុន Honda នឹង GM Company ដែរមិនធ្លាប់មានពីមុនមក
សូមអរគុណចំពោះភាពជាដៃគូថ្មីពេលនេះ Honda ទទួលបានការជ្រោមជ្រែងពីក្រុមហ៊ុន General Motor ជាថ្នូគ្រោងនឹងបង្កើតរថយន្តអគ្គិសនីឈ្មោះថា Prologue សម្រាប់ឆ្នាំ២០២៤ ខាងមុខនេះ។
ក្រុមហ៊ុន Honda មិនទាន់បានបង្ហាញព័ត៌មានលម្អិតអំពីរថយន្តនេះនៅឡើយទេប៉ុន្តែយើងរំពឹងថា Model Prologue នឹងក្លាយជារថយន្តប្រភេទ Compact ឬ Mid Size SUV ល្អមួយក្នុងចំណោមរថយន្តអគ្គិសនីដទៃ។ ដោយសារតែវាប្រើកញ្ចប់ថ្ម Ultium ដូចគ្នានឹងឡានអគ្គិសនីនាពេលអនាគតរបស់ GM រួមមាន Cadillac Lyriq និង GMC Hummer ។
ប្រសិនបើPrologue បញ្ចូលថ្ម 100kW/h ដូច Lyriqដែរ នោះនឹងរំពឹងថាសាកមួយពេញអាចជិះបានរហូតទៅដល់ ៤៨២គ.ម ហើយអ្នករាល់គ្នាឈប់ឆ្ងល់ទៅថា Ultium battery ជាអ្វីហេតុអ្វីត្រូវប្រើវាមិនទៅប្រើថ្មផ្សេង? ថ្ម Ultium ជាកោសិការដែរលាយបញ្ចូលរួមជាមួយ នីកែល ម៉ង់ហ្គាណែស អាលុយមីញ៉ូម នឹងសារធាតុ cobalt តិចជាង ៧០%ដែលនេះហើយជាគន្លឹះរបស់ GM និយាយឱ្យស្រួលស្ដាប់គឺចំណាយតិចចំណេញច្រើន។
បើទោះបីជាការព្រាងម៉ូតនិងថាមពលអគ្គិសនីដែរត្រូវបានគូសវាសដោយវិស្វកម្មរបស់ GM ក៏ពិតមែនតែ Honda រមាស់ដៃ ឈរ មិនស្ងៀមនោះទេថានឹងទទួលខុសត្រូវចំពោះតួ និងផ្នែកខាងក្នុងទាំងមូលរបស់ Model Prologue ។ ចំណែកយីហោប្រណិត Acura ក៏ត្រូវបានគេរំពឹងថានឹងផ្តល់ជូននូវ Model Prologue នេះផងដែរ។
ទោះជាយ៉ាងណាយើងមិនអាចសន្មត់ព័ត៌មានជាក់លាក់ណាមួយនោះទេ Honda ក៏មិនទាន់បានបញ្ចេញអំពីតម្លៃ នឹង Trim របស់ Model Prologue នេះផងដែរ តែកាប៉ានស្មានថាម៉ូដែលថ្មីនេះ នឹងមានតម្លៃចាប់ពី ៤ ៥០០០ដុល្លារ ឡើងទៅ ។ រីឯជម្រើសកម្រិត Trim LX, EX, EX-L និង Touring ទំនងជានឹងបង្ហាញខ្លួនតែមិនដឹងថាមួយណានឹងតំណាងឱ្យ Trim ដែរបំពាក់ជាមួយ Option ល្អបំផុតរបស់ Prologue នោះទេមានតែរងចាំរហូតដល់ព័ត៌មានលម្អិតអំពី Overview Technology នឹង Performance ទាំងអស់ត្រូវបានចេញផ្សាយ៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ