ធ្លាប់តែជាគូរប្រជែងនៅលើទីផ្សាររថយន្ត ក្រុមហ៊ុនទាំងពីរនេះអាចនឹងក្លាយជាដៃគូរសហការឆាប់ៗនេះ
ដកស្រង់ចេញពីការកាសែតឧស្សាហ៍កម្មរថយន្តជប៉ុនបង្ហាញថា ក្រុមហ៊ុនTesla និងToyota បានពីភាក្សារគ្នាតាំងពីឆ្នាំមុនហើយរៀបនឹងឈានដល់ដំណាក់កាលចុងក្រោយនៃការពិភាក្សារប់សពួកគេ។ ដោយក្រុមហ៊ុនទាំងពីរនេះអាចនឹងសហការគ្នាដើម្បីអភិវឌ្ឍន៍ Platform យានយន្តអគ្គិសនី។
កិច្ចពិភារក្សាររវាងក្រុមហ៊ុនTesla និងToyota ត្រូវបានគេនិយាយថា ផ្តោតលើផែនការមួយដែលនឹងធ្វើអោយToyota នាំមកនូវចំណេះដឹងផ្នែកវិស្វកម្មរបស់ខ្លួនដោយជំនាញរបស់ក្រុមហ៊ុនTesla ក្នុងផ្នែកSoftware និងប្រព័ន្ធត្រួតពិនិត្យសម្រាប់ដំណើរកាថាមពលអគ្គិសនីពាក់កណ្តាលនៃកិច្ចព្រមព្រៀង។ គោលដៅអភិវឌ្ឍន៍សម្រាប់Platform ថ្មីត្រូវប្រើប្រាស់សម្រាប់តរថយន្តSUV ដែលមានទំហំតូចជាងមុន។
គួរបញ្ជាក់ផងដែរថាសម្រាប់ដំណឺងនៃការចាប់ដៃគ្នារវាងTesla និងToyota អាចនឹងធ្វើអោយពិភពលោកមានការភ្ញាក់ផ្អើល ប៉ុន្តែការពិតវាមិនមែនជាការសហការគ្នាកលើកទី១នោះទេ។ រឿងដែលយើងមិនធ្លាប់បានដឹងនោះ Toyota គឺជាម្ចាស់ភាគហ៊ុនទី១ របស់ក្រុមហ៊ុនTesla ប៉ុន្តែបានដកខ្លួនចេញនៅក្នុងឆ្នាំ ២០១៦។ ក្រុមហ៊ុនយក្សរបស់ជប៉ុនក៏បានដាក់ដំណើរការរថយន្តអគ្គិសនីដំបូងរបស់ខ្លួនដែលមានឈ្មោះថា RAV4 នៅក្នុងឆ្នាំ២០១២ ហើយវាបានប្រើប្រព័ន្ធថាមពលដែលផ្គត់ផ្គង់ដោយក្រុមហ៊ុនTesla ។
ជាការពិតណាស់Toyota ហាក់បង្វែងផ្លូវក្នុងការផលិតរថយន្តអគ្គិសនីពេញលេញដោយតែងតែផ្តោតការយកចិត្តទុកដាក់ទៅលើការបង្កាត់ពូជរថយន្តបច្ចេកវិទ្យាថ្មីដែលដើរដោយចំហេះអ៊ីដ្រូសែន។ ប៉ុន្តែពិភពលោកកំពុងរតែជួបបញ្ហានៃការបំពុលបរិស្ថានហើយមនុស្សនាំគ្នាងាកមកប្រើប្រាស់រថយន្តអគ្គិសនីវាមិនអាចទៅរួចទេដែលក្រុមហ៊ុផលិតរថយន្តជប៉ុនមិនចាំយកទីផ្សារមួយនេះ។
Toyota ប្តេជ្ញាចិត្តក្នុងការដាក់ឱ្យដំណើរការរថយន្តអគ្គិសនីយ៉ាងតិច១០ គ្រឿងនៅឆមាសទីមួយនៃទសវត្សនេះរួមទាំងរថយន្តLexus និងអាចមានបញ្ចូលបច្ចេកវិទ្យាអគ្គិសនីទាំងស្រុងផងដែរ។
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ