វៀតណាមត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើអោយអាមេរិចភ្ញាក់ផ្អើលជាមួយនឹងរថយន្តអគ្គិសនីរបស់ខ្លួន
រយៈពេល3ឆ្នាំទៅហើយដែលមនុស្សនៅទូទាំងពិភពលោកបានស្គាល់ពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាមដែលមានឈ្មោះថា VinFast។
យីហោរដំបូងរបស់វៀតណាមបានបង្ហាញខ្លួននៅលើរថយន្តSedan និងSUV ដ៏ប្រណិតដែលត្រូវបានរចនាឡើងយ៉ាងពិសេសដោយផ្អែកទៅលើរថយន្ត BMW 5 Series និង X5 ។ ក្រុមហ៊ុនVinfast បានបង្ហាញរថយន្តអគ្គិសនី ២ ទៅ ៣ គ្រឿងកាលពីដើមឆ្នាំនេះ ហើយកាលពីខែកក្កដានឹងគម្រោងបើកការិយាល័យជាផ្លូវការជាច្រើនកន្លែងទាំងនៅអាមេរិកខាងជើង និងអឺរ៉ុប។ ទៅថ្ងៃអនាគតក្រុមហ៊ុននេះរំពឺងថានឹង ឃើញរថយន្ត EV ដំបូងបង្អស់របស់ខ្លួនបើកបរពាសពេញដងផ្លូវនៃសហរដ្ឋអាមេរិក។
VinFast នឹងបង្ហាញនូវម៉ូដែល EV ចុងក្រោយទាំងពីរដែលមាន VF e35 និង VF e36 នៅក្នុងពិព័ររថយន្ត Los Angeles ឆ្នាំ២០២១ ខែវិច្ឆិកាខាងមុខនេះ ដែលវាគឺ ជាការបង្ហាញជាផ្លូវការរបស់ក្រុមហ៊ុនផលិតរថយន្តថ្មីមួយនេះនៅលើទឹកដីនៃសហរដ្ឋអាមេរិក។
CEO ក្រុមហ៊ុនលោក Michael Lohscheller បានជូនដំណឺងថារថយន្ត EV របស់ VinFast និងចាប់ផ្តើមនឹងដាក់បង្ហាញសម្រាប់អតិថិជននៅក្នុងប្រទេសវៀតណាមនៅខែ ធ្នូ ចុងឆ្នាំ2021នេះ ។ រីឯនៅសហរដ្ឋអាមេរិកនឹងទៅដល់អតិថិជននៅចុងឆ្នាំ ក្រោយ ហើយការបញ្ជាទិញជាមុន នឹងចាប់នៅដើមឆមាសទីមួយនៃឆ្នាំ២០២២។ ក្រុមហ៊ុននេះក៏បានកំណត់គោលដៅនៃការលក់រថយន្ត EV ចំនួន១៥០០០គ្រឿង នៅទូទាំងពិភពលោក តែពេលនេះរថយន្ត ៥៦០០០គ្រឿងកំពុងតែជាប់គាំងដោយ សារកង្វះខាតនៃបន្ទះឈីបអេឡិចត្រូនិច ។
ក្រឡេកទៅមើលរថយន្តទាំងពីរដែលត្រូវនាំចូលសហរដ្ឋអាមេរិកអតិថិជនរំពឺងថានឹងបំពាក់នូវបច្ចេកវិទ្យាសុវត្ថិភាពដែលជួយទៅដល់អ្នកបើកបរ និងអាចមានថាមពលច្រើនជាងរថយន្តជំនាន់ VF e34 ដែលមានកម្លាំងសេះ ១៤៧Hp ហើយអាចបើកបរបានចំងាយ ៣០០គីឡូម៉ែត នៅពេលវាសាកថ្មពេញ។ ការិយាល័យមួយនៅក្នុងរដ្ឋកាលីហ្វរញ៉ាមានបំណងចង់បើក Showroom ជាង៦០ទីតាំងសម្រាប់២០២២ ។ បើមើលទៅតាមច្ខុវិស័យ នៃក្រុមហ៊ុន VinFast តើអាចប្រកួតប្រជែងជាមួយ Tesla បានដែរឬទេ។ មើលទៅវាអាចនឹងត្រូវការពេលវេលាច្រើន។
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ