នាយកប្រតិបត្តិការក្រុមហ៊ុន Huaweiត្រូវបានគេដកចេញដំណែងភ្លាមៗ បន្ទាប់ពីនិយាយថារថយន្តរបស់ Tesla កំពុងតែសម្លាប់មនុស្ស
លោក Su Jing ដែលជាប្រធានគ្រប់គ្រងផ្នែកបច្ចេកវិទ្យាបើកបរដោយខ្លួនឯង របស់ក្រុមហ៊ុន Huawei Technologies Co.LTD បានបង្កភាពចម្រូងចម្រាស់ដោយប្រាប់អ្នកចូលរួមពិព័រណ៍រថយន្តនៅទីក្រុង ប៉េកាំងប្រទេសចិនថាបច្ចេកវិទ្យា បើកបរដោយខ្លួនឯងដែលក្រុមហ៊ុន Teslaប្រើប្រាស់កំពុងតែសម្លាប់មនុស្ស។
រថយន្តទាំងនោះគឺមានអត្រាគ្រោះថ្នាក់ខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពីការស្លាប់មនុស្សទី១រហូតដល់មនុស្សបន្តបន្ទាប់ដោយ ករណីគ្រោះថ្នាក់ទាំងនោះគឺមានលក្ខណៈប្រហាក់ប្រហែលគ្នាខ្លាំងណាស់ ពាក្យសំដីរបស់លោកត្រូវបានថតជា Clip Video និងចែកចាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Weibo ហើយមានការរីករាលដាលជាខ្លាំងរហូតបានជំរុញអោយក្រុមហ៊ុន Huawei ចាត់វិធានការដកលោកចេញពីដំណែងដូច្នេះលោកSu jing ត្រូវបានគេដកចេញពីដំណែង នាយកប្រតបត្តិការនៃក្រុមហ៊ុន Huawei ហើយក្រុមហ៊ុនក៏បានចេញសេចក្តីថ្លែងថាលោក Su បានធ្វើការអត្ថាធិប្យាយមិនសមរម្យទៅលើរថយន្ត Tesla ចំពោះបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិនិងសុវត្តិភាព គាត់នឹងត្រូវដកចេញទៅកាន់មុខដំណែងថ្មីប៉ុន្តែក្រុមហ៊ុនមិនបានបញ្ជាក់ច្បាស់លាស់នោះទេ។
យ៉ាងណាក៏ដោយទ្រឹស្តីរបស់លោក Su ដែលបានលើកឡើងនេះក៏មានចំណុចត្រូវផងដែរ ព្រោះដោយសារតែបច្ចេកវិទ្យាទំនើបនៃការបើកបរដោយស្វ័យប្រវត្តិបានធ្វើអោយអ្នកបើកបរខ្វះការប្រុងប្រយ័ត្ននៅពេលធ្វើដំណើរ តែក្រុមហ៊ុន Tesla ក៏បានធ្វើការក្រើនរំលឹកទៅកាន់អតិថិជនរបស់ខ្លួនថា ទោះបីជាមានប្រព័ន្ធនៃការបើកបរដោយខ្លួនឯងក៏ដោយសូមអោយអតិថិជនព្យាយាមយកចិត្តទុកដាក់ទៅលើដៃចង្កូត ដើម្បីជៀសវៀងគ្រោះថ្នាក់ផ្សេងៗកើតឡើង ៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ