ប្រទះឃើញម៉ូដែល Ford Explorer នៅចិនមានអេក្រង់កំសាន្តដ៏ធំកំរិតច្បាស់ 4K
ម៉ូដែល Ford Explorer ដែលជាប្រភេទរថយន្ត SUV ដ៏ពេញនិយមរបស់ក្រុមហ៊ុន Ford និងបានចែកចាយនៅលើទីផ្សារជាច្រើននៅទូទាំងពិភពលោក។ នៅក្នុងនោះផងដែរ ថ្មីៗនៅក្នុងទីផ្សាររថយន្តប្រទេសចិន យើងបានប្រទះឃើញរថយន្ត Ford Explorer ជំនាន់ថ្មីបានបង្ហាញខ្លួនជាមួយការអាប់ដេតកាន់តែពិសេសជាងម៉ូដែលជាងជំនាន់មុនៗ ដោយក្នុងរូបភាពគឺបានបង្ហាញអោយឃើញនៅអេក្រង់កំសាន្តដ៏ធំលាតសន្ធឹងពេញផ្ទៃតាប្លូ ផ្តល់នូវកម្រិតរូបភាព 4K ដ៏ច្បាស់ត្រជាក់ភ្នែក។
ក្រៅពីនោះក្រុមហ៊ុន Ford ក៏បានធ្វើការកែប្រែនូវរូបរាងខាងក្រៅមួយចំនួនដូចជាការផ្លាស់ប្តូរដែលមើលឃើញគឺអាចសន្និដ្ឋានបានថានៅផ្នែកខាងមុខត្រូវបានផ្តល់នូវការរចនាបា៉ណាដែលគួរឱ្យចាប់អារម្មណ៍ហើយនៅខាងមុខនៃរថយន្ដមានបំពាក់ភ្លើង LED ដែលអូសត្រង់ពីម្ខាងទៅម្ខាង។ កាងខាងមុខបានបំពាក់ជាមួយបន្ទះប្រឆាំងនឹងការច្រេះមានភាពរឹងមាំដែលមាននៅផ្នែកខាងក្រោមកាង និងរន្ធខ្យល់ដែលមានទីតាំងនៅសងខាងនៃកាង។
សម្រាប់វត្តមានកាន់តែច្រើន វាមើលទៅដូចជាបន្ថែមនូវទំហំពុម្ពអក្សរនៃផ្លាកសញ្ញា Explorer ដែលមាននៅលើខ្លុបម៉ាស៊ីនហើយផ្នែកម្ខាងៗម៉ូដែលនេះរក្សានូវការរចនាបែប SUV រូមទាំងផ្តល់នូវកន្លែងអង្គុយ និងកន្លែងផ្ទុករបស់របរដ៏សម្បូរបែប និងបំពាក់ផ្នែកការពារការប៉ះទង្គិចនៅលើទ្វារខាងក្រោមហើយវាក៏ត្រូវបានរំលេចដោយការរចនាយ៉ាន់ស្ព័រដ៏ប្រណិត នឹងមកជាមួយដំបូលពណ៌ខ្មៅ។
តាមការពិពណ៌នារបស់ក្រុមហ៊ុន Ford នៅប្រទេសចិន ការកំណែនៃម៉ូដែលនេះមានគោលបំណងផ្តោតលើបទពិសោធន៍ឌីជីថល និងប្រព័ន្ធបើកបរឆ្លាតវៃជាមួយអេក្រង់ Touch screen ដែលមានកំរិត 4K ដ៏ធំនៅផ្នែកកណ្តាលនៃផ្ទាំងគ្រប់គ្រងទៅផ្នែកមួយនៃកៅអីអ្នកដំណើរ។
ហើយគ្រឿងបរិក្ខារខាងក្នុងផ្សេងទៀតព្រមទាំងរន្ធម៉ាស៊ីនត្រជាក់ក៏បានរចនាឡើងវិញផងដែរ។ ដូចគ្នានេះដែរវាបានបំពាក់កន្លែងដាក់កែវឱ្យមានភាពងាយស្រួល ដាក់នៅក្នុងកុងសូលកណ្តាល។ ទាំងអស់នេះគឺជាការរចនាដ៏ពិសេសបំផុតដែលក្រុមហ៊ុន Ford បានធ្វើឡើងនៅក្នុងទីផ្សារប្រទេសចិន ខុសប្លែកពីទីផ្សារប្រទេសដទៃទៀត៕
អត្ថបទដោយ៖ សូនីតា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ