ព័ត៌មានក្តៅៗសហរដ្ឋអាមេរិកនិងបើកការស៊ើបអង្កេតទៅលើបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Tesla
ការបើកការស៊ើបអង្កេតផ្លូវការជាមួយនឹងប្រព័ន្ធជំនួយការបើកបរស្វ័យប្រវត្តិ AutoPilot របស់ក្រុមហ៊ុន Tesla Inc បន្ទាប់ពីមានឧបទ្ទវហេតុជាបន្តបន្ទាប់ទាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍រវាង Model Tesla និងរថយន្តសង្គ្រោះបន្ទាន់។
រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវ highway (NHTSA) បាននិយាយថាពួកគេបានកំណត់អត្តសញ្ញាណគ្រោះថ្នាក់ចំនួន 11លើក ចាប់តាំងពី ខែមករា ឆ្នាំ2018 មកម្ល៉េះ។ ក្រុមស៊ើបអង្កេតក៏បានបន្ថែមទៀតថានៅក្នុងករណីគ្រោះថ្នាក់ទាំង 11លើកនោះមានមនុស្ស 17នាក់បានរងរបួសនិងស្ត្រីម្នាក់បានស្លាប់ភ្លាមបន្ទាប់ពីបានបើកបររថយន្ត Tesla Model 3 ទៅបុកជាមួយ និងរថយន្តពន្លត់អគ្គីភ័យដែលចតចោលនៅក្នុងរដ្ឋ Indiana កាលពីខែធ្នូ ឆ្នាំ2019 ។
ការស៊ើបអង្កេតនេះបានគ្របដណ្តប់លើម៉ូឌែលបច្ចុប្បន្នរបស់ក្រុមហ៊ុន Tesla មាន Model Y, X, S និង Tesla model 3 ដែលបានផលិតចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២១ ។ តើអ្នកដឹងទេ? រដ្ឋាភិបាលសុវត្ថិភាពផ្លូវហាយវ៉េមានសិទ្ធអំណាចបង្ខំអោយក្រុមហ៊ុនផលិតរថយន្តប្រមូលរថយន្តរបស់ខ្លួនត្រឡប់មកវិញឬទាមទារអោយមានលក្ខណៈសុវត្ដិភាពថ្មី ។ ដោយឡែករថយន្ត Tesla ចំនួន 765,000គ្រឿង បានដាក់ការស៊ើបអង្កេតដែលជះឥទ្ធិពលជាខ្លាំងទៅដល់ក្រុមហ៊ុន Tesla ដែលបណ្តាលអោយភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះរហូតទៅ ដល់ 4.3% ។
ក្រុមហ៊ុន Tesla មិនបានឆ្លើយតបឬធ្វើការអត្ថាធិប្បាយនោះទេ តែនាយកប្រតិបត្តិការលោក Elon Musk បានការពារបច្ចេកវិទ្យា Autopilot ម្តងហើយម្តងទៀតដោយបាននិយាយថា Tesla និង AutoPilot បានផ្សារភ្ជាប់មកទល់បច្ចុប្បន្ននេះនិងមានឱកាសគ្រោះថ្នាក់ទាបជាងរថយន្តធម្មតាដល់ទៅ 10ដង។ ក៏ប៉ុន្តែគ្មានអ្វីដែលល្អឥតខ្ចោះនោះទេ AutoPilot ត្រូវបានអ្នកបើកបរ Tesla ប្រើប្រាស់ខុសជាញឹកញាប់ដែលត្រូវបានគេថតសកម្មភាពបានដូចជាបើកបរនៅពេលស្រវឹងឬជិះនៅកៅអីខាងក្រោយដោយខ្វះការយកចិត្តទុកដាក់ហើយវាក៏ជាហេតុធ្វើអោយមានគ្រោះថ្នាក់រថយន្តក្រឡាប់ធ្លាក់ផ្លូវនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ