ម៉ូដែល Prius Prime 2022 តម្លៃ ៣ម៉ឺនជាងចេញពីរោងចក្រនឹងមានលក្ខណៈខុសគ្នាដាច់ពី Prius ធម្មតា
រថយន្ត Toyota Prius ម៉ាកដែលពេញនិយមបំផុតសម្រាប់រថយន្តធុនស្រាលដែលសន្សំសំចៃប្រេងរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះ។ ចាត់តាំងពីការបង្ហាញ ពីរទសវត្សមុន Prius គឺជារថយន្តដំបូងដែលបានបំពាក់ប្រព័ន្ធ Hybrid ដែលដំណើរការបានទាំងឥន្ធនៈ និងម៉ូទ័រអគ្គិសនី។
ទន្ទឹមនឹងការអភិវឌ្ឍន៍ឥតឈប់ឈរ Toyota ក៏បានបង្ហាញខ្លួនម៉ូដែលថ្មីដែលទាញយកហ្សែនពី Prius Hybrid មកដាក់បញ្ចូល Plug-in Hybrid នោះគឺរថយន្ត Prius Prime។ ទោះជាមានរូបរាងនឹងឈ្មោះស្រដៀងគ្នា តែក្រុមហ៊ុនបានបញ្ជាក់វាជាម៉ូដែលដាច់ដោយឡែកពី Prius Hybrid។
សម្រាប់ស៊េរីឆ្នាំ ២០២២ ដែលបង្ហាញខ្លួនកាលពីឆ្នាំទៅ ធ្វើអោយយើងបានដឹងលក្ខណៈពិសេសៗមួយចំនួនដែលប្លែកដាច់ពី Prius ធម្មតា។ ជាក់ស្តែងដូចជា ភ្លើងកាត់អ័ក្ស បញ្ឈរដ៏ធំនៅខាងក្រោម បន្ថែមរូបរាងកាន់តែទាក់ទាញ។
រូបរាងក្រៅមួយចំនួនអាចមើលទៅដូចគ្នានឹងរថយន្ត Prius ធម្មតា ដូច្នេះហើយទើបក្រុមហ៊ុនប្រាប់ថាវាទាញយកហ្សែនពី Prius។ តែអ្វីដែលគួរអោយចាប់អារម្មណ៍បំផុតគឺផ្នែកខាងក្នុងដ៏ប្រណិត កាន់តែផ្តល់ផាសុខភាពដល់អ្នកបើកបរ រីករាយជាមួយនឹងការកែប្រែថ្មីនៃអេក្រង់ទ័រឌីជីថល នៅដាច់ដោយឡែកពីដៃចង្កូត ងាយស្រួលមើលនឹងតាមដានលឿន ឬការបញ្ជូនសញ្ញាផ្សេងៗ។
ហើយក្នុងគ្រប់ម៉ូដែល Prius Prime ទាំងអស់នឹងទទួលបានការរក្សាទុកសម្រាប់កំណែរមូលដ្ឋាន មានអេក្រង់ Touchscreen បញ្ឈរទំហំ ១១.៦ អ៊ីងដ៏ធំ ដែលព័ន្ធជុំវិញដោយការគ្រប់គ្រង Capacitive touch។
ការរចនាកៅអីទាប ទោះមិនមែនរោមសត្វ តែវាក៏មានភាពប្រណិតខ្ពស់ ជាមួយនឹងពណ៌ដ៏ស្រស់ស្អាត។ សម្រាប់រថយន្តប្រភេទ Hatchback វាផ្តល់កន្លែងដាក់អីវ៉ាន់ទំហំសមល្មម ២០ ហ្វីតគូប ឬឯកៅអីខាងក្រោយអីឡូវនេះបានផ្តល់នូវខ្សែរក្រវាត់សម្រាប់បីអ្នកគ្រប់គ្រាន់សម្រាប់អ្នកដំណើរខាងក្រោយ។
ដូចដែលឈ្មោះល្បីល្បាញរបស់ Prius ជារថយន្តដែលសន្សំសំចៃ ពិតណាស់ Prius Prime បានបង្ហាញកម្រិតសាំងក្នុងការបើកបរដី ១០០ គីឡូម៉ែត្រ។ បើតាមការប៉ាន់ស្មាន EPA របស់ម៉ូដែល Prius Prime វាអាចចំណាយអស់ ៤.២៨ លីត្រក្នុងផ្លូវ ១០០គីឡូម៉ែត្រនៃផ្លូវទីក្រុង និង ៤.៤៤ លីត្រក្នុងដី ១០០ គីឡូម៉ែត្រ លើផ្លូវហាយវេសម្រាប់ម៉ាស៊ីនសាំង។ គួបផ្សំជាមួយអគ្គិសនីពីប្រព័ន្ធកូនកាត់ការប៉ាន់ប្រមាណថា វានឹងចំណាយតែ ១.៧៧ លីត្រក្នុង ១០០ គីឡូម៉ែត្រតែប៉ុណ្ណោះ។
ការរួមបញ្ចូលគ្នានៃកម្លាំង Plug-in Hybrid របស់ Prime នៃម៉ាស៊ីន ៤ ស៊ីឡាំងចំណុះ ១.៨ លីត្រ និងម៉ាស៊ីនភ្លើងចំនួន ២ តែផ្តល់កម្លាំងត្រឹមតែ ១២១ សេះ។ នៅលើផ្លូវសាកល្បងរបស់រថយន្តនេះ ការជាន់ល្បឿនពី ០ ទៅ ៩៦គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើរយៈពេល ១០.៣ វិនាទី ។
ទោះបីយឺតជាងរថយន្ត PHEV ធម្មតាកម្រិតថាមពលម៉ូទ័រអេឡិចត្រិចនៅក្នុងរថយន្ត អាចឱ្យវាបើកបរបានចំងាយ ៤០ គីឡូម៉ែត្រដោយការប្រើប្រាស់ថាមពលអគ្គិសនីនៅសុទ្ធ។
ជាមួយនឹងស៊េរីថ្មី តម្លៃរៀងក្រាស់គួរសមចាប់ផ្តើមពី Option ធម្មតា LE តម្លៃ ២៩,២៤៥ ដុល្លារ ឡើងដល់ ៣១,០២៥ ដុល្លារសម្រាប់ XLE និង Option កំពូល Limited មានតម្លៃរហូតដល់ទៅ ៣៥,០២៥ ដុល្លារ ដែលតម្លៃទាំងនេះគឺជាតម្លៃចេញពីរោងចក្រផ្ទាល់៕
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ