រថយន្តដឹកទំនិញខ្នាតតូច Hyundai Casper តម្លៃតែជាង ១ម៉ឺនដុល្លារនៅប្រទេសកូរ៉េ

មើល: 1057

Hyundai ជាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសកូរ៉េខាងត្បូងដែលបច្ចុប្បន្ននេះ Hyundai មានម៉ូដែលមួយប្រភេទ មានរាងតូចជាងគេនៃក្រុមហ៊ុនរបស់ខ្លួនគឺម៉ូដែល Venue ។ ឥឡូវនេះ Hyundai បានបង្ហាញនូវម៉ូដែលថ្មីដែលមានរាង្គដ៏តូច វាប្រហាក់ប្រហែលទៅនឹង Venue ដែរ Hyundai បានហៅវាថា Casper ដោយវាមានប្រវែងត្រឹមតែ ១៤១.៧ អ៊ីងប៉ុណ្ណោះ។

ហើយវាគឺជាប្រភេទរថយន្ត SUV ដែលត្រូវបានរចនាឡើងជារថយន្តដឹកទំនិញខ្នាតតូចជាមួយនឹងការរៀបចំដ៏ចម្លែក ដែលមើលទៅវាពិតជាគួរឱ្យស្រលាញ់ ទោះវាមានទំហំតូចក៏ដោយតែការផ្ទុកទំនិញរបស់វាគឺមានប្រវែងប្រហែល ៣៨ អ៊ីង។

Casper អាចធ្វើដំណើរជុំវិញទីក្រុងដោយគ្មានបញ្ហា ដើម្បីធានាថានឹងទទួលបានឥវ៉ាន់ទាន់ពេល ដែលកៅអីខាងក្រោយត្រូវបានដកចេញ ដើម្បីផ្ទុកឥវ៉ាន់បានច្រើនដោយបង្អួចខាងក្រោយត្រូវបានការពារដោយបំពាក់ជាមួយនឹងរបារដែកពណ៌ខ្មៅដែលធានាថាមិនរងការខូច។

Casper មានម៉ាស៊ីន ៣ ស៊ីឡាំងចំណុះ ១.០ លីត្រ ដោយវាបង្កើតកម្លាំងបាន ៧៥ សេះនិងកម្លាំងបង្វិល ៩៥ ញ៉ូតុនម៉ែត ប៉ុន្តែប្រសិនបើអ្នកត្រូវការកម្លាំងលើសពីនេះ ក្រុមហ៊ុន Hyundai បានផ្តល់ឱ្យអ្នកនូវម៉ាស៊ីន turbocharged ដែលមានកម្លាំងខ្លាំងជាងបន្តិច ដោយបង្កើតកម្លាំងបាន ៩៩ សេះ និងកម្លាំងបង្វិល ១៧២ ញ៉ូតុនម៉ែត។

លើសពីនេះទៅទៀតវាមានប្រអប់លេខស្វ័យប្រវត្តិ ៤ វគ្គហើយ Hyundai បានបំពាក់នូវពោងសុវត្ថិភាពចំនួនប្រាំពីរផងដែរ។ រថយន្តមួយនេះត្រូវបានដាក់លក់ក្នុងប្រទេសកូរ៉េតម្លៃ ១៣,៨៥០,០០០ វ៉ុន ឬ ១១,៨៦០ ដុល្លារសហរដ្ឋអាមេរិក៕

ចែករំលែក:
ស្លាក:

Relate Post

Hyundai Palisade ស៊េរីឆ្នាំ ២០២៣ ទទួលបានការកែប្រែមុខមាត់ថ្មី ប៉ាណាខាងមុខធំមិនចាញ់ Land Cruiser ទេ

  • News

កាលពីថ្មីៗនេះក្រុមហ៊ុន Hyundai ទើបតែដាក់បង្ហាញម៉ូដែល Hyundai Palisade ស៊េរីឆ្នាំ ២០២២ របស់ខ្លួនជាលើកដំបូងនៅក្នុងកម្មវិធី New York International Auto Show នៅសប្តាហ៍នេះ។ បន្ទាប់មកការលេចធ្លាយរូបរាងជាច្រើនសន្លឹកនៅលើបណ្តាញសង្គមអំពីស៊េរី ២០២៣ បានផ្ទុះដោយធ្វើឱ្យយើងមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងរូបរាងថ្មីរបស់ Palisade។ ដូច្នេះក្រោយរូបភាពត្រូវបានចែកចាយក្រុមហ៊ុនផលិតរថយន្តកូរ៉េនេះក៏បានសម្រេចចិត្តបញ្ចេញរូបរាងនៃសេ៊រី ២០២៣ ជាផ្លូវការនៅលើបណ្តាញផ្សព្វផ្សាយរបស់ខ្លួន ហើយនឹងព្រឹត្តិការណ៍ផ្សាយផ្ទាល់របស់ខ្លួនដែលនៅក្នុងទីក្រុង New York ដែលមានរូបភាពតិចតួចបានបង្ហាញពីម៉ូដែល Palisade ឆ្នាំ ២០២៣ នេះគឺជារូបរាងពិតប្រាកដមែន។ រូបភាពមួយបានបង្ហាញពីព័ត៌មានលម្អិតសំខាន់ៗមួយចំនួនអំពីការធ្វើឱ្យមានភាពទាន់សម័យនៃម៉ូដែលឆ្នាំ ២០២៣ របស់ Palisade រួមទាំងមើលទៅផ្នែកខាងមុខបានរចនាបា៉ណាថ្មីមើលទៅមានទំហំធំ និងចង្កៀងខាងមុខដែឡមានការខុសពីម៉ូដែលមុនតែបន្តិចរីឯចង្កៀងខាងក្រោយបានរចនាបែបបញ្ឈរមានរាងស្តើងបន្តិចដែលមើលទៅប្រណិតជាងមុន។ នៅក្នុងរូបភាពនេះទំនងជាមានកម្រិតតុបតែងទំនើបជាងមុនហើយការរចនាយ៉ាន់កង់ថ្មីដែលមើលទៅពិតជាទាក់ទាញ។ ដូចនេះវាប្រហែលជានឹងមានការផ្លាស់ប្តូរផ្សេងទៀតដែលមិនអាចដឹងចំពោះម៉ូដែល Palisade ថ្មីនេះប៉ុន្តែជាមួយកំលាំងម៉ាស៊ីនក្រុនហ៊ុននឹងមិនមានការផ្លាស់ប្តូរនោះទេ។ អ្នកគាំទ្រទាំងអស់សង្ឃឹមថាការកែលម្អផ្នែកខាងក្នុង និងផ្នែកខាងក្រៅអាចមានពណ៌ថ្មីមួយចំនួនសម្រាប់ Palisade ឆ្នាំ ២០២៣។ ហើយក្រុមហ៊ុនក៏បានបញ្ជាក់ច្បាស់ថានឹងដាក់បង្ហាញរថយន្ត Palisade នៅក្នុងកម្មវិធីតាំងបង្ហាញរថយន្តនៅទីក្រុងញូវយ៉កនៅបព្រឹកថ្ងៃសទី ១៣ ខែមេសានេះ៕ អត្ថបទដោយ៖ សូនីតា

បច្ចេកវិទ្យាថ្មីរបស់ Hyundai នឹងជំនួយដល់អ្នកបើកបរនៅពេលចតរថយន្តដែលមានកន្លែងចង្អៀត

  • News

ក្រុមហ៊ុន Hyundai បានបង្កើតនូវបច្ចេកវិទ្យាថ្មីមួយដែលខ្លួនជឿជាក់ថាវាជាជំហានបន្ទាប់ក្នុងការផលិតរថយន្ត ជាពិសេសរថយន្តប្រភេទ Crossovers ។ រថយន្តប្រភេទ Crossovers បែបបុរាណគឺមានឃ្លុបខាងក្រោយបើកឡើងទៅខាងលើដែលបង្កើតអោយផ្នែកខាងក្រោយមើលទៅ ធំទូលាយ ប៉ុន្តែជារឿយៗអាចជាមូលហេតុនៃភាពស្មុគស្មាញនៅពេលដែលបើកឃ្លុបខាងក្រោយចំពេលចំណតដែលមានសភាពចង្អៀត។ ហើយក្រុមហ៊ុនក៏បានជួសជុលវាជាមួយនឹងការរចនាថ្មីសម្រាប់ sliding tailgate ផងដែរ។ បើតាមរយៈសារព័ត៌មាន CarBuzz  បានអោយដឹងថានៅក្នុងឯកសារប៉ាតង់ដែលបានដាក់នៅការិយាល័យប៉ាតង់ និងពាណិជ្ជសញ្ញាសហរដ្ឋអាមេរិក (USPTO) ហើយត្រូវបានអនុម័តកាលពីសប្តាហ៍មុនបានបង្ហាញពីបច្ចេកវិទ្យាថ្មីនេះដែលអាចនឹងមកដល់ក្នុងពេលឆាប់ៗនេះសម្រាប់រថយន្តដូចជា Hyundai Ioniq 5, Tucson, Santa Fe និង Palisade ។ ដែលជាបច្ចេកវិទ្យាជំនួយលើការបើកឃ្លុបខាងក្រោយឡើងលើដែលប្ដូរទៅជាការអូសឡើងទៅលើដំបូលវិញ។ ក្រុមហ៊ុន Hyundai ជឿជាក់ថា ការរចនានេះនឹងធ្វើអោយអតិថិជនកាន់តែងាយស្រួលនៅក្នុងការបើកឃ្លុបខាងក្រោយ នៅពេលដែលចតរថយន្តនៅកន្លែងចង្អៀតឬ នៅចតនៅជិតផ្ទៃជញ្ជាំង។ នៅក្នុងឯកសារប៉ាតង់ ក្រុមហ៊ុន Hyundai ស្នើនូវបច្ចេកទេសផ្សេងៗសម្រាប់ការសម្រេចអោយបាននូវគោលដៅចុងក្រោយនេះ។ គួរបញ្ចាក់ផងដែរថាការរចនានេះដំណើរការទៅបានគឺអាស្រ័យលើការរចនារបស់ក្រុមហ៊ុន ឬតម្រូវការរបស់អតិថិជន៕ អត្ថបទដោយ៖ ស្រីនុត   

ម៉ូដែល SUV របស់ក្រុមហ៊ុនផលិតរថយន្តកូរ៉េទាំង២ នេះត្រូវបានក្រុមហ៊ុនហាមឃាត់មិនឱ្យចតនៅក្នុងផ្ទះ

  • News

ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Hyundai និង Kia មានទំនាក់ទំនងយ៉ាងជិតស្និទ្ធហើយ ក្រុមហ៊ុនទាំងពីរបានចែករំលែកវិស្វកម្មជាច្រើននៅក្នុងម៉ូដែលផ្សេងៗរបស់ពួកគេតែទោះជាយ៉ាងណាក៏ដោយ នៅសហរដ្ឋអាមេរិក ពួកគេក៏នៅតែជាក្រុមហ៊ុនពីរដាច់ដោយឡែកពីគ្នាទាំងស្រុង។ ក្នុងពេលថ្មីៗនេះក្រុមហ៊ុនទាំងពីរកំពុងតែជួបបញ្ហាដែលទាក់ទងនឹងប្រព័ន្ធហ្វាំងស្រដៀងគ្នាផងដែរ។ ដោយក្រុមហ៊ុនផលិតរថយន្ត Hyundai និង Kia ប្រាប់ម្ចាស់រថយន្ត SUV ជិត ៥០០,០០០គ្រឿង ឱ្យចតនៅខាងក្រៅ ឬឆ្ងាយពីផ្ទះរបស់ខ្លួនដោយសារតែវាអាចបណ្តាលឱ្យរថយន្តឆេះដោយឯកឯង ទោះបីជារថយន្តមិនដំណើរការក៏ដោយ។ ចំពោះបញ្ហាគឺថាដោយសារតែ "សារធាតុកខ្វក់ដែលមាននៅក្នុងរថយន្ត និងការឆ្លងនៃម៉ូឌុលត្រួតពិនិត្យហ្វ្រាំងប្រឆាំងនឹងការចាក់អាចនិងបង្កើតជាចរន្តភ្លើងនៅក្នុងម៉ាស៊ីនបាន។ ក្រុមហ៊ុន Hyundai បានចេញការប្រមូលរថយន្តមកវិញដូចជាម៉ូដែល Santa Fe ឆ្នាំ ២០១៦ ដល់ ២០១៨ Santa Fe Sport ឆ្នាំ ២០១៧ ដល់ ២០១៨ ម៉ូដែល Santa Fe XL ឆ្នាំ ២០១៩ និង Tucson ២០១៤ ដល់ ២០១៥ ។ ចំណែកឯក្រុមហ៊ុន Kia វិញក៏កំពុងប្រមូលរថយន្តស៊េរីឆ្នាំ ២០១៦ ដល់ ២០១៨ K900 និងរថយន្ត Sportage SUVs ឆ្នាំ២០១៤ ដល់ ២០១៦ មកវិញដែរ ។ សរុបមក ក្រុមហ៊ុន Hyundai កំពុងប្រមូលរថយន្តចំនួន ៣៥៧,៨៣០  គ្រឿង រីឯ Kia កំពុងប្រមូលមកវិញចំនួន ១២៦,៧៤៧ គ្រឿងដែរ។ ដោយក្រុមហ៊ុនបានប្រាប់ទៅ  Dealer របស់ខ្លួនអោយត្រួតពិនិត្យម៉ូឌុលហ្វ្រាំងប្រឆាំងសោររបស់រថយន្ត ដែលជាប្រព័ន្ធកុំព្យូទ័រតូចមួយដែលគ្រប់គ្រងប្រព័ន្ធហ្វ្រាំងប្រឆាំងនឹងការចាក់សោរពេលរថយន្តមានអាសន្នដោយអាចជំនួសវាដោយឧបករណ៍ថ្មីដែលជាហ្វុយហ្ស៊ីបគ្រប់គ្រងចរន្តអគ្គិសនី ហ្វុយហ្ស៊ីបថ្មីនឹងកាត់បន្ថយបរិមាណថាមពលដែលចូលទៅក្នុងម៉ូឌុល។ នៅក្នុងឯកសារដែលបានដាក់ជូនរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេ Kia បាននិយាយថាខ្លួនបានដឹងអំពីរថយន្តចំនួន ៣ គ្រឿងដែលបានឆេះ។ ក្រុមហ៊ុនក៏បាននិយាយផងដែរថាម្ចាស់អាចបន្តបើកបរដោយសុវត្ថិភាព ប៉ុន្តែពួកគេគួរតែចតនៅឆ្ងាយពីផ្ទះ ឬឆ្ងាយពីទីប្រជុំជនណាមួយ។ ក្រុមហ៊ុន Kia បានប្រាប់ថាចំពោះម្ចាស់រថយន្តដែលគិតថាយានយន្តរបស់ខ្លួនអាចពាក់ព័ន្ធ អាចទាក់ទង Dealer របស់ Kia ឬផ្នែកសេវាកម្មអតិថិជនរបស់ក្រុមហ៊ុនបានឬអាចពិនិត្យមើលគេហទំព័រសុវត្ថិភាពស្វ័យប្រវត្តិរបស់ NHTSA ផងដែរ៕  អត្ថបទដោយ៖ ស្រីនុត

Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ

  • News

ក្រុមហ៊ុនផលិតរថយន្តរបស់កូរ៉េខាងត្បូង Hyundai បានប្រឈមមុខក្នុងការប្រមូលរថយន្តរបស់ខ្លួនចូលឃ្លាំងវិញ។ ថ្មីៗនេះការមានបញ្ហាមិនថាក្រុមហ៊ុន Hyundai សូម្បីតែក្រុមហ៊ុនធំៗផ្សេងទៀតដូចជា BMW, Nissan, Ford, KIA, ក៏បានជួបបញ្ហានៃការប្រមូលរថយន្តមកវិញដែរ។ ប៉ុន្តែ Hyundai ប្លែកពីគេដោយមានបញ្ហាជាមួយនឹងអាកាសធាតុ។ នៅពេលដែលសីតុណ្ហភាពធ្លាក់ចុះខ្លាំងវាបានធ្វើឱ្យប៉ះពាល់ទៅដល់ឧបករណ៍វាស់ល្បឿនឬគេហៅបានថាកុងទ័រល្បឿនដោយវាមានបញ្ហារត់បញ្រា្ចស់ក្នុងពេលកំពុងបើកបរ។ Hyundai Santa Fe ជាប្រភេទរថយន្ត Crossover ស៊េរីឆ្នាំ ២០២២ដែលមានបញ្ហាសរុបចំនួន ៧១៤ គ្រឿងដោយក្នុងនោះ ២៩៣ គ្រឿងប្រើប្រាស់ Hybrid និង ៤២១ គ្រឿងប្រើប្រាស់ Plug-in Hybrid។ ជាការពិតណាស់ បញ្ហានេះទាក់ទងនឹងអេឡិចត្រូនិច ដែលទំនងជាមានប្រភពមកពី Resistor ក្នុងការដំឡើងវាចូលទៅក្នុងប្រព័ន្ធអេឡិចត្រូនិច និងដោយសារតែទាក់ទងនឹងការប្រើប្រាស់បច្ចេកវិទ្យាថ្មី ពួកគេនឹងព្យាយាមដោះស្រាយនឹងជំនួសដោយអេក្រង់ LCD ។ Hyundai បានបង្កើត Santa Fe ឡើងនៅថ្ងៃទី ២៥ ខែតុលា ដល់ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២១ ហើយ Hyundai នឹងចាប់ផ្តើមជូនដំណឹងដល់ម្ចាស់រថយន្តទាំងអស់នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ។

បើកបង្ហាញសមត្ថភាពបើកបរ និង តម្លៃរថយន្តអគ្គិសនីថ្មី ដែលនឹងចេញលក់សម្រាប់ឆ្នាំ ២០២២

  • News

បើនិយាយអំពីរថយន្តអគ្គិសនី Tesla នៅតែឈរជាម្ចាស់គ្រងដំណែងនៃការផលិតរថយន្តអគ្គិសនីដ៏ធំ និងក្តោបក្តាប់បានទីផ្សាររថយន្តអគ្គិសនីជាច្រើននៅលើពិភពលោក។ ដូច្នេះភាពជោគជ័យទាំងនេះតែងតែត្រូវបានមើលឃើញដោយក្រុមហ៊ុនផលិតរថយន្តដទៃទៀត ដែលមានគម្រោងចង់ប្រជៀតទីផ្សារថយន្ត Tesla ឬគ្រាន់តែទទួលបានចំណែកបន្តិចបន្តួច រួមទាំងអាចចូលរួមសម្រាប់ការផ្លាស់ប្តូរដ៏ធំរបស់ពិភពលោកនាពេលអនាគតដោយគ្មានការបំភាយឧស័ន្មពីប្រេងឥន្ធនៈ។ ហើយទាំងនេះគឺជារថយន្តអគ្គិសនីដែលក្រុមហ៊ុនផលិតរថយន្តធំៗនានាត្រៀមនឹងដាក់លក់សម្រាប់ឆ្នាំ ២០២២ នេះ។ ១. Ford’s F-150 Lightning  រថយន្តនេះនឹងត្រៀមដាក់លក់នៅចុងខែ មីនា ឆ្នាំ២០២២ ជាមួយនឹងតម្លៃចេញពីរោងចក្រ ចាប់ផ្តើមពី ៤០,០០០ ដុល្លារ ហើយសមត្ថភាពនៃរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Ford មួយនេះសាកភ្លើងពេញអាចបើកបរបានចំងាយ ៤៨២ គីឡូម៉ែត្រ ជាមួយនឹងថាមពលអាគុយអគ្គិសនីដែលអាចបង្កើតកម្លាំងបានរហូតដល់ ៥៦៣ សេះ។    ២. Rivian R1S  R1S SUV ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមដឹកជញ្ជូនដល់អតិថិជននៅខែ មីនា ឆ្នាំ ២០២២ ជាមួយនឹងតម្លៃចាប់ផ្តើមពី ៧០,០០០ ដុល្លារ ដែលតម្លៃដ៏ថ្លៃមួយនេះនឹងអតិថិជនវានឹងផ្តល់សមត្ថភាពឱ្យ Rivian អាចបើកបរបានចំងាយ ៥០៨ គីឡូម៉ែត្រនៃការសាកថ្មមួយពេញ ហើយវាក៏មានសមត្ថភាពអាចបង្កើតកម្លាំងបាន ៧៥០ សេះ នៃ R1S មួយនេះ។    ៣​. Nissan Ariya  ពីក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុន Nissan បានសន្យានឹងដាក់លក់រថយន្តអគ្គិសនីប្រភេទ Crossover ដែលមានរូបរាងយ៉ាងទាក់ទាញរបស់ខ្លួននៅក្នុងខែ មីនា ដោយតម្លៃនឹងចាប់ពី ៤៦,០០០ ដុល្លារសម្រាប់តម្លៃចេញពីរោងចក្រ។ សម្រាប់រថយន្តមួយនេះវានឹងផ្តល់អោយនូវបទពិសោធន៍នៃការបើកបរដ៏សប្បាយរីករាយនៅចំងាយ ៤៨២ គីឡូម៉ែត្រ នៅពេលដែលវាសាកថ្មពេញ។    ៤. Hyundai Ioniq  SUV ខ្នាតតូចនេះនឹងក្លាយជារថយន្តអគ្គិសនីដំបូងគេបង្អស់របស់ក្រុមហ៊ុន Hyundai ត្រៀមនឹងចេញលក់នៅចុងខែ ធ្នូ  ក្នុងតម្លៃចាប់ផ្តើម ៣៩,៧០០ ដុល្លារ សម្រាប់តម្លៃចេញពីរោងចក្រ ហើយសម្រាប់សមត្ថភាពនៃការសាកថ្មពេញម្តងវាអាចបើកបរបានចំងាយ ៤៨២ គីឡូម៉ែត្រ។    ៥. BMW iX រថយន្ត SUV អគ្គិសនីដំបូងបង្អស់របស់ក្រុមហ៊ុនផលិតរថយន្តប្រណីតរបស់អាល្លឺម៉ង់នឹងមកដល់សម្រាប់អតិថិជននៅសហរដ្ឋអាមេរិកក្នុងខែ មីនា ឆ្នាំ ២០២២។ ជាមួយនឹតម្លៃចេញពីរោងចក្រនៃ iX មានតម្លៃចាប់ពី ៨៣,២០០ ដុល្លារ និងមានកម្លាំងអតិបរមា ៥២៣ សេះ ហើយអាចបើកបរចម្ងាយរហូតដល់ ៤៨២ គីឡូម៉ែត្រនៅពេលសាកថ្មពេញ។    ៦. Lucid Air Pure ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលមានមូលដ្ឋាននៅទីក្រុង Newark រដ្ឋកាលីហ្វ័រញ៉ា បានបញ្ចេញរថយន្តដំបូងរបស់ខ្លួនគឺ Lucid Air នៅឆ្នាំនេះ ដែលមានតម្លៃប្រហែល ៧៧,០០០ ដុល្លារ បើប្រៀបធៀបទៅនឹងតម្លៃ ១៦៩,០០០ ដុល្លារ សម្រាប់ Dream Edition ដែលមានប្រសិទ្ធភាពខ្ពស់។ Air Pure ត្រូវបានគេរំពឹងថានឹងវាយលុកទីផ្សារនៅចុងឆ្នាំ ២០២២ ហើយទំនងជានឹងអាចបើកបរបានចំងាយ ៦៤៤គីឡូម៉ែត្រ នៅពេលដែលវាសាកថ្មពេញ។    ៧. Cadillac Lyriq  រថយន្តអគ្គិសនីដំបូងបង្អស់របស់ Cadillac គឺជារថយន្តប្រភេទ SUV ដែលនឹងដាក់លក់នៅចុងខែ មិថុនា ឆ្នាំ២០២២ នេះ។ វានឹងចាប់ផ្តើមពីតម្លៃជិត ៥៩,០០០ ដុល្លារ Lyriq នឹងមានចម្ងាយជាង ៤៨២ គីឡូម៉ែត្រ ក៏នឹងក្លាយជារថយន្តដំបូងគេនៅលើទីផ្សារជាមួយនឹង Platform Ultium EV ថ្មីរបស់ GM ដែលជាប្រព័ន្ធថ្មជំនាន់ក្រោយបង្ហាញពីតម្លៃថោកជាង និងមានប្រសិទ្ធភាពជាងអាគុយ EV ស្តង់ដារ។    ៨. Kia EV6  EV6 មានតម្លៃមូលដ្ឋាន ៥៦,០០០ ដុល្លារ និងមានចម្ងាយឆ្ងាយជាង ៤៨២ គីឡូម៉ែត្រ វាក៏មានបំពាក់មកជាមួយនឹងការសាកថ្មល្បឿនលឿនបំផុតជាមួយនឹងប្រព័ន្ធ ៨០០ វ៉ុល ដែលអាចកើនថ្មពី ១០% ទៅ ៨០% ក្នុងរយៈពេលត្រឹមតែ ១៨ នាទីប៉ុណ្ណោះ៕ 

Copy link Success.

×

ព័ត៌មានពេញនិយម

ស្លាក

ទាញយកកម្មវិធីដោយឥតគិតថ្លៃ