ម៉ូដែល SUV របស់ក្រុមហ៊ុនផលិតរថយន្តកូរ៉េទាំង២ នេះត្រូវបានក្រុមហ៊ុនហាមឃាត់មិនឱ្យចតនៅក្នុងផ្ទះ
ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Hyundai និង Kia មានទំនាក់ទំនងយ៉ាងជិតស្និទ្ធហើយ ក្រុមហ៊ុនទាំងពីរបានចែករំលែកវិស្វកម្មជាច្រើននៅក្នុងម៉ូដែលផ្សេងៗរបស់ពួកគេតែទោះជាយ៉ាងណាក៏ដោយ នៅសហរដ្ឋអាមេរិក ពួកគេក៏នៅតែជាក្រុមហ៊ុនពីរដាច់ដោយឡែកពីគ្នាទាំងស្រុង។ ក្នុងពេលថ្មីៗនេះក្រុមហ៊ុនទាំងពីរកំពុងតែជួបបញ្ហាដែលទាក់ទងនឹងប្រព័ន្ធហ្វាំងស្រដៀងគ្នាផងដែរ។
ដោយក្រុមហ៊ុនផលិតរថយន្ត Hyundai និង Kia ប្រាប់ម្ចាស់រថយន្ត SUV ជិត ៥០០,០០០គ្រឿង ឱ្យចតនៅខាងក្រៅ ឬឆ្ងាយពីផ្ទះរបស់ខ្លួនដោយសារតែវាអាចបណ្តាលឱ្យរថយន្តឆេះដោយឯកឯង ទោះបីជារថយន្តមិនដំណើរការក៏ដោយ។ ចំពោះបញ្ហាគឺថាដោយសារតែ "សារធាតុកខ្វក់ដែលមាននៅក្នុងរថយន្ត និងការឆ្លងនៃម៉ូឌុលត្រួតពិនិត្យហ្វ្រាំងប្រឆាំងនឹងការចាក់អាចនិងបង្កើតជាចរន្តភ្លើងនៅក្នុងម៉ាស៊ីនបាន។
ក្រុមហ៊ុន Hyundai បានចេញការប្រមូលរថយន្តមកវិញដូចជាម៉ូដែល Santa Fe ឆ្នាំ ២០១៦ ដល់ ២០១៨ Santa Fe Sport ឆ្នាំ ២០១៧ ដល់ ២០១៨ ម៉ូដែល Santa Fe XL ឆ្នាំ ២០១៩ និង Tucson ២០១៤ ដល់ ២០១៥ ។ ចំណែកឯក្រុមហ៊ុន Kia វិញក៏កំពុងប្រមូលរថយន្តស៊េរីឆ្នាំ ២០១៦ ដល់ ២០១៨ K900 និងរថយន្ត Sportage SUVs ឆ្នាំ២០១៤ ដល់ ២០១៦ មកវិញដែរ ។
សរុបមក ក្រុមហ៊ុន Hyundai កំពុងប្រមូលរថយន្តចំនួន ៣៥៧,៨៣០ គ្រឿង រីឯ Kia កំពុងប្រមូលមកវិញចំនួន ១២៦,៧៤៧ គ្រឿងដែរ។ ដោយក្រុមហ៊ុនបានប្រាប់ទៅ Dealer របស់ខ្លួនអោយត្រួតពិនិត្យម៉ូឌុលហ្វ្រាំងប្រឆាំងសោររបស់រថយន្ត ដែលជាប្រព័ន្ធកុំព្យូទ័រតូចមួយដែលគ្រប់គ្រងប្រព័ន្ធហ្វ្រាំងប្រឆាំងនឹងការចាក់សោរពេលរថយន្តមានអាសន្នដោយអាចជំនួសវាដោយឧបករណ៍ថ្មីដែលជាហ្វុយហ្ស៊ីបគ្រប់គ្រងចរន្តអគ្គិសនី ហ្វុយហ្ស៊ីបថ្មីនឹងកាត់បន្ថយបរិមាណថាមពលដែលចូលទៅក្នុងម៉ូឌុល។
នៅក្នុងឯកសារដែលបានដាក់ជូនរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេ Kia បាននិយាយថាខ្លួនបានដឹងអំពីរថយន្តចំនួន ៣ គ្រឿងដែលបានឆេះ។ ក្រុមហ៊ុនក៏បាននិយាយផងដែរថាម្ចាស់អាចបន្តបើកបរដោយសុវត្ថិភាព ប៉ុន្តែពួកគេគួរតែចតនៅឆ្ងាយពីផ្ទះ ឬឆ្ងាយពីទីប្រជុំជនណាមួយ។
ក្រុមហ៊ុន Kia បានប្រាប់ថាចំពោះម្ចាស់រថយន្តដែលគិតថាយានយន្តរបស់ខ្លួនអាចពាក់ព័ន្ធ អាចទាក់ទង Dealer របស់ Kia ឬផ្នែកសេវាកម្មអតិថិជនរបស់ក្រុមហ៊ុនបានឬអាចពិនិត្យមើលគេហទំព័រសុវត្ថិភាពស្វ័យប្រវត្តិរបស់ NHTSA ផងដែរ៕
អត្ថបទដោយ៖ ស្រីនុត
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ