បច្ចេកវិទ្យាថ្មីរបស់ Hyundai នឹងជំនួយដល់អ្នកបើកបរនៅពេលចតរថយន្តដែលមានកន្លែងចង្អៀត
ក្រុមហ៊ុន Hyundai បានបង្កើតនូវបច្ចេកវិទ្យាថ្មីមួយដែលខ្លួនជឿជាក់ថាវាជាជំហានបន្ទាប់ក្នុងការផលិតរថយន្ត ជាពិសេសរថយន្តប្រភេទ Crossovers ។
រថយន្តប្រភេទ Crossovers បែបបុរាណគឺមានឃ្លុបខាងក្រោយបើកឡើងទៅខាងលើដែលបង្កើតអោយផ្នែកខាងក្រោយមើលទៅ ធំទូលាយ ប៉ុន្តែជារឿយៗអាចជាមូលហេតុនៃភាពស្មុគស្មាញនៅពេលដែលបើកឃ្លុបខាងក្រោយចំពេលចំណតដែលមានសភាពចង្អៀត។
ហើយក្រុមហ៊ុនក៏បានជួសជុលវាជាមួយនឹងការរចនាថ្មីសម្រាប់ sliding tailgate ផងដែរ។ បើតាមរយៈសារព័ត៌មាន CarBuzz បានអោយដឹងថានៅក្នុងឯកសារប៉ាតង់ដែលបានដាក់នៅការិយាល័យប៉ាតង់ និងពាណិជ្ជសញ្ញាសហរដ្ឋអាមេរិក (USPTO) ហើយត្រូវបានអនុម័តកាលពីសប្តាហ៍មុនបានបង្ហាញពីបច្ចេកវិទ្យាថ្មីនេះដែលអាចនឹងមកដល់ក្នុងពេលឆាប់ៗនេះសម្រាប់រថយន្តដូចជា Hyundai Ioniq 5, Tucson, Santa Fe និង Palisade ។
ដែលជាបច្ចេកវិទ្យាជំនួយលើការបើកឃ្លុបខាងក្រោយឡើងលើដែលប្ដូរទៅជាការអូសឡើងទៅលើដំបូលវិញ។ ក្រុមហ៊ុន Hyundai ជឿជាក់ថា ការរចនានេះនឹងធ្វើអោយអតិថិជនកាន់តែងាយស្រួលនៅក្នុងការបើកឃ្លុបខាងក្រោយ នៅពេលដែលចតរថយន្តនៅកន្លែងចង្អៀតឬ នៅចតនៅជិតផ្ទៃជញ្ជាំង។
នៅក្នុងឯកសារប៉ាតង់ ក្រុមហ៊ុន Hyundai ស្នើនូវបច្ចេកទេសផ្សេងៗសម្រាប់ការសម្រេចអោយបាននូវគោលដៅចុងក្រោយនេះ។ គួរបញ្ចាក់ផងដែរថាការរចនានេះដំណើរការទៅបានគឺអាស្រ័យលើការរចនារបស់ក្រុមហ៊ុន ឬតម្រូវការរបស់អតិថិជន៕
អត្ថបទដោយ៖ ស្រីនុត
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ