Hyundai Palisade ស៊េរីឆ្នាំ ២០២៣ ទទួលបានការកែប្រែមុខមាត់ថ្មី ប៉ាណាខាងមុខធំមិនចាញ់ Land Cruiser ទេ
កាលពីថ្មីៗនេះក្រុមហ៊ុន Hyundai ទើបតែដាក់បង្ហាញម៉ូដែល Hyundai Palisade ស៊េរីឆ្នាំ ២០២២ របស់ខ្លួនជាលើកដំបូងនៅក្នុងកម្មវិធី New York International Auto Show នៅសប្តាហ៍នេះ។ បន្ទាប់មកការលេចធ្លាយរូបរាងជាច្រើនសន្លឹកនៅលើបណ្តាញសង្គមអំពីស៊េរី ២០២៣ បានផ្ទុះដោយធ្វើឱ្យយើងមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងរូបរាងថ្មីរបស់ Palisade។
ដូច្នេះក្រោយរូបភាពត្រូវបានចែកចាយក្រុមហ៊ុនផលិតរថយន្តកូរ៉េនេះក៏បានសម្រេចចិត្តបញ្ចេញរូបរាងនៃសេ៊រី ២០២៣ ជាផ្លូវការនៅលើបណ្តាញផ្សព្វផ្សាយរបស់ខ្លួន ហើយនឹងព្រឹត្តិការណ៍ផ្សាយផ្ទាល់របស់ខ្លួនដែលនៅក្នុងទីក្រុង New York ដែលមានរូបភាពតិចតួចបានបង្ហាញពីម៉ូដែល Palisade ឆ្នាំ ២០២៣ នេះគឺជារូបរាងពិតប្រាកដមែន។
រូបភាពមួយបានបង្ហាញពីព័ត៌មានលម្អិតសំខាន់ៗមួយចំនួនអំពីការធ្វើឱ្យមានភាពទាន់សម័យនៃម៉ូដែលឆ្នាំ ២០២៣ របស់ Palisade រួមទាំងមើលទៅផ្នែកខាងមុខបានរចនាបា៉ណាថ្មីមើលទៅមានទំហំធំ និងចង្កៀងខាងមុខដែឡមានការខុសពីម៉ូដែលមុនតែបន្តិចរីឯចង្កៀងខាងក្រោយបានរចនាបែបបញ្ឈរមានរាងស្តើងបន្តិចដែលមើលទៅប្រណិតជាងមុន។
នៅក្នុងរូបភាពនេះទំនងជាមានកម្រិតតុបតែងទំនើបជាងមុនហើយការរចនាយ៉ាន់កង់ថ្មីដែលមើលទៅពិតជាទាក់ទាញ។ ដូចនេះវាប្រហែលជានឹងមានការផ្លាស់ប្តូរផ្សេងទៀតដែលមិនអាចដឹងចំពោះម៉ូដែល Palisade ថ្មីនេះប៉ុន្តែជាមួយកំលាំងម៉ាស៊ីនក្រុនហ៊ុននឹងមិនមានការផ្លាស់ប្តូរនោះទេ។
អ្នកគាំទ្រទាំងអស់សង្ឃឹមថាការកែលម្អផ្នែកខាងក្នុង និងផ្នែកខាងក្រៅអាចមានពណ៌ថ្មីមួយចំនួនសម្រាប់ Palisade ឆ្នាំ ២០២៣។ ហើយក្រុមហ៊ុនក៏បានបញ្ជាក់ច្បាស់ថានឹងដាក់បង្ហាញរថយន្ត Palisade នៅក្នុងកម្មវិធីតាំងបង្ហាញរថយន្តនៅទីក្រុងញូវយ៉កនៅបព្រឹកថ្ងៃសទី ១៣ ខែមេសានេះ៕
អត្ថបទដោយ៖ សូនីតា
ព័ត៌មានពេញនិយម
ចំណាយត្រឹមតែ ៧ ម៉ឺនដុល្លារសម្រាប់ម៉ូដែល F-150 Lightning នឹងធ្វើអោយលោកអ្នកចំណេញទ្វេដង
មិនបាច់ត្រូវចាំ ៤ ឆ្នាំចិនប្រើសំបក Land Cruiser ស៊េរី 300 ថ្មីគ្របពីលើស៊េរី 200 ចាស់ដូចគ្នាគ្មានទាស់
អ្នករចនាបង្កើតរូបភាពឌីជីថលនៃរថយន្ត FJ Cruiser អគ្គិសនីថ្មីដែល Toyota គ្រោងនឹងផលិតនាពេលឆាប់ៗនេះ
Lexus បានបង្ហាញរូបភាពអាវុធថ្មីដែលធ្វើអោយអ្នកគាំទ្រអន្ទះសារចង់ដឹងលម្អិតពីវា
រថយន្តប្រភេទ Off-Road ទាំង ៥ ដែលមានឥទ្ធិពលបំផុតនៅក្នុងឆ្នាំ ២០២២
Hyundai Santa Fe ឆ្នាំ ២០២២ កំពុងតែជួបបញ្ហាដែលតម្រូវឱ្យក្រុមហ៊ុនធ្វើការប្រមូលរថយន្តមកវិញ
ម្ចាស់រថយន្ត Ford Mustang Mach-E អគ្គិសនីរងភាពអយុត្តិធម៌ជាមួយនឹងវិក័យប័ត្រជួសជុលខ្ទង់ម៉ឺនដុល្លារ
Tundra Capstone ឆ្នាំ 2022 ប្រណិតហើយមានតម្លៃថោកជាង F-150 PowerBoost
Toyota ត្រូវបានគេរាយការណ៍ថាកំពុងធ្វើតេស្ត TRD Pro ដើម្បីប្រកួតប្រជែងជាមួយនិង Ford F-150 Raptor
Toyota bZ4X GR Sport ត្រៀមដាក់បង្ហាញក្នុងការតាំងពិព័រណ៍រថយន្តTokyo ឆ្នាំ ២០២២
ប្រភេទ
ស្លាក
ជួបគ្នានៅបណ្តាញសង្គម
Facebook
Telegram
Youtube
ទាញយកកម្មវិធីដោយឥតគិតថ្លៃ